រដ្ឋបាលខេត្តព្រះសីហនុ បានចេញមុខទាត់ចោលចំពោះព័ត៌មានក្រៅផ្លូវការមួយចំនួនដែលបានលិចលឺថា រូបលោកបាន
ចែកដីទៅអោយអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនដើម្បីជាថ្នូរជាមួយនឹងការមិនអោយចុះផ្សាយរឿងអាស្រូវរបស់ខ្លួន។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅថ្ងៃទី២០ ខែកញ្ញា នេះអោយដឹងថា អភិ
បាលខេត្តព្រះសីហនុ គឺពិតជាបានបែងចែកដីគោលនយោបាយ ជូនពលរដ្ឋទាំងឡាយណា ដែលជាប់ពាក់ពន្ធ័នឹងការកាន់
កាប់ អាស្រ័យផលជាក់ស្តែងនៅតំបន់ក្បាលឆាយ ដើម្បីសាងសង់លំនៅដ្ឋានរស់នៅស្របច្បាប់ ដោយមិនមានការចែង
ចែកថាអ្នកនោះជាប្រជាជន គ្រួសារមន្ត្រី ឬអ្នកសារព័ត៌មានឡើយ ៕