អតីតអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
និងរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក កំពុងមានការជ្រួលច្របល់ពាក់ព័ន្ធនឹងការសម្រេចនានានៃនយោបាយរបស់សហ
គមន៍អន្តរជាតិចំពោះកម្ពុជា។
ពាក់ព័ន្ធនឹងសេចក្ដីសម្រេចមួយចំនួនរបស់សភាសហភាពអឺរ៉ុប លោក អេង ឆៃអ៊ាង ដែលកំពុងរស់នៅបណ្ដោះអាសន្ន
ឯក្រៅប្រទេសនៅឡើយបានអោយដឹងថា លោក ហ៊ុន សែន កំពុងតែប្រើប្រាស់វិធីសាស្រ្ត និងយុទ្ធសាស្រ្តថ្មីមួយទៀត
នោះគឺការទិញពេលវេលាពីសហគមន៍អន្តរជាតិសម្រាប់រយៈពេល៥ឆ្នាំ ក្នុងការដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ថ្មីនេះ ។
ទន្ទឹមជាមួយនឹងការចេញសារនយោបាយត្រឹមតែពីរបន្ទាត់លើហ្វេសប៊ុកផ្ទាល់ខ្លួនទាក់ទងនឹងយុទ្ធសាស្រ្តនេះ លោក
អេង ឆៃអ៊ាង ក៏បន្តក្នុងប្រយោគដដែលថា ថ្វីបើប្រឹងប្រែងសុំទិញពេលវេលាពីសហគមន៍អន្តរជាតិយ៉ាងដូច្នេះក៏ដោយ
គឺមិនអាចទៅរួចនោះទេ ។ មិនអាចទៅរួច ដោយសារតែសហគមន៍អឺរ៉ុប ( EU ) បានយល់ព្រមទុកពេលវេលាអោយ
ត្រឹមតែ ៣ ខែប៉ុណ្ណោះ ។
លោក អេង ឆៃអ៊ាង អោយដឹងបែបនេះ ៖ យុទ្ធសាស្ត្រ ហ៊ុន សែន បច្ចុប្បន្ន គឺទិញពេលវេលាពីសហគមន៍អន្តរជាតិ
សំរាប់ប្រាំឆ្នាំ ។ តែឥឡូវនេះ សហគមន៍អឺរ៉ុប (EU) លក់ឲ្យតែបីខែទៀតទេ » ។
ក្នុងសេចក្ដីសម្រេចមួយ ដែលកើតចេញពីកិច្ចប្រជុំ នៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃទី១២ កញ្ញា សភាអឺរូប
បានប្រកាសមិនទទួលស្គាល់ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជានោះទេ។ លើសពីនេះទៀត អឺរ៉ុបថែមទាំងបានប្រកា
សទាមទារអោយរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលការចោទប្រកាន់ផ្សេងៗចេញពីលោក កឹម សុខា និងលោក
សម រង្ស៊ី ។
ការទាមទារទាំងនេះ ត្រូវបានរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំង ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ ឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និង
អង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ លោក ណី សំអុល អោយដឹងថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃ
ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងកម្ពុជានោះថា ធ្វើឡើងដោយលម្អៀង និងប្រើប្រាស់ស្តង់ដារពីរ ៕