អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា កម្ពុជា បានឆ្លងកាត់ឧបសគ្គស្លាប់រស់
ជាច្រើន ដំណាក់កាល កន្លងមក គឺបណ្ដាលមកពីការ ឈ្លានពាន លូកលាន់ផ្ទៃក្នុងកម្ពុជាពីសំណាក់ បរទេសជិតឆ្ងាយ។
លោក ផៃ ស៊ីផាន បន្តថា ទោះបី វេទិការអន្តរជាតិ ទីក្រុង សឺណែវ បាន បញ្ជាក់ និងធានាថា កម្ពុជា ជាប្រទេសអព្យា
ក្រឹត្យ មិនអនុញ្ញាតអោយ ប្រទេសនៃនិន្នាការណាមួយ លុកលុយ អធិបតេយ្យ ប្រជាជាតិនេះ និង ការញុះញង់ បំបែក
បំបាក់ប្រជាពលរដ្ឋ អោយឋិតនៅបម្រើមនោគម ខ្លួនឡើយ ។
លោកបន្តរំលឹកថា បើគិតតាំងពីទសវត្ស៥០ មក បរទេស បានលុកលុយ កម្ពុជា បង្កើតជាឧបសគ្គនៅក្នុងការសម្រេច
ជោគវាសនារបស់ខ្លួន។ ការជ្រៀតជ្រែករបស់បរទេសឆ្ងាយជិត ធ្វើអោយកម្ពុជាធ្លាក់នៅក្នុងការហែកហួរបែងចែក
សង្គមជាច្រើនចំណែក ដែលឋិតនៅក្រោមរូបភាពខ្មែរក្រហម ខ្មែរខៀវ ខ្មែរស៊ីជម្ពូ និងខ្មែរសីហនុ ជាដើម ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការ លូកលាន់ ផ្ទៃក្នុងនេះបានធ្វើអោយកម្ពុជាធ្លាក់ នៅក្នុងសង្រ្គាមស៊ីវិល
ដោយមិនបាន ព្រៀងទុក ក្លាយជាដៃគូរបម្រើគោលការណ៍“ភូមិសាស្រ្តនយោបាយ” ជាផលប្រយោជន៍បរទសសុទ្ធ
សាធ។ ឥទ្ធិពលនេះ ធ្វើអោយក្រុមមួយ មើលទៅក្រុមមួយជាអាយ៉ងបរទេស ទាំងអស់ គ្មានធាតុផ្ទៃក្នុងជាតិ និងភាព
ថ្កុំថ្កើង មោទនភាពជាតិ នោះឡើយ។
ទន្ទឹមនឹងនេះ លោកថា ការបាក់បែកនេះ ធ្វើអោយពលរដ្ឋកម្ពុជា ក្លាយខ្លួនជាអ្នកទោសនយោបាយ ឬអ្នកភៀសខ្លួន
ដោយ សង្រ្គាមទៅផ្ញើ ខ្លួននៅបរទេស ពាសពេញពិភពលោក៕