វេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយថា ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្តរាគមន៍ជួយពល
រដ្ឋខ្មែរចំនួន៥៥នាក់។១.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់
ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលត្រូវ
បានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន។ ស្ត្រីទាំងពីរ
នាក់ បានត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ។
២.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំ
មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន២២នាក់ មកពីខេត្តកំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍
សាត់ ព្រះវិហារ និងខេត្តស្វាយរៀង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រលប់
មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង២២នាក់ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើ
តាមវេបសាយនគរបាលជាតិ ។
៣.ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់
ពលរដ្ឋខ្មែរចំនួន៣១នាក់(ក្នុងនោះមានកុមារ២៣នាក់) មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅនិងប្រកបរបរ
លក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៣១នាក់នោះ មកដល់
កម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់
ចែងបញ្ជូនបន្តទៅស្រុកកំណើត ៕