អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអោយដឹង មានតំណាងរាស្ត្រសភាអឺរ៉ុបមួយចំនួន បានបញ្ចេញ
យោបល់ថា ដោយសារតែការបោះឆ្នោតចុងក្រោយនេះ នៅកម្ពុជា មិនស្របច្បាប់ ហើយជាការបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរ
ទាំងស្រុង ដែលជាទង្វើមួយសហគមន៍អន្តរជាតិមិនអាចទទួលយកបាន រដ្ឋសភានិងរដ្ឋាភិបាល ដែលទើបតែបង្កើតថ្មី
នៅទីក្រុងភ្នំពេញ មិនមានភាពស្របច្បាប់ទេ។
លោកថា ក្នុងការរង់ចាំការបោះឆ្នោតឡើងវិញ ដែលនឹងមានគណបក្សសង្គ្រោះជាតិចូលរួមផងដែរ និងការបង្កើតរដ្ឋា
ភិបាលថ្មីក្រោយពីការបោះឆ្នោតឡើងវិញនោះ សហគមន៍អន្តរជាតិត្រូវតែទុកអសនៈប្រទេសកម្ពុជា នៅអង្គការសហ
ប្រជាជាតិ ឲ្យនៅទំនេរ មានន័យថា ត្រូវបណ្តេញតំណាងរបប ហ៊ុន សែន មិនឲ្យអង្គុយអសនៈនេះទៀត។
ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បានបង្ហាញអំពីយុទ្ធសាស្ត្រដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរបៀបស្រប
ច្បាប់ និងដោយសន្តិវិធី ត្រូវអនុវត្តជាជំហានៗ ដែលមានដូចជា ៖
ដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពពេញលេញជាស្ថាពរ ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់
ដឹកនាំនិងសកម្មជន គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ធានាឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ រូបមានសិទ្ធិ
ធ្វើនយោបាយដូចមុន។
លើសពីនេះទៀត លោក សម រង្ស៊ី ថែមទាំងបានស្នើអោយ អនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និង
ប្រគល់សងតំណែងក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥០០៧ នាក់ ហើយរៀប
ចំការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ដោយមានការត្រួតពិនិត្យពីសហគមន៍អន្តរជាតិ។
លោក សម រង្ស៊ី បានអះអាងនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា យុទ្ធសាស្ត្រជាជំហានៗបែបនេះ ត្រូវបាន
អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ៕