នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានធានាដល់ការគ្រប់គ្រងឲ្យបាន
ច្បាស់លាស់ ក្នុងការចេញចូលនូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថាតាមព្រំដែនទឹកនិងគោកនោះ
ឡើយ ។
ថ្លែងនៅក្នុងវិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នា
ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ បានលើកឡើងថា ដើម្បី
ឲ្យមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀតក្នុងការគ្រប់គ្រង់នូវជនអន្តោប្រវេសន៍នោះ ឯកឧត្តមប្តេជ្ញាពិនិត្យឲ្យបាន
ច្បាស់លាស់នូវការចេញចូលរបស់ជនអន្តោប្រវេសន៍ទំាងនោះគ្រប់ច្រកល្ហកទាំងអស់ ។ នេះបើតាមវេបសាយអគ្គស្នង
ការដ្ឋាននគរបាលជាតិ ។
នាយឧត្តមសេនីយ៍ រូបនេះបានប្តេជ្ញាចិត្តថា នឹងខិតខំស្រាវជ្រាវ ដើម្បីគិតគូរដាក់ចេញយុទ្ធសាស្រ្តការងារអន្តោប្រវេសន៍
ក៏ដូចជាគោលការណ៍និងផែនការណ៍ថ្មីៗសម្រាប់ចំណាត់ការថ្មីទៅមុខទៀតដើម្បីធានាគ្រប់គ្រង់ឲ្យបានច្បាស់លាស់នូវ
លំហូរចេញចូលតាមច្រកទ្វារព្រំដែនគោកនិងទឹក គ្រប់គ្រងវត្តមានស្នាក់នៅក្នុងផ្ទៃប្រទេស ការធ្វើពលកម្មរបស់ជនបរ
ទេសនៅព្រះរាជាណាចក្រកម្ពុជា ការដោះស្រាយកិច្ចការជនបរទេសដែលអន្តោប្រវេសន៍ដើម្បីដាក់ឲ្យស្ថិតនៅក្នុងគន្លង
ច្បាប់ និងកិច្ចការជនភៀសខ្លួនដើម្បីធ្វើយ៉ាងណាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពបំផុតនូវទិសដៅរបស់ក្រសួងមហាផ្ទៃនិង
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។
បើតាមការបញ្ជាក់ពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះមានជនអន្តោ
ប្រវេសន៍ចិន ដែលមកធ្វើការនៅប្រទេសកម្ពុជាជិតមួយសែននាក់ ប៉ុន្តែពួកគេមានប័ណ្ណការងារស្របច្បាប់ត្រឹមតែជាង
ពីរម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះអគ្គនាយកដ្ឋានបន្តវេនត្រូវបន្តកិច្ចការនេះទៀត ដើម្បីឲ្យស្របទៅតាមច្បាប់នៅប្រទេស
កម្ពុជា ។
រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក សុខ ផល បានបន្តថា នៅពេលបច្ចុប្បន្ននេះដែលធ្វើឲ្យអាជ្ញាធរមានភាពស្មុគ្រ
ស្មាញ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ចិន ជាពិសេសគឺនៅខេត្តព្រះសីហនុតែម្តង ។ លោក សុខ ផល ស្នើអោយន
គរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនដែលខុសច្បាប់ទាំងនោះហើយលួចមករស់
នៅខេត្តព្រះសីហនុ ។
លោក សុខ ផល បានប្រាប់អោយដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមកធ្វើការរកស៊ីនៅប្រទេសកម្ពុជាចំនួន
ប្រាំម៉ឺននាក់បន្ថែមទៀត ខណៈបច្ចុប្បន្ននៅកម្ពុជាមានជនជាតិចិនរហូតដល់ជាង២០ម៉ឺននាក់ហើយនោះ ។
យ៉ាងណាក៏ដោយលោក សុខ ផល អំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវធ្វើការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានត្រឹមត្រូវ
ចំពោះជនជាតិចិនទាំងនោះ៕