អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានថ្លែងអោយដឹងថា រហូតមកដល់ពេល
នេះ កម្ពុជា-វៀតណាម បានធ្វើការបោះបង្គោលព្រំដែនចំនួន៨៤ភាគរយ ដោយនៅសល់តែ១៤ភាគរយទៀត នឹងត្រូវ
អនុវត្តបន្ដទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ការបោះបង្គោលព្រំដែននេះ នៅតែជាបញ្ហាស្មុគស្មាញលើកត្តាភូមិសាស្ដ្រ ។
លោក ប្រាក់ សំអឿន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការ
ងារ ដែលកើតឡើងនាពេលកន្លងទៅរបស់ខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម នៅឯក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមាន
ការចូលរួមពី អភិបាលខេត្ត ស្នងការខេត្តរបស់ប្រទេសកម្ពុជា ដែលជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងអ្នកពាក់
ព័ន្ធផ្សេងទៀតផងដែរ ៕