របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី
១៤ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៤
លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៦នាក់ (យប់២លើក)
។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះ
មានម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៩គ្រឿង រថយន្តធំ ៣គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពី ល្បឿន ៣លើក(ស្លាប់៣នាក់), មិនគោរពសិទ្ធិ ៣លើក, មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) និងបត់គ្រោះ
ថ្នាក់ ៣លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៨លើក ផ្លូវខេត្ត ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ
២លើក រថយន្តតូច ៧លើក រថយន្តធំ ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ចាម ២លើក ស្លាប់២នាក់, កំពង់ស្ពឺ ២លើក
ស្លាប់១នាក់ របួស២នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-១៤ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន
១១៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៥៣នាក់ របួសសរុប ១៥១នាក់ របួសធ្ងន់ ១១៤នាក់ របួសស្រាល ៣៧នាក់ ៕