រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសអោយដឹងថា រថយន្តធុនធំទាំងអស់ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ និងផ្លូវលំនា
នា នឹងត្រូវផ្អាកលែងអោយធ្វើចរាចរណ៍តាមផ្លូវមួយចំនួនខាងលើនេះជាបណ្ដោះអាសន្នសិន ។
រដ្ឋបាលក្រុងប៉ោយប៉ែត្របានបញ្ជាក់ថា ការផ្អាកនេះ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើ
ឱ្យបរិមាណទឹកភ្លៀងកើនឡើងគំហុកបណ្តាលឦ្យលិចផ្លូវជាតិលេខ៥ និងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត។ រដ្ឋបាលក្រុង
អោយដឹងទៀតថា ការធ្វើបែបនេះ ដើម្បីការពារសុវត្ថិភាពនិងជៀងវាងការខូចផ្លូវធ្ងន់ធ្ងរ៕