ហាងស៊ុបនាគកំពុងជួសជុលបានប្រហែលជិត១៥ថ្ងៃត្រូវបានមេជាងសំណង់សង់ខុសបច្ចេកទេស បណ្តាលឱ្យរលំបាក់
សង្កត់កម្មករសំណង់ ដែលសម្រាកនៅក្នុងអាគារនោះ ស្លាប់ម្នាក់របួសធ្ងន់៤នាក់ និងខូចខាត ម៉ូតូចំនួន៣គ្រឿងបង្កឱ្យ
មានការភ្ញាក់ផ្អើលដល់ភ្ញៀវបរទេសកំពុងរាំរែកសប្បាយនៅម្តុំផ្សាររាត្រីផប់ស្ទ្រីត។ នេះបើតាមវេបសាយនគរបាល
ជាតិ។
វេបសាយនេះបញ្ជាក់ថា ហេតុការភ្ញាក់ផ្អើលនោះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូល
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេនផ្សាររាត្រីផប់ស្ទ្រីត ផ្លូវលេខ៨ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ
ក្រុង/ខេត្តសៀមរាប។
តាមសាក្សីនៅតំបន់ផប់ស្ទ្រីតនោះបានប្រាប់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ថាមុនពេលកើតហេតុពួកគាត់
កំពុងបំរើភ្ញៀវបរទេសដែលមានហាងនៅម្ខាងផ្លូវម្នាក់ និងអាគារដែលបាក់ អតីតហាងស៊ុបនាគ ខណៈពេលនោះ ពួក
គាត់លឺសូរប្រាវក៏នាំគ្នាក្រឡេកទៅឃើញមានកម្មករសំណង់ដែលដេកនៅក្នុងនោះខ្លះរត់ចេញមកក្រៅខ្លះស្រែកយំថា
ពួកខ្ញុំស្លាប់អស់ហើយនៅក្នុងអាគារនោះ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់នៅកន្លែងកើតហេតុថាអាគារនោះបាក់គឺមកពីមេជាងធ្វើខុសបច្ចេកទេសកាលណាធ្វើ
ផ្ទះត្រូវបុកគ្រឹះ ហើយចាក់ស្នឹម ទើបអាចចាក់ប្លង់សេឡើងលើបាន ប៉ុន្តែប្រហែលមេជាងនេះ គិតថា ម្ចាស់ផ្ទះ(ហាងស៊ុប
នាគ)ចាក់គ្រឹះពីមុនហើយបានជានាំកម្មករទាំងអស់ដែលមានគ្នាប្រហែលជាង៣០នាក់។ប្រភពបានបន្តថាការសាង
សង់ខុសបច្ចេកទេសនេះ គឺបណ្តាលមកពីមេជាង មើលការខុសត្រូវមិនបានដិតដល់ ដូច្នេះធ្វើឱ្យអាគារមួយនេះ(អតីត
ហាងស៊ុបនាគ)រលំបាក់សង្កត់មនុស្សស្លាប់ម្នាក់និងរបួសធ្ងន់៤នាក់ផងដែរ។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់និងរបួសនោះមាន៖ទី១.ឈ្មោះ ខុម សុពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខ
របរសិស្សមកស៊ីឈ្នួលធ្វើសំណង់បានប្រហែល៩ថ្ងៃក៏ត្រូវអាគារបាក់រលំសង្កត់(ស្លាប់) ទី២.ឈ្មោះ ឌី សុណា ភេទប្រុស
អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវថ្ម សង្កត់ចំដើមទ្រូង ទី៣.ឈ្មោះ មឿ ម៉េត ភេទប្រុស អាយុ៣០ឆ្នាំ កម្មករសំណង់
ត្រូវចំ ចំក្បាល, ជង្គង់ និង ដើមទ្រូង ទី៤.ឈ្មោះ សល់ សេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំក្បាល
និង ដើមទ្រូង និងទី៥.ឈ្មោះម៉ត់ រី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំ ជើង ,ចង្កេះនិងភ្នែក។ជនរង
គ្រោះទាំង៥នាក់ មានស្រុកកំណើតនៅភូមិធ្វេស ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប។
ក្នុងនោះខូចខាតម៉ូតូចំនួន៣គ្រឿងរបស់កម្មករសំណង់ផងដែរ។រីឯមេជាងសំណង់ឈ្មេាះជា ភេទប្រុស អាយុប្រហែល
៤០ឆ្នាំ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានធានាសងសំណងជំងឺចិត្តចំនួន៣៥០០ដុល្លារទៅលេីសាកសពនិ
ងអ្នករងរបួសខាងក្រុមគ្រួសារទាមទាសំណងចំនួន៣០០០ដុល្លារ ក្នុងម្នាក់សមត្ថកិច្ចយេីងកំពុងតែសំរបសំរួល។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្តាយឈ្មោះ ជួន ឡប ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិ
ធ្វេសឃុំត្រីញ័រស្រុកពួកខេត្តសៀមរាបយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកជនរងគ្រោះទាំង៤នាក់ដែលត្រូវរបួស
ធ្ងន់កំពុងស្ថិតនៅសមកក្នុងមន្ទីរពេទ្យឯកជនស៊ឹង រិទ្ធីរ៉េតស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់
សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ផងដែរ៕