អគ្គស្នងការរងនគរបាលជាតិ លោក ឯក អ៊ិន បូរ៉ា បានថ្លែងទៅកាន់ធុរជនចិនថា អគ្គស្នងការដ្ឋាននគរបាលជាតិ ធានា
នូវកត្ដាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជូនសុច្ចធុរជនទាំងអស់ ដែលបានមកវិនិយោគជននៅក្នុងប្រទេសកម្ពុជា
ប្រកបដោយភាពអំណោយផលខ្ពស់ ដើម្បីជំរុញការវិនិយោគបន្ថែមទៀត។
ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ
យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច
ដែលមានភារកិច្ចការពារ សុវត្ថិភាពជូនសង្គម និងប្រជាពលរដ្ឋ ខ្ញុំសូមធានាជូនដល់សុច្ចធុរជនទាំងអស់នូវបរិស្ថានប្រ
កបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏
ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាច
ប៉ានប្រមាណបាន»។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន វិនិយោគទុន ជុង គូហ្វឹង
គ្រុប ក្នុងការឈានឆ្ពោះ មកបោះទុនវិនិយោគនៅកម្ពុជាស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ដ្រ «ផ្លូវមួយ
ក្រវ៉ាត់មួយ» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៣ និងដែលត្រូវបានចុះកិច្ចព្រមព្រៀងលើគម្រោង
កិច្ចសហប្រតិបត្ដិការរវាងប្រទេសកម្ពុជាចិន កន្លងមកគឺជាការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យខ្ពស់បំផុប របស់
ថ្នាក់ដឹកនាំក្រុមហ៊ុន។
ផ្អែកតាមបរិបទខាងលើនេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសម្ដែងនូវការស្វាគមន៍ចំពោះរាល់ការសម្រេច
ចិត្តរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ព្រមទាំងអ្នកវិនិយោគទាំងអស់ ដែលបានជ្រើសរើស និងមានចំណង
ជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ៕