មន្រ្តីជាន់ខ្ពស់របស់គណបក្សកាន់អំណាចនៅកម្ពុជាបានប្រតិកម្មម្ដងជាពីរដងជាមួយនឹងការអនុញ្ញាតអោយមានវត្តមាន
របស់លោក សម រង្ស៊ី ចូលរួមនៅក្នុងកិច្ចប្រជុំសភាអន្តរជាតិ IPU ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ី មិនអាចត្រូវមានវត្តមានចូលរួម
ប្រជុំក្នុងសភាអន្តរជាតិបែបនេះឡើយ ក្រោមហេតុផលថា លោក សម រង្ស៊ី មិនមែនជាតំណាងរាស្រ្តដែលគាំទ្រ និងផ្ដល់
សេចក្ដីទុកចិត្តពីប្រជាពលរដ្ឋខ្មែរដូចអ្នកតំណាងរាស្រ្តផ្សេងៗមកពីគណបក្សប្រជាជន ។
បើតាមអ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សកាន់អំណាចរូបនេះបានបញ្ជាក់អោយដឹងថា « រហូតមក
ដល់ពេលនេះលោក សម រង្ស៊ី គ្មានតួនាទីអ្វីដ៏តិចតួចក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ
ទេ » ។
លោក សុខ ឥសាន បន្តអោយដឹងបែបនេះទៀត ៖ « ពីព្រោះទណ្ឌិត សម រង្ស៊ី មិនមែនជាតំណាងប្រជាជនកម្ពុជា
ឡើយ។ ទណ្ឌិត សម រង្ស៊ី គ្រាន់តែជាជនក្បត់ជាតិខ្មែរ និងជាជនពនេចរគ្មានស្រុកទេស និងជាអាយ៉ងដាច់ថ្លៃរបស់ពួក
បរទេសចក្រពត្តិភាពនិយមអន្តរជាតិតែប៉ុណ្ណោះ »។
លោក សុខ ឥសាន អោយដឹងបែបនេះ ធ្វើឡើងនៅលើបណ្ដាញសង្គមតេឡេក្រាមផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃ
ទី១៦ តុលា ម្សិលមិញនេះ ក្រោយពេលដែលបានទទួលដំណឹងថា កិច្ចប្រជុំដែលមានតំណាងមកពីបណ្ដាប្រទេស
ផ្សេងៗរបស់សហភាពអន្តរសភា IPU ក៏មានវត្តមានរបស់លោក សម រង្ស៊ី ដែលជាថ្នាក់ដឹកនាំរបស់អតីតគណបក្ស
ប្រឆាំងចូលរួមដែរ ក្រោមការអញ្ជើញពីថ្នាក់ដឹកនាំរបស់សភា IPU ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជន លោក សុខ ឥសាន ថែមទាំងបានអះអាងថា ការអនុញ្ញាតិអោយមានវត្តមានប្រជុំ
របស់លោក សម រង្ស៊ី នៅក្នុងសភា IPU បែបនេះ គឺជាការបំពានយ៉ាងខ្លាំងថែមទៀតផង ទៅលើលើឯករាជ្យ និងអធិប
តេយ្យភាពជាតិកម្ពុជាយ៉ាងងងើល ។ លើសពីនេះទៀត លោកថែមទាំងចាត់ទុកថា នេះគឺជាការរំលោភលើច្បាប់អន្តរ
ជាតិផងដែរ ។
លោក សុខ ឥសាន អោយដឹងបែបនេះ ៖ « ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម រង្សី ចូលប្រជុំនៅក្នុងវេទិកាIPU
គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា
យ៉ាងងងើល ព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំIPU ត្រូវទទួលខុសត្រូវទាំងស្រុង » ។
សម្រាប់លោក សម រង្ស៊ី វិញ ដែលបានចូលរួមប្រជុំបានប្រកាសលើហ្វេសប៊ុករបស់ខ្លួនថា លោកជួបមេដឹកនាំ សភា
IPU ដើម្បីបង្ហាញប្រាប់គេពីស្ថានការណ៍ប្រទេសកម្ពុជា និង ប្រាប់គេពីករណីតំណាងរាស្ត្រកម្ពុជា ដែលសិទ្ធិរបស់ពួក
គេត្រូវបានរំលោភ ដោយរដ្ឋអំណាចក្រុងភ្នំពេញ ដែលពេលនេះតំណាងដោយរដ្ឋសភាក្លែងក្លាយ និងរដ្ឋាភិបាលមិន
ស្របច្បាប់ ៕