ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអោ យដឹងអំពីការ
ឧបត្ថម្ភថវិការចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកទៅអោយនិស្សិតខ្មែរដែលកំពុងទទួលការ សិក្សានៅក្នុងប្រទេសទួគី ។
បើតាមការបញ្ជាក់អោយដឹងពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់ នៅល្ងាចថ្ងៃ ទី២១ ខែតុលា
នេះ បានអោយដឹងថា ថវិកាដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការឧបត្ថម្ភទៅអោ យនិស្សិតខ្មែរទាំងនោះ គឺក្នុង
ឱកាសដែលរូបលោកជួបសំណេះសំណាលជាមួយនឹងក្រុមនិស្សិតទាំងនោះ ប្រមាណជាជាង៦០នាក់ កាលពីព្រឹកថ្ងៃ
ទី២១ ខែតុលា ឆ្នាំ ២០១៨ នេះ ។
ឆ្លៀតនៅក្នុងឱកាសដែលរូបលោកបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមបណ្ដានិស្សិតទាំង នោះ លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានប្រកាសថ្លែងអំណរអរគុណដែលថា ក្រុមនិស្សិតខ្មែ រដែលកំពុងទទួលការ
សិក្សានៅប្រទេសតួគី ទាំងនោះ បានអញ្ជើញមកបោះឆ្នោតនៅកម្ពុជាដើម្បីជ្រើស រើសមេដឹកនាំ អោយស្របតាម
គោលការណ៍ប្រជាធិបតយេ្យកាលពីខែកក្កដា កន្លងទៅ ។
ទោះយ៉ាងណា បើតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន បានអះអាងថា ថវិកាដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានឧបត្ថម្ភទៅអោយក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសតួគីទាំងនោះ ដោយ សារតែមើលឃើញថា ពួកគាត់
កំពុងជួបការលំបាកតែប៉ុណ្ណោះ ៕