របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី
២៤ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក(យប់៥លើក)
បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ស្រាល ៩នាក់(ស្រី២នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់(យប់៧
នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះមាន
ម៉ូតូ ៦គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ០គ្រឿង យានផ្សេងៗ០គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមក
ពី ល្បឿន ១លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់០នាក់), ប្រជែង ១លើក (ស្លាប់១នាក់) មិនប្រកាន់ស្តាំ
១លើក (ស្លាប់០នាក់) , ស្រវឹង២លើក (ស្លាប់៣នាក់) ងងុយដេក ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ២លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួម
មាន ម៉ូតូ ៤លើក រថយន្តតូច ៣លើក រថយន្តធំ ០លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ព្រៃវែង ២លើក ស្លាប់២នាក់ ,ត្បូងឃ្មុំ ១លើក ស្លាប់២នាក់
របួស០នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស០នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២២ថ្ងៃ គឺថ្ងៃទី១-២៤ ខែតុលា ឆ្នាំ២០១៨ កើតឡើង
ចំនួន ២៥៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៤១នាក់ របួសសរុប ៤០៧នាក់ របួសធ្ងន់ ២៨០នាក់ របួសស្រាល
១២៧នាក់ ។
លទ្ធផលត្រួតពិនិត្យរយៈពេល២២ថ្ងៃរួមមាន ៖
មធ្យោបាយចូលគោលដៅ ៣៨៧៧គ្រឿង (ម៉ូតូ៦២ភាគរយ)
មធ្យោបាយល្មើស ៦៧៤គ្រឿង (ម៉ូតូ៨៣ភាគរយ) , អប់រំ ១៩១គ្រឿង (ម៉ូតូ២៥ភាគរយ) , មធ្យោបាយពិន័យ ៤៨៣
គ្រឿង (ម៉ូតូ៩៩ភាគរយ) ៕