ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍អោយដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះថា ចាប់ពីថ្ងៃ
ទី០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តទៅ នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង
មណ្ឌលគិរី និងរតនគិរី ជាដើមនោះ ខ្យល់មូសុងឦសាន ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ
ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ ដល់ ២៣អង្សាសេ ក្នុងក្របខណ្ឌទូទាំងប្រទេស៕