ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារអំពាវនាវទៅដល់គ្រប់
ស្ថាប័នផ្សព្វផ្សាយនៃទូរទស្សន៍ វិទ្យុ ថា អោយជួយធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយអំពីសារៈ
សំខាន់នៃការអប់រំ ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ថែមទាំងបានស្នើអោយដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការ
និងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំនានាជាពិសេសនៅកន្លែងដែល
មានសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក។
សារលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក
របស់លោក នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ដែលជាថ្ងៃបើកបវេនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ។
លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវអោយក្រសួងអប់រំយុវជន និងកីឡា រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវ
គោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាពនិងធានា
បាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមត្ថភាព បរិយាប័ន្នសម្រាប់សិស្សានុសិស្សគ្រប់រូប ស្របទៅ
នឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លើសពីនេះទៀត លោកបានស្នើអោយគ្រឹះស្ថានសិក្សាគ្រប់រូបភាព រួមទាំងទីវត្តអារាមត្រូវធានាលទ្ធភាពក្នុងការផ្ដល់ការ
អប់រំពេញលេញនិងមានគុណភាព ដោយត្រូវបង្កើនការផ្សព្វផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន រៀបចំនិងជួស
ជុលបន្ទប់រៀន សង្ហារឹម តុទូ កៅអី ក្តាខៀនទ្វារបង្អួច បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងបរិក្ខារនានា ដើម្បីធានាថា
សាលារៀនមានបរិស្ថានសិក្សាស្អាត ៕