វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ គឺជាវិទ្យុមួយដែលបានបង្កើតឡើងដោយក្រុមព្រះសង្ឃខ្មែរស្នេហាជាតិ និង ស្នេហាយុត្តិធម៌
សង្គម ដែលបានផ្ដើមគំនឹតដោយ ភិក្ខុប៊ុត ប៊ុនតិញជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ការបង្កើត
វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ គឺក្នុងគោលបំណងឆ្លើយតបទៅនិងតម្រូវការសារព័ត៍មានក្នុងសង្គមបច្ចុប្បន្នដោយយើងមើល
ឃើញថាការផ្សាយព័ត៍មានសព្វថ្ងៃនេះទាំងទូរទស្សនិងវិទ្យុមានលក្ខណៈចង្អៀតនិងលំអៀងទៅរកតែភាគីមានអំណាច។
វិទ្យុសម្លេងព្រះសង្ឃឯករាជ្យគឺជាអង្គការមិនមែនរដ្ឋាភិបាល មិនរកកម្រៃបម្រើផលប្រយោជន៍ឱ្យបុគ្គល។ វិទ្យុនេះត្រូវបាន
បង្កើត ឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ ការចាប់ផ្ដើមដំណើរការដំបូងរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យគឺមាន
ការចូលរួមពីសមាជិកព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ចំនួនប្រាំពីរអង្គធ្វើជាបុគ្គលិកស្ម័គ្រចិត្ត ក្នុងការធ្វើព័ត៍មាន ជាភាសា
ខ្មែរផ្សាយសាកល្បងតាមបណ្ដាញសង្គមហ្វេសបុកហើយផ្សាយពីដងក្នុងមួយថ្ងៃ ក្នុងការផ្សាយម្ដងៗ គឺមានរយៈពេលដប
ប្រាំទៅដបប្រាំបួននាទី។
ក្នុងការផ្សាយអស់រយៈពេលចិតសិបប្រាំបួនថ្ងៃ(៧៩) វិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបានគាំទ្រច្រើនហើយការតាម
ដាន ស្ដាប់វិទ្យុនេះក៍បានកើនឡើងគួរឱ្យកត់សម្គាល់ យើងបានមើលឃើញទឡ្ហីករណ៍ជាក់ស្ដែងនេះហើយ ទើបក្រុមការ
ងារបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សម្រេចចិត្តបង្កើតជាវេបសាយសំរាប់ ផ្សាយតាមប្រព័ន្ធអន្តរបណ្ដាញ
អ៊ីនធើណេត(Internet)។ ការផ្សាយតាមវេបសាយនេះគឺផ្សាយពីដងក្នុងមួយថ្ងៃ គឺផ្សាយព័ត៍មានពេលថ្ងៃត្រង់និងពេល
ល្ងាច ហើយក្នុងការផ្សាយម្ដងៗមានរយៈពេលមួយម៉ោង។