វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ជា​តិមា​តុ​ភូ​មិមិ​ន​ចេះក្បត់​មនុ​​ស្សទេ​ ​តែ​ម​នុស្សទេ​ដែ​ល​ចេះ​ក្បត់​ជា​តិ​មាតុ​ភូ​មិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:51 pm ថ្ងៃ Thursday 28th September 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ជាតិ មាតុភូមិរីកចំរើន ឬអន់ថយព្រោះទង្វើរបស់មនុស្ស ហើយជាតិមាតុភូមិនេះបានផ្តល់ឧបការៈគ្រប់គ្រានល្មមនឹងឱ្យសុខ
ហើយមិនមែនជារឿងដែលគួរឱ្យខ្លាច និងធ្វើឱ្យយើងមិនហ៊ាននិយាយថា ខ្លួនឯងជាជាតិកំណើតជាខ្មែរនោះទេ។

ការបានកើតជាតិជាមនុស្សនេះគឺជារឿងដែលប្រសើរណាស់ ដែលអាចមានឱកាសច្រើនក្នុងការកសាងខ្លួន និងការដែល
បានកើតមកជាខ្មែរត្រូវមានក្តីសង្ឃឹម នាំគ្នាគោរពស្រឡាញ់ការពារថែរក្សាលើកស្ទួយ និងអភិវឌ្ឃជាតិ មាតុភូមិនេះ។

ជាតិកំណើតគឺសំដៅដល់ជាតិសាសន៍ដែលយើងបានអាស្រ័យ ដែលយើងបានកើត មាតុភូមិគឺមានន័យថា ជាផែនដីដែល
បានផ្តល់កំណើតដល់យើង  តែថារបស់ដែលបានផ្តល់កំណើតនោះមានឧបការៈយ៉ាងណានោះ គឺមើលទៅលើយើងទាំង
អស់គ្នាដែលកើតនៅលើដែនដីនោះ យើងអាចថែរក្សាដើម្បីរស់នៅជាសុខបានទេ។ ប្រសិនបើយើងមិនចេះថែរក្សាទេ ទី
នោះមិនអាចផ្តល់អ្វីឱ្យយើងបានទេ ពីព្រោះទីកន្លែងមិនចេះនិយាយ   មិនចេះធ្វើអ្វីទាំងអស់ តែយើងទេដែលកើតនៅលើ
ទីណា ចេះធ្វើទីនោះឱ្យរីកចំរើន ឬក៏ឱ្យបាត់បង់ដោយមនុស្សយើងម្នាក់ៗ។

កុំនិយាយថ្វីទៅដល់ទឹកដីជាកន្លែងដែលយើងកើតមានឧបការៈ ឬមិនមានឧបការៈ សូម្បីតែជាតិកំណើតរបស់យើងនេះ
តាមពិតគ្រានតែជាផលរបស់បុណ្យ ក៏ប៉ុន្តែមានតម្លៃ      មានឧបការៈសម្រាប់ជីវិញយើងទៅបាននោះ គឺទាល់តែយើងចេះ
ឆ្នៃជីវិតឱ្យមានប្រយោជន៍ បើមិនដូច្នោះទេជីវិតរបស់យើងដែលបានមកនោះ នឹងទៅជាទោសសម្រាប់យើងទៅវិញក៏បាន
ដែរ។ យើងមើលអ្នកខ្លះបានកើតជាមនុស្សល្អដែរ តែយកជីវិតទៅធ្វើបាបទៅធ្វើអាក្រក់ផ្សេងៗ រហូតធ្វើឱ្យទៅជាជីវិតដែល
ទទួលបានមកនូវបាបកម្ម។

ជាតិកំណើតផ្តល់គ្រប់យ៉ាងឱ្យយើងបានក្លាយជាមនុស្សម្នាក់ឬផ្តល់ឱ្យយើងល្មមនឹងបានសុខ ក៏ប៉ុន្តែទីនោះមិនអាចផ្តល់
សេចក្តីសុខដល់យើងមិនមែនជាទីកន្លែងនោះទេ គឺជាអំពើរបស់មនុស្សតែប៉ុណ្ណោះ។ តាមពិតទៅធម្មជាតិនោះ  នៅតាម
ទំនៀមរបស់វា ហើយបានបង្កើតបរិយាកាស និងបង្កើតនូវធនធានដើម្បីឱ្យសត្វដែលបានអាស្រ័យនៅទីនោះៗ   បាន
សេចក្តីសុខល្មមសមរម្យតែម្តង ក៏ប៉ុន្តែធម្មជាតិដែលខ្ទិចខ្ទីដោយសារអំពើរបស់មនុស្ស គឺមិនមែនវាប្រែប្រួលដោយខ្លួនវា
នោះទេ     គឺមនុស្សនោះហើយដែលជាអ្នកបំផ្លាញ។

ជាតិកំណើត មាតុភូមិទឹកដីដែលបានកើតគឺមិនចេះក្បត់មនុស្សទេ តែមនុស្សខ្លួនឯងទេដែលមានការក្បត់ជាតិកំណើត
និងមាតុភូមិដែលជាទីកន្លែងបានផ្តល់កំណើតនោះ។ ក្រៅពីនេះទៀត  មានអ្នកខ្លះរហូតមិនហ៊ានសូម្បីតែនិយាយថា ខ្លួន
ឯងជាខ្មែរ ព្រោះខ្មាសគេ ខ្លាចគេថាខ្លួនអន់ មិនស៊ីវិល័យ មិនទាន់សម័យ ប្រទេសក្រីក្រ ជាដើម។

ក្នុងនាមយើងជាជាតិខ្មែរ បានកើតនៅលើទឹកដីខ្មែរមិនគួរខ្មាសសូម្បីគ្រាន់តែប្រាប់គេថា ខ្លួនឯងជាខ្មែរនោះទេ គួរមាន
មោទនភាពខ្លួនឯង ទោះបីប្រទេសយើងត្រូវបានអ្នកដឹកនាំ អ្នកមានអំណាច  និងជនទុច្ចរិតមួយចំនួននាំគ្នាបំផ្លាញប្រទេស
ជាតិក៏ដោយចុះ តែយើងក៏ត្រូវតែមានសេចក្តីសង្ឃឹមក្នុងចិត្តថា ថ្ងៃណាមួយពួកគេនឹងងាកត្រឡប់មកគិតពីជាតិ មាតុភូមិ
វិញឈប់បំផ្លាញជាតិ មាតុភូមិ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com