វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ល្ម​មដ​ល់​ពេល​អ្ន​ក​ន​យោ​បាយ​ ​ឈ​ប់​ធ្វើន​យោ​បា​យ​ជាន់​ឈ្លី​​គ្នា​ ​​​ហែ​ក​ហួរ​​គ្នា​​ ​គួរធ្វើ​ដើ​ម្បីផ​ល​ប្រ​យោ​ជន៍​ជា​តិ​ជា​ធំ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:15 am ថ្ងៃ Sunday 5th November 2017អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាជនកម្ពុជានឹងត្រូវទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ប្រសិនបើ អ្នកនយោបាយ និងពលរដ្ឋក្នុង
ប្រទេសមួយនេះមិនរួបរួមគ្នាកសាងប្រទេស ហើយនៅតែបន្តច្រណែនឈ្នានីសគ្នា ដោយសម្ដែងពីភាពមិនទុកចិត្តគ្នា ធ្វើ
ការបរិហារគ្នាទៅវិញទៅមកថា បុគ្គលនេះមនុស្សរបស់គណបក្សនេះ ឬគណបក្សនោះជាដើម ។

 

ប្រវត្តិសាស្រ្តបង្ហាញមកថា ប្រទេសកម្ពុជាបានធ្លាក់ខ្លួនពីប្រទេសដែលមានកិត្យានុភាពល្បីល្បាញក្នុងសកលលោក ទៅជា
ប្រទេសមួយ ដោយពីមួយជំនន់ទៅមួយជំនន់ជួបតែភ្លើងសង្រ្គាម កាប់សម្លាប់គ្នា រវាងឪពុក និងកូន ពូ និង ក្មួយ និងបងប្អូន
ខ្លួនឯងក៏មាន ។ ការនិយមប្រកាន់បក្សពួករបស់អ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញនេះ បានបន្សល់ទុកនូវគំរូមិនល្អ
ដល់ពលរដ្ឋនិងយុវជនជំនន់ក្រោយ ហើយភាពសង្ស័យ និងការវាយប្រហារគ្នាដោយមិនប្រើយោនិសោមនសិការ 
នៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ។

 

នៅពេលប្រទេសជាតិជួបវិបត្តិគួរណាស់តែ ពលរដ្ឋពីគ្រប់មជ្ឈដ្ឋានរួបរួមគ្នាជាកម្លាំងមួយដ៏រឹងមាំក្នុងបំណងដើម្បីកសាង
ប្រទេសជាតិរបស់ខ្លួន ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយសេចក្ដីអំណត់ជាទីបំផុត ។ ផ្ទុយទៅវិញ ពលរដ្ឋ
កម្ពុជាមួយចំនួនបែរជាឈ្លោះគ្នាមិនចេះចប់មិនចេះហើយ ។

 

យើងសូមលើកគំនិតយោបល់ខ្លះៗមកធ្វើការពិរណាទាំងអស់គ្នាមើលថា នៅពេលយើងបន្តឈ្លោះទាស់ទែងគ្នា តើនរណា
ជាអ្នកខាតបង់ និងនរណាជាអ្នកទទួលបានផលចំណេញពីការឈ្លោះទាស់ទែងគ្នានេះ ។ ជាក់ច្បាស់ហើយ អ្នកដែលខាត
បង់គឺប្រទេសកម្ពុជាទាំងមូលជាអ្នកខាតបង់ ប្រជាពលរដ្ឋខ្មែរទូទាំងនរគជាអ្នកខាតបង់ ។ ពីព្រោះពលរដ្ឋខ្មែរយើង បាត់
បង់ឪកាសក្នុងការប្រកបកិច្ចការងារចិញ្ចឹមជីវិត បាត់បង់ឱកាសក្នុងការកសាងជាតិ មិនបានផ្ដល់គំរូល្អដល់កូនចៅជំនន់
ក្រោយ ។

 

 

ជាងនេះទៀត ប្រទេសជាតិមានការខ្ទិចខ្ទាំបន្តិចម្ដងៗ ដោយសារតែស្នាដៃរបស់យើងខ្លួនឯង មិនចាំបាច់មានប្រទេស
ណាគេមកបំផ្លាញប្រទេសយើងផង ។ តែប្រសិនបើមានភាគីប្រទេសដទៃមកឈ្លានពានផងនោះ វាគឺជាឱកាសមាស
សម្រាប់ពួកគេក្នុងការលេបត្របាក់ទឹកដីរបស់យើងជាកជាមិនខាន ។ មិនថាជាក់ស្ដែងនិយម ឬក៏ទ្រឹស្ដីនិយមទេបើកាល
ណាផ្ទៃក្នុងកម្ពុជាបានបែកបាក់ហើយនោះ អ្នកដែលទទួលបានផលប្រយោជន៍ជាតិយើង គឺប្រទេសដទៃដែលនៅជុំវិញ
យើងតែម្ដង ។

 

ទ្រឹស្ដីខាងលើនេះយើងអាចហៅថា ល្បិចខ្ចីកាំបិតសម្លាប់មនុស្ស ឬ ខ្ចីដៃមនុស្សប្រើក៏បាន ។ ការលើកយកទ្រឹស្ដីមកធ្វើ
អត្ថាធិប្បាយនៅក្នុងទីនេះ មិនមែនជាការបង្រៀនដល់លោកអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយយើងជឿ
ថា លោកអ្នកពិតជាចេះដឹង និងចេះចាំគ្រប់ៗគ្នា ។ ការរំលឹកនៅក្នុងពេលនេះ គ្រាន់តែជាការអំពាវនាវសំណូមពរឲ្យម្ចាស់
ទឹកដីកម្ពុជរដ្ឋទាំងអស់មេត្តាតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយរួមគ្នាកសាងជាតិរបស់យើងឲ្យរីកចម្រើន ។

 

ប្រសិនបើយើងនៅតែបន្តឈ្លោះហែកហួរគ្នា ហើយយកធ្យូងលាបដាក់មុខគ្នាទៅវិញទៅមកបែនេះ នោះអ្នកនយោបាយ
និងប្រជាពលរដ្ឋកម្ពុជានឹងទទួលរងភាពអាម៉ាស់ជាប់ជាប្រវត្តិសាស្រ្តថា ជាអ្នកនយោបាយ និងពលរដ្ឋដែលមានភាពខ្ជះ
ខ្ជាយ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាមនុស្សអាត្មានិយម បើទោះបីជាប្រទេសលិចលង់យ៉ាងណាក៏មិនខ្វល់ ហើយជាប់
ឈ្មោះជាជាតិសាស្រ្តដែលបំផ្លាញជាតិឯង បំផ្លាញនូវទឹកដីដើមកំណើតរបស់ខ្លួន ។

 

តែផ្ទុយទៅវិញ កម្ពុជាអាចនឹងមានការរីចម្រើនរុងរឿង ប្រសិនបើអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរពួតដៃគ្នាដោយទឹក
មុខរីករាយ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការកសាងសង្គមជាតិមួយនេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com