វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​ប​ណ្ឌិត​ ​កែ​ម​ ​ឡី ​លើ​ក​ឡើង​ពី​យុ​ទ្ធ​សា​ស្រ្ត​៥​ចំ​ណុ​ច​រប​ស់​លោ​ក​ ហ៊ុ​ន​ ​សែ​ន​ ដើ​​ម្បី​គ​ម្ទេច​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​មុ​នបោះ​​ឆ្នោ​ត​២០​១​៨ ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:23 pm ថ្ងៃ Monday 6th November 2017អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាដែលត្រូវបានឃាតកបាញ់ ប្រហារបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុក
ឈាមកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ ធ្លាប់បានលើកឡើងពីយុទ្ធសាស្រ្តជាច្រើនរបស់អ្នកនយោបាយមានអំណាច
ដើម្បីបំបាក់អ្នកនយោបាយប្រឆាំង ។

ក្នុងនោះអ្នកវិភាគនយោបាយដែលត្រូវបានគេបាញ់សម្លាប់រូបនេះធ្លាប់លើកឡើងពីយុទ្ធសាស្ត្រ Downfall របស់គណបក្ស
កាន់អំណាចដែលតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ឋ
សាស្រ្តច្រេះស៊ីដែក ៣.បំបែកដើម្បីគ្រប់គ្រង ៤.រំលាយដើម្បីជោគជ័យ និង៥. ស្វាស៊ីបាយលាបមាត់ពពែ ។

១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ

ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ី
ជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថា បើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាម
ក្រសួង អង្គភាពមិនចេញ វេទិការសាធារណមិនមានប្រសិទ្ភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ
  រុះរើយន្តការ
អន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ ល។តើត្រូវធ្វើដូចម្តេចទៅ
? ព្យាយាមចាប់ត្រីស្អុយដាក់
ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់
.គ.ជ.បដ៏អា
ក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិ
បាល សមាគម ច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។



២. យុទ្ឋសាស្រ្តច្រេះស៊ីដែក

ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថា គណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅ
តុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។
 
គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្ស
ជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៍មិនត្រូវបានយកមកសិក្សាឲ្យ
បានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថាយហានិភ័យទាំងនេះ។



៣. បំបែកដើម្បីគ្រប់គ្រង
ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជា
មនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាច
សិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូត
ដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការគ្រឹះក្នុងការចាប់យកប្រយោ
ជន៍សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែក តួរនាទី
រៀងៗ
 ខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សប្រឆាំងលើគំនរទុក្ខសាធារណជន
នោះ។



៤. រំលាយដើម្បីជោគជ័យ
ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាច
ឲ្យគជប ហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន។ បទពិសោធន៍គណបក្សថៃ
រ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សប្រឆាំងរៀន និងយកមក
កាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត
ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។



៥. ស្វាស៊ីបាយ លាបមាត់ពពែតាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយ ដែលខ្លួនបរិភោគហើយទៅលាប
មាត់ជនស្លូតត្រង់ច្រើនណាស់
 ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យខ្លាច
ក៏រត់ចោលស្រុកតែម្តងទៅ។មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្លាប់និយាយថា មានចលនាផ្តួលរំ
លំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង
សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ
? តាមពិត មានចលនាមួយដែលត្រូវបានចោទថា ជាចល
នាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំងស្របច្បាប់។
ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្ស
ប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។


សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ
តែថែមទាំងចង់ឲ្យមានតល្យភាពអំណាចរដ្ឋទៀតផង។



ដំណោះស្រាយ

១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ដោយសារតែការងារក្រុមមានប្រសិទ្ឋភាព
និងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស
 និង
ជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និងសាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់
នោះទេ។ ២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។ ៣.រៀបចំផែន
ការការកាត់បន្ថាយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយៈការចូលរួមពេញលេញពីសមាជិក
របស់ខ្លួន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com