វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ឯក​សា​រ​ ​ផែន​ទី​ប​ង្ហា​ញ​ផ្លូ​វ​សម្រា​ប់​កា​រ​ដឹ​ក​នាំ​ប្រ​ទេស​​ឆ្នាំ​ ២​០​១​៨​ -​ ​២​០​២៣​ ​ដែ​ល​រៀប​ចំ​ឡើង​ដោយ​ប​​ណ្ឌិ​ត​ កែ​ម​​ ឡី ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:30 pm ថ្ងៃ Friday 10th November 2017អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ផែនទីបង្ហាញផ្លូវ សម្រាប់ការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ២០១៨ដល់២០២៣ មាតិកា រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង
ជាតិ ប្រព័ន្ធសុខាភិបាលកម្ពុជា វិស័យសុខាភិបាល ជាជ្រុងមួយដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស (Social Capital
Investment) (សុខភាព អាហារូបត្ថម្ភ និងអប់រំ ជាកត្តាកំណត់ធនធានមនុស្ស) ។

 

ការរីកចម្រើននៃការកសាង និងដំណើរការមន្ទីរពេទ្យជាតិប្រមាណ៨, ស្រុកប្រតិបត្តិប្រមាណ៩០, មន្ទីរពេទ្យបង្អែក១០៥,
មណ្ឌលសុខភាព ១,១៥៩ និងប៉ុស្តិ៍សុខភាព១០៧ និងកម្មវិធីជាតិនានាច្រើន(ស្ថិតសុខាភិបាល២០១៥)។

 

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជានៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរនៅឡើយដូចជា អត្រាស្លាប់របស់
ស្រ្តីជុំវិញសម្រាលកូននៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់)។ អាត្រាម្តាយស្លាប់ជុំវិញសម្រាលអាចបង្ការ
បានដោយប្រព័ន្ធសុខាភិបាលដែលមានគុណភាពខ្ពស់ជាពិសេសប្រព័ន្ធបញ្ជូន ប្រព័ន្ធសង្រោះជម្ងឺ និងប្រព័ន្ធការពារមា្តយ
ពេលមានផ្ទៃពោះ។ តែនៅកម្ពុជាអត្រាម្តាយស្លាប់នៅតែខ្ពស់បំផុតបើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៏និងប្រទេស
ឧស្សាហកម្មនានានៅលើសកលលោក។

 

បើយោងតាមការសិក្សាសុខភាពប្រជាសាស្រ្តនៅឆ្នាំ២០១៤កម្ពុជាមានអត្រាម្តាយស្លាប់ជុំវិញសម្រាលរហូតដល់១៧០នាក់
ក្នុងចំណោមកូនកើតរស់១០០,០០០នាក់ តែប្រទេសនៅអឺរ៉ុប អត្រាស្លាប់របស់ម្តាយជុំវិញសម្រាលមានប្រមាណតែពី៣
ដល់១០នាក់ប៉ុណ្ណោះក្នុងចំណោមកូនកើតរស់១០០,០០០នាក់ដូចគ្នា។ដូចគ្នានេះដែរបណ្តាប្រទេសអាស៊ាន ជាពិសេស
ប្រទេសថៃ ម៉ាឡេស៊ី មានអត្រាស្លាប់របស់មាត្រាទាបជាង១០០នាក់ក្នុងចំណោមកូនកើតរស់១០០,០០០នាក់។

 

តាមពិត ជិវិតម្តាយជុំវិញសម្រាលអាចការពារមិនឲ្យស្លាប់បានដោយគ្រាន់តែទៅពិនិត្យផ្ទៃពោះឲ្យបាន៤ដងក្នុងអំឡុងមាន
ផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។ តែក្រសួងសុខាភិបាលត្រូវពង្រឹងប្រព័ន្ធបញ្ជូនជម្ងឺ និង
ប្រព័ន្ធសង្រោះជម្ងឺតាមមន្ទីរពេទ្យបង្អែកនានា។

 

តាមការសិក្សារបស់ក្រសួងសុខាភិបាល (EMOC Study)បានបញ្ជាក់ថា មូលហេតុម្តាយស្លាប់ដោយសារតែ ១. គិតយឺត
ពេល(មិនបានពិនិត្យផ្ទៃពោះ អកប្បកិរិយាអវិជ្ជមានចំពោះការស្វែងរកការព្យាបាលនិងបង្ការថ្នាំនានា)។ ២.បញ្ជូនយឺត
(ប្រព័ន្ធបញ្ជូនជម្ងឺនៅខ្សោយនៅកម្ពុជាជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ភ្នំនិងកោះ)។ ៣. សង្រោះយឺត(ម្តាយមក
ដល់មន្ទីរពេទ្យហើយ តែសមត្ថភាពមន្ទីរពេទ្យ មន្ទីរសង្គោះ និងនិតិវិធីយឺតយ៉ាវពេក)។

 

មូលហេតុធំបំផុតគឺភាពក្រីក្រនិងខ្វះអាហាររូបត្ថមដែលម្តាយនៅជុំវិញសម្រាលប្រមាណ៥៧% មានភាពស្លេកស្លាំង និង
ស្រ្តីទូទៅមានភាពស្លេកស្លាំងរហូតដល់៤៤% ។ ភាពក្រីក្រនិងកង្វះអាហាររូបត្ថមគ៏ជាដើមចមក្នុងការនាំឲ្យម្តាយមានភាព
ស្គម និងសុខភាពមិនល្អ។ អត្រាស្លាប់របស់កុមារក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រារបស់ប្រជាពលរដ្ឋ
ដោយជំងឺ (៨៦,៥% ក្នុង១.០០០នាក់) និងមិនទាន់ឆ្លើយតបទៅសេចក្តីត្រូវការពិតរបស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យា
កំណើត កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីសុខភាពបន្តពូជតាមផែនការនៅឡើយ។

 

មន្ទីរពេទ្យកុងត្រាត់ទិញ (Contracting), មូលនិធិសមធម៌(Health Equity Fund-HEF), ការធានារ៉ាប់រងសុខភាព
សហគមន៍ (Community-Based Health Insurance-CBHI) និងភ្នាក់ងារប្រតិបត្តិការពិសេស(Special Operating
Agency-SOA) មិនអាចកែលំអរគុណភាពសេវាសុខាភិបាលឲ្យឆ្លើយតបទៅនឹងស្តង់ដារដែលអាចឲ្យប្រជាពលរដ្ឋមាន
ទំនុកចិត្ត និងប្រើប្រាស់បាន។ Under-five mortality for the period 0-4 years before the survey (which roughly
corresponds to the years 2010-2014) ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់
ខ្ពស់ ជាបញ្ហាប្រកាសអាសន្នមួយដែលវិស័យសុខាភិបាល ត្រូវការសង្រោះបន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗនៅ
ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋា
រចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។

 

ជាងនេះទៅទៀត វប្បធម៌បុគ្គល និងស្ថាប័នមិនបើកចំហ ការិយាល័យធិបតេយ្យ ពុករលួយ ជាជំងឺសង្គមក្នុងវិស័យនេះ។
ថ្នាក់ដឹកនាំមានទំលាប់មិនល្អ ចាំតែទទួលបញ្ជាពីថ្នាក់លើបានក្លាយជាវប្បធម៌ដែលត្រូវកែប្រែថ្នាក់ដឹកនាំ ឬត្រូវធ្វើការផ្លាស់
ប្តូរភាពជាអ្នកដឹកនាំថ្មី។ គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរនៅទាបបំផុតបើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និង
ប្រៀបធៀបទៅនិងមន្ទីរពេទ្យក្នុងបណ្តាលប្រទេសក្នុងតំបន់។

 

កត្តាដែលគុណភាពនៅមានកម្រិតទាបដោយសារកត្តា៨យ៉ាង៖ ១.កត្តាថ្នាំពេទ្យ ស្តង់ដាថ្នាំពេទ្យដែលប្រើប្រាស់នៅទាប
បើប្រៀបធៀបទៅស្តង់ដាថ្នាំដែលប្រើប្រាស់នៅមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។លើសពីនេះទៅទៀតថ្នាំមួយចំនួនមានភាព
ស៊ាំខ្ពស់ដូចដែលក្រសួងបានធ្វើសេចក្តីប្រកាសជាញឹកញាប់ និងថ្នាំមួយចំនួនទៀតក្លែងក្លាយដែលបានចរាចរណ៍នៅ
កម្ពុជា។បន្ថែមពីនេះថ្នាំមួយចំនួនត្រូវក្រសួងប្រមូលត្រឡប់មកវិញដោយសារហួសកាលកំណត់ឲ្យប្រើប្រាស់(ករណីសិក្សា
កន្លងមក)។

២. កត្តាបច្ចេកទេស គ្រូពេទ្យខ្មែរមានជំនាញឯកទេសច្រើនដែលអ្នកខ្លះធ្លាប់ឆ្លងកាត់សកលវិទ្យាល័យនៅប្រទេសបារាំង
អាមេរិក អឺរុប និងប្រទេសជឿនលឿនមួយចំនួនមិនចាញ់ប្រទេសជិតខាងទេ។ប៉ុន្តែ ការដាក់ពង្រាយគ្រួពេទ្យមិនបានល្អ
គ្រូពេទ្យពូកែបានស្ថិតនៅកកកុញនៅតែមន្ទីរពេទ្យធំៗមួយចំនួននៅទីក្រុង និងទីប្រជុំជន។

 

ចំណែកមន្ទីរពេទ្យបង្អែកមួយចំនួនទៀតមិនទទួលបានធនធានមនុស្សដូចការចង់បានទេ(គួរមានគោលនយោបាយប្រាក់
ខែទេ្វដងសម្រាប់អ្នកធ្វើការនៅជនបទ)។ ៣. កត្តាសម្ភារៈបរិក្ខាពេទ្យ បើទោះបីមានការរីកចម្រើនខ្លះៗក្នុងការបំពាក់ឧបក
រណ៏ទំនើបៗ តែមន្ទីរពេទ្យមួយចំនួនធំនៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺធ្ងន់ៗ ដូចជាជម្ងឺដាច់សរសៃ
ឈាមខួរក្បាល បេះដូង និងជម្ងឺសរសៃឈាមមួយចំនួនទៀត ដែលតម្រូវឲ្យបញ្ជូនមកមន្ទីរពេទ្យនៅភ្នំពេញ និងបណ្តា
ប្រទេសនានាក្នុងតំបន់។ ៤. កត្តាទំនាក់ទំនង និងអកប្បរិយាពេទ្យ គុណភាពសេវាសុខាភិបាលមិនពឹងផ្អែកតែទៅលើ
បច្ចេកទេស ថ្នាំនិងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញទំនាក់ទំនង ជំនាញអប់រំ និងជំនាញផ្លូវចិត្តរបស់គ្រូពេទ្យ។
សម្តី ភាសារកាយ និងភាពជិតស្និទ្ធិរវាងអ្នកជម្ងឺ ក្រុមគ្រួសារអ្នកជម្ងឺជាមួយពេទ្យជាកត្តាសំខាន់បំផុត ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com