វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ក្ស​កា​ន់អំ​ណា​ច​ទទួ​ល​ស្គា​ល់​ថា ​​ខ្លួ​នជា​ចោ​​រ​ស្រប​​ច្បា​ប់​ ​ប្លន់​កៅ​អីប​ក្ស​ស​ង្រ្គោះ​ជាតិ​?​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:11 pm ថ្ងៃ Friday 1st December 2017អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

ក្រុមសមាជិកមកពីគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រនៃគណបក្សនយោបាយមួយនេះ ជារឿយៗតែងតែធ្វើការចោទ
ប្រកាន់ទៅលើគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលថា ជាចោរ បានប្លន់កៅអីរបស់គណបក្សខ្លួន យកទៅ
អោយគណបក្សផ្សេងទៀតដែលគ្មានកៅអីក្នុងរដ្ឋសភាសោះ អោយអង្គុយជំនួស ។ ប៉ុន្តែលោក សុខ ឥសាន ថ្លែងតបវិញ
ថា បើជាការប្លន់ដូចការចោទប្រកាន់មែននោះ គឺជាការប្លន់មួយដែលស្របច្បាប់ ។  

 

សារលើកឡើងរបស់លោក សុខ ឥសាន បែបនេះ ត្រូវបានវេបសាយក្នុងស្រុកមួយដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃ
ទី២៩ ខែវិច្ឆិកា ហើយដែលកំពុងត្រូវបានសកម្មជនអ្នកមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលធ្វើការថតចម្លងចំណងជើងនៃ
ព័ត៌មានមួយនេះ យកមកវាយប្រហារ និងរិះគន់ឥតសំចៃមាត់ ។ លើសពីនេះទៀត សារដែលលោក សុខ ឥសាន លើក
ឡើងនេះ ត្រូវបានសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចាត់ទុកថា ជាការព្រមទទួលស្គាល់យ៉ាងច្បាស់របស់គណបក្ស
កាន់អំណាច តែម្ដង ដែលថា ខ្លួនជាចោរយ៉ាងពិតប្រាកដ ។

 

គណបក្សសង្រ្គោះជាតិ ដែលទទួលបានសម្លេងគាំទ្រជិតពាក់កណ្ដាលប្រទេសពីប្រជាពលរដ្ឋខ្មែរ ដែលមានអាសនៈ
ចំនួន៥៥ កៅអី នៅក្នុងរដ្ឋសភាជាតិនោះ ត្រូវបានតុលាការសាលាកំពូលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចេញសាលដីការ
ប្រកាសរំលាយជាស្ថាពរ ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដោយអះអាងថា មេធាវីរបស់របស់ក្រសួងមហាផ្ទៃមាន
ភស្តុតាងគ្រប់គ្រាន់ ។

 

ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបែងចែកអាសនៈរបស់
គណបក្សសង្រ្គោះជាតិទៅអោយគណបក្សនយោបាយចំនួន៤ ក្នុងនោះ មានគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៤១អាសនៈ
គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ ។ ដោយឡែកចំនួនអាសនៈ១១ទៀតនោះ បានបែងចែកទៅអោយគណបក្សប្រជាជន ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាល ។

 

ប៉ុន្តែបើទោះបីជាគណបក្សនេះ ត្រូវបានរំលាយ ហើយអាសនៈត្រូវបានបែងចែកទៅអោយគណបក្សនយោបាយផ្សេងទៀត
ក៏ដោយ ក៏បក្សប្រឆាំងអះអាងថា ពួកគេនៅតែត្រូវបានទទួលស្គាល់ពីអន្តរជាតិ និងពលរដ្ឋខ្មែរដែលបានបោះឆ្នោតគាំទ្រជិត
ពាក់កណ្ដាលប្រទេសដដែល ។  ចំណែកលោក សុខ ឥសាន វិញក៏ឆ្លើយតប វិញដោយចំអកទៅក្រុមបរទេសទាំងនោះថា
អោយជួយបើកប្រាក់ខែ អោយពួកគេជំនួសកម្ពុជាផង ។
 

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងតាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីថា គណ
បក្សសង្រ្គោះជាតិនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងនៅតែត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ថា ជា
គណបក្សប្រឆាំងមួយដ៏ធំនៅកម្ពុជា។ លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិកំពុងរៀបចំការិយាល័យសម្រាប់ធ្វើជាទី
ស្នាក់ការរបស់គណបក្សដើម្បីធ្វើសកម្មភាពនយោបាយក្រៅប្រទេស ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com