វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ការ​ដឹ​កនាំ​ដែ​ល​មា​ន​នយោ​បា​យតា​ម​ទ​ស្សនៈ​នៃ​ព្រះពុ​​ទ្ធ​សាស​នា​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:49 pm ថ្ងៃ Wednesday 23rd May 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ការដឹកនាំដែលមាននយោបាយតាមទស្សនៈនៃព្រះពុទ្ធសាសនា គឺជាការដឹកនាំដែលមានវិធីសាស្ត្រ ឬជាឧបាយស្វែងរក
អំណាចអធិបតេយ្យមួយដែលប្រកបដោយធម៌       ប្រើប្រាស់នូវអំណាចក្នុងគោលបំណងដឹកនាំមនុស្សសត្វឱ្យមានសុខ
សន្តិភាពតាមផ្លូវកាយ ផ្លូវវាចា និងតាមផ្លូវចិត្ត។

 

ការស្វែងរកនូវអំណាចប្រកបដោយធម៌ ប្រើប្រាស់នូវអំណាចដែលមាននោះដោយបញ្ញា ដែលមិនបង្កបញ្ហាដល់ប្រយោជន៍
ខ្លួនឯង ប្រយោជន៍បុគ្គលដទៃ និងប្រយោជន៍សង្គមជាតិ ហើយមានការរៀបចំសង្គមជាតិឱ្យមាននិរន្តរភាពពេញលេញ។

 

ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់មាននយោបាយដែលជាឧបាយស្វែងរកនូវអំណាចអធិបតេយ្យជាច្រើនជាតិគឺ
ទ្រង់សន្សំបារមីដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ បន្ទាប់ពីបានត្រាស់ដឹងច្បាស់នូវសច្ចធម៌ដែលជាអំណាចនៃសេចក្តីពិតទាំង
ឡាយហើយ ទ្រង់បានប្រើប្រាស់នូវអំណាចនៃចំណេះដឹងទាំងនោះ   ដឹកនាំមនុស្សសត្វទៅរកសុខសន្តិភាព   ដោះស្រាយ
បញ្ហាទាំងឡាយក្នុងសង្គមជាតិ   និងពិភពលោក។ព្រះពុទ្ធជាម្ចាស់ទ្រង់បានសាបព្រោះចំណេះដឹងដែលព្រះអង្គមានដោយ
ល្អហើយនោះ ទៅដល់មនុស្សសត្វគ្រប់ស្រទាប់វណ្ណៈទាំងអស់ និងចូលរួមចំណកពង្រឹង   និងពង្រីកគ្រប់វិស័យ។  

 

ព្រះពុទ្ធសាសនា បង្រៀនឱ្យមាននយោបាយត្រឹមត្រូវ គឺប្រកបដោយគុណធម៌ ហើយអ្នកដឹកនាំត្រូវមានចំណេះដឹងដែល
ជាអំណាចនាំក្នុងការនាំទៅរកសុខសន្តិភាព។

 

អ្នកដឹកនាំ ឬអ្នកគ្រប់គ្រងត្រូវមានគោលធម៌ដែលជាគោលនយោបាយរៀបចំសង្គមជាតិឱ្យមានការរីកចំរើនជាភិយ្យោភាព
និងសុខដុមរមនា គឺជួយសង្គ្រោះ និងទំនុកបម្រុងប្រជាពលរដ្ឋ ពង្រឹង និងពង្រីកវិស័យកសិកម្មជាដើម បង្កើត និងរកទីផ្សារ
ផលិតផលកសិកម្ម ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសេដ្ឋកិច្ចសមរម្យ។

 

ជ្រើសរើសមនុស្សដែលមានចំណេះដឹងនិងសមត្ថភាពយកមកធ្វើការបម្រើការ  ដាក់ទៅតាមជំនាញដែលពួកគាត់មាន
  ផ្តល់ប្រាក់ខែឱ្យបានសមរម្យ   ផ្តល់រង្វាន់ដែលជាការលើកទឹកចិត្ត និងរៀបចំនូវសុខុមាលភាពឱ្យបានល្អជាដើម។មានការ
ផ្តល់ទុនដល់អ្នកក្រីក្រដែលមានជីវភាពខ្វះខាត់    ធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើនឹងគេ។ មានការសង្គ្រោះប្រជា
ពលរដ្ឋដោយមានសិល្បៈនៃការនិយាយផ្តល់គំនិតល្អៗ ជម្រុញ និងលើកទឹកចិត្តដល់ពួកគាត់។មានការគ្រប់គ្រងប្រទេស
ជាតិឱ្យមានសុខដុមរមនា ទប់ស្កាត់និងបំបាត់ចោរកម្មទាំងឡាយ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅជាសុខ។

 

ក្នុងនោះដែរ ការដឹកនាំ ឬការគ្រប់គ្រងដែលល្អ គឺបំពេញភារកិច្ចតួនាទីរបស់ខ្លួនដោយប្រាស់ចាកអគតិធម៌ទាំង៤យ៉ាងគឺ
ព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះល្ងង់ខ្លៅ។ជាងនេះទៀត នោះ ត្រូវមាននូវអបរិហានីយធម៌ដែលជាធម៌មិនជាទី
តាំងនៃសេចក្ដីវិនាស គឺមានតែឱ្យមានសេចក្ដីចម្រើន ដោយឧស្សាហ៍ប្រជុំគ្នារឿយៗ ដើម្បីជជែកប្ដូរយោបល់គ្នា, ត្រូវព្រម
ព្រៀងគ្នាប្រជុំតាមកាលកំណត់ ដោយទៀងទាត់ មិនបញ្ញត្តឱ្យហួសព្រំដែនអំពីបទបញ្ជារបស់លក្ខន្តិកៈជាធរមាន, អ្នកណា
ជាមេ ឬជាប្រធាន ត្រូវគោរពជឿស្តាប់អ្នកនោះ, មិនលុះអំណាចនៃមហិច្ឆតា ដោយនាំឲ្យស្រវឹងពុលគំនិត, ត្រេកអរចំពោះ
ប្រយោជន៍ជាសាធារណៈរបស់ជាតិ, ត្រូវតាំងចិត្តថា អ្នកណាជាអ្នកមានចិត្តត្រង់ចំពោះប្រយោជន៍ជាតិ នឹងជាអ្នកមានសីល
ធម៌-សុជីវធម៌, ត្រូវសេពគប់រាប់រក លើកតម្កើងអ្នកនោះ ឱ្យជាអ្នកដឹកនាំកិច្ចការតទៅ។

 

ក្រៅពីនេះនៅមានគោលធម៌ជាច្រើនទៀតដែលទាក់ទងទៅនឹងការដឹកនាំ ឬការគ្រប់គ្រង ដើម្បីសេចក្តីចំរើនដល់សង្គម
មនុស្ស ដូចនេះការដឹកនាំដែលមាននយោបាយតាមទស្សនៈនៃព្រះពុទ្ធ សាសនា មិនមែនគ្រានតែធ្វើនយោបាយដើម្បីបាន
មកនូវអំណាចនោះទេ វាគឺជាការដឹកនាំដែល មានវិធីសាស្ត្រ ឬមានឧបាយដើម្បីនាំមកនូវសេចក្តីសុខចម្រើន  និងមានការ
អភិវឌ្ឍជានិរន្តរភាព៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com