ជាទូទៅរាល់រដូវកាលបោះឆ្នោតម្តងៗ យើងសង្កេតឃើញថាគ្រប់គណបក្សនយោបាយទាំង អស់តែងតែមានការគាំទ្រពីសំ
ណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទៅតាមអ្វីដែលប្រជាពលរដ្ឋគិតថា គណបក្សនោះអាចដឹងនាំប្រទេសឱ្យមានការរីកចំរើន
ហើយប្រកប ដោយសុខសន្តិភាព និងមិនចំនុះឱ្យ ប្រទេសណាមួយឡើង។ តែនៅក្នុងនោះបើយើងក៏សង្កេតយើងឃើញថា មនុស្សមួយចំនួន ទោះបីដឹងថា គណបក្សដែលខ្លួនគាំទ្របានធ្វើអោយប្រទេសមានការហិនហោច ក៏ពួកគាត់ទាំងនោះ នៅ
តែគាំទ្រ ផ្កាប់មុខដដែល។តើមូលហេតុអ្វីបានជាអ្នកដែលគាំទ្រលោកហ៊ុន សែនដឹងតែពីគាំទ្រផ្កាប់មុខ ទោះបីជាអ្នកទាំង
នោះដឹងថាលោកហ៊ុន សែនកំពុងតែ បំផ្លាញជាតិគ្មានសល់យ៉ាងណាក៏ដោយ? យើងដឹងស្រាប់ហើយការដឹកនាំរបស់
លោកហ៊ុន សែនបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែវិនាស ហិនហោចពីមួយអាណត្ត ទៅមួយ អាណត្ត ដែលគាត់បានបញ្ជារ
អោយកូនចៅរបស់គាត់ធ្វើការបំផ្លិចបំ ផ្លាញ់តាមរយៈគ្រប់រូបភាព មានដូចជាការកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿន ការ
សំលាប់រង្កៀលទៅលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើជាដើម។ ហើយបើយើង និយាយពីការហូរ
ចូលនៃជនជាតិបរទេសវិញ យើងឃើញថា មិនមានការត្រួតពិនិត្យ និងធ្វើការហាមឃាត់មិនឱ្យចូលនោះទេ ហើយថែមទាំង
ធ្វើប័ណសំគាល់ខ្លូនឱ្យថែមទៀតផង ជាក់ស្តែងបើយើងគ្រាន់តែធ្វើដំណើរឆ្លងកាត់តំបន់ច្បារអំពៅ រឺក៏ឈប់មួយភ្លេត យើង
ក៏អាចស្តាប់លឺនូវ សំឡេងដែលនិយាយគ្នាប៉ៃលាំៗ ដូចជាមិនសូវចេះខ្មែរពិតប្រាកដ តើជនជាតិនោះជានរណា ហើយមក
ពីណា? នេះគ្រាន់តែជាទឡ្ហីករមួយដែលបញ្ជាក់ពីការដឹកនាំដែលអសមត្ថភាពរបស់ លោក ហ៊ុន សែនក្នុងការដឹកនាំ
ប្រទេស។ ខ្ញុំសូមនិយាយអំពីចរិកលក្ខណៈរបស់អ្នកគាំទ្រគណបក្សប្រជាជន វិញ ជាទូទៅបើតាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថាចរិកលក្ខណៈ៧យ៉ាងរបស់មនុស្សដែលតែងតែគាំ ទ្រលោកហ៊ុន សែន គឺ ទី១៖ មនុស្សដែលខ្លាចនូវសេចក្តីស្លាប់
ទី២៖ មនុស្សដែលចូលចិត្តអែបអប ដើម្បីបានអំណាច(ញៀនអំណាច) ទី៣៖ មនុស្សដែលបានប្រព្រឹត្តអំពើពុករលួយ
ទី ៤៖មនុស្សដែល កំពុងតែប្រព្រឹត្តអំពើពុករលួយហើយមិនទាន់បានសំរេច ទី៥៖មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
ទី៦ មនុស្សដែលចេះដឹងតែធ្វើមិនដឹង(បណ្ឌិត) ទី៧៖មនុស្សដែលល្ងង់ខ្លៅ។ ត្រង់ចំនុចខ្ញុំសូមលើកយក ចរិក3យ៉ាងមក
បកស្រាយគឺ មនុស្សដែលចូលចិត្តអែបអបដើម្បីបានអំណាចដែលភាគច្រើន យើងដឹងថាពួកគេទាំងនោះទោះបីជាលោក
ហ៊ុន សែនធ្វើខុសក៏ពួកគាត់ថាត្រូវដែរដោយសារ តែដឹងពីរបៀបស៊ីជោររបស់លោកហ៊ុន សែនពិសេសគឺទីប្រឹក្សាផ្ទាល់នេះ
តែម្តង។ បានជាខ្ញុំហ៊ាន ថាបែបនេះព្រោះបើមិនមានការគាំទ្រពីទីប្រឹក្សារបស់គាត់ទេនោះ គឺគាត់មិនចេះតែធ្វើនូវអ្វីដែល ជាកំហុសឆ្គង់ដ៏ធ្ងន់ធ្ងរបែបនោះទេ។ ហើយដោយសារតែការគាំទ្រនេះគឺបានធ្វើឱ្យលោក ហ៊ុន សែន ពេញចិត្តក៏បានផ្តល់
ជា សារគុណវិញតាមរយៈការឱ្យអំណាចផ្សេងៗទៅដល់ពួកទាំង នោះ។ មួយទៀតខ្ញុំសូមលើកយក ចរិតមនុស្សដែល
ចេះដឹងតែធ្វើមិនដឹងជាពិសេសអ្នកដែលបានរៀន ជ្រៅជ្រះ រហូតដល់គេហៅថាជាបណ្ឌិតទៀតផងតែពួកបណ្ឌិតទាំងនោះ
បែរជាធ្វើ មិនដឹងមិន លឺពីបញ្ហាជាតិហើយសុខចិត្តយកការ ចេះដឹងរបស់ខ្លួនទៅបំរើឱ្យពួកផ្តាច់ការ រួមគំនិតធ្វើបាបប្រជា ពលរដ្ឋទន់ខ្សោយទៅវិញ។ ចំពោះចរិតមនុស្សដែលគិតតែពីផលប្រយោជន៍ខ្លួនឯងវិញ រឺក៏ មនុស្ស អត្តទត្ថបុគ្គលគឺសំដៅ
ទៅលើជនទាំងឡាយណាដែលធ្វើអ្វីៗ មិនដែលគិតពីផលប្រយោជន៍រួមធ្វើអ្វីៗ ទៅតាមការលោភលន់របស់ខ្លួនទោះបីអ្នក
ទាំងនោះ ដឹងថាការលោភលន់របស់ខ្លួនវាបានធ្វើឱ្យ ប៉ះពាល់ដល់អ្នកដទៃក៏ដោយដូចយើងបានឃើញស្រាប់ប្រទេស
កម្ពុជា សំបូរទៅដោយមនុស្ស មានងារជាឧកញា តែឧកញាទាំងនោះបានយកអំណាចរបស់ខ្លួនមកធ្វើការគៀបសង្កត់
ប្រជារាស្ត្រ ទន់ខ្សោយតាមរយៈគ្រប់រូបភាពដូចជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ បុរីកីឡា ថ្មគោលជាដើមនោះ ត្រូវបានពួក
ឧកញ៉ារួមដៃជាមួយអាជ្ញាធរ របស់លោកហ៊ុន សែនធ្វើការបណ្តេញពួកគាត់ ពីលំនៅដ្ឋាន ទាំងកំរោល ហើយពេលខ្លះរហួត
ដល់មានការ វាយដំ យ៉ាងសាហាវឃោឃៅបំផុតទៀតផង។
សរុបមកវិញ តាមអ្វីដែលខ្ញុំបានបកស្រាយជូនប្រិយមិត្តខាងលើ យើងឃើញថាអ្នកដែលគាំទ្រ គណបក្សប្រជាជនកម្ពុជាគឺ
សុទ្ធតែជាមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ មិនបានគិត ពីផលប្រយោជន៍រួម ពិសេសគឺប្រយោជន៍នៃ
ប្រទេស ជាតិទាំងមូល ។ ហើយបើចង់ឱ្យប្រទេសមានការ រីកចំរើនពិតប្រាកដមែននោះ អ្នកទាំងនោះគួរតែពិចារណា
ឡើងវិញចំពោះអ្វីដែលខ្លួនបានធ្វើកន្លងមក ហើយអស់លោក ដែលមានងារជាបណ្ឌិតគួរតែយកចំនេះដឹងរបស់ខ្លួនទៅប្រើ
អោយ មានប្រយោជន៍ សំរាប់សង្គមជាតិទាំងមូលទើបជាការប្រសើ ។