ដើម្បីដឹកនាំប្រទេសជាតិមួយ ឱ្យមានការអភិវឌ្ឍ គឺគេតែងតែស្រាវជ្រាវ រឺក៏ស្វែងរកនូវយុទ្ធសាសន៍ផ្សេងៗតាមទៅអ្វីដែល
គេសង្ឃឹមថាអាចនឹងឱ្យប្រទេសរីកចំរើនបានដោយរលូន និងយូអង្វែង។ មិនខុសអ្វីពីមេដឹកនាំប្រទេសកម្ពុជាដែលកំពុងតែ
ដឹងនាំតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបែបស្រមោលរបស់លោកហ៊ុន សែនក៏បានលើកយកគោលការណ៏ ១១
ចំនុចមកអនុវត្ត ហើយក្នុងនោះក៏មានគោលការណ៍មួយដែលពាក់ព័ន្ធទៅនឹងការការពារព្រៃឈើ។ តែដោយសារការអនុវត្ត
នូវគោល ការណ៍នេះមិនបានសំរេច លោកហ៊ុន សែនក៏បានបង្កើត ជាការសន្យាវិញថា (បើគាត់ការពារព្រៃឈើមិនបាន
គាត់នឹងកាត់ករបស់គាត់គ្រវ៉ាត់ចោល) សំឡេងហ៊ុនសែន។
តើការសន្យារបស់លោកហ៊ុន សែនពេលណាបានគាត់ធ្វើបើព្រៃកាន់តែអស់ហើយករបស់គាត់នៅ តែជាប់ស្មាដដែលនោះ?
ជារឿយៗរាល់រដូវកាលដែលលោកហ៊ុន សែនចុះទៅចែកអំណោយ រឺក៏សួរសុខទុក្ខប្រជាពលរដ្ឋ គាត់តែងតែនិយាយសន្យា
ពីនេះពីនោះ ដើម្បីឱ្យប្រជាពលរដ្ឋមានការទុកចិត្ត និងជឿជាក់ ហើយ បោះឆ្នោតឱ្យគណបក្សរបស់ខ្លួន។ ការសន្យានោះ
ទៀតសោធ បើយើងមើលទៅអ្វីដែលគាត់សន្យាហើយធ្វើមិនបានគឺសុទ្ធតែជាការចំនេញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយអ្វីដែលគាត់ សន្យាហើយធ្វើបានគឺមានការខាត បង់ទៅវិញ។ ជាក់ស្តែងដូចគាត់បានសន្យាថា បើគាត់ទប់ស្កាត់ ការ
ដាក់ព្រៃឈើមិនបាន គឺគាត់នឹងកាត់កររបស់គាត់គ្រវាត់ចោល តែការសន្យានោះគឺធ្វើមិនបានទេ ព្រោះព្រៃឈើកាន់តែ
បាត់បង់ ហិនហោចអស់គ្មានសល់ រឺឯការដែលគាត់សន្យាថា គាត់ចាញ់ឆ្នោត គាត់នឹងឈប់ធ្វើបុណ្យគឺគាត់ធ្វើបានមែន
ដែលនេះវាជាការពិតព្រោះយើងឃើញថាបន្ទាប់ពីការបោះឆ្នោតកន្លងមកអស់ រយៈកាលជាង ៨ខែនេះ គឺគាត់មិនសូវបាន
ទៅ ធ្វើបុណ្យដូចមុនការបោះឆ្នោតនោះទេ ហើយការដែលគាត់មិនបានទៅធ្វើបុណ្យនេះវាបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ចំពោះ ប្រជាពលរដ្ឋ ព្រោះមិនបានទទួលនូវអំណោយដ៏ថ្លៃថ្លាពីគាត់ ដែលតែងតែចុះទៅចែកអោយ ដែលរួមមានសារុង
ប៊ីចេង ក្រមា និងលុយ១ម៉ឺនរៀលជាដើមនោះ។
សូមនិយាយត្រលប់ក្រោយបន្តិចពាក់ព័ន្ធទៅនឹងការកាប់ព្រៃឈើ ដែលស្ទើតែហិនហោចអស់ទៅនោះ គឺភាគច្រើនដោយ
សារតែ អំពើពុករលួយ គ្រួសារនិយម អ្នកមានយកអំណាចរបស់ខ្លួនទៅកាង ដើម្បីកាប់ព្រៃឈើ។ ដូចយើងធ្លាប់បានដឹងរួច
មកហើយតាមរយៈសារព័ត៌មាន និង អង្គការ ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះបានចុះផ្សាយពីការកាប់ព្រៃឈើដោយក្រុម
ពួកឈ្មួញមានអំណាចទាំងនោះ ដោយអោយប្រាក់ខែទៅគ្រួសាររបស់ លោក ហ៊ុន សែន រាប់ម៉ឺនដុល្លាក្នុងមួយខែដើម្បី
បំបិទមាត់។ ជាក់ស្តែងក្រុមហ៊ុន របស់លោកទ្រី ភាពដែលជាក្រុមហ៊ុន ដ៏ល្បីមួយខាងវិនិយោគលើវិស័យព្រៃឈើនៅក្នុង
ព្រះរាជាណាចក្រកម្ពុជាគឺបានផ្តល់ប្រាក់ ចំនួន ១លានដុល្លារ ដល់គ្រួសារលោក ហ៊ុន សែន ក្នុងការចាយវាយប្រចាំថ្ងៃ និង
សម្រាប់គណបក្សប្រជាជនកម្ពុជា។
សរុបមកវិញ ក្នុងនាមជាអ្នកដឹងនាំម្នាក់ បើចង់អោយប្រជាពលរដ្ឋគោរព ស្រឡាញ់ ពេញចិត្ត គឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងអោយ
ចេះពិចារណាអោយបានច្បាស់លាស់ហើយបើសន្យាត្រូវតែធ្វើឱ្យបានបើធ្វើមិនបានកុំព្យាយ៉ាមសន្យាព្រោះវាជាសន្យាខ្យល់
ដែលនាំអោយប្រជាពលរដ្ឋកាន់តែមិនទុកចិត្ត។