វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ចិ​​ត្តនេះ​ជា​ធ​ម្មជា​ត​ស្អាត​ផូ​រ​ផ​ង់​ ​​ប៉ុ​​​ន្តែរ​មែ​ង​សៅ​ហ្មង​ដោ​យ​ឧ​ប​ក្កិលេ​ស​ទាំ​ង​ឡា​យ​ដែ​ល​ចូ​ល​ម​ក​ថ្មី​
បង្ហោះ​នៅ​វេលាមោ៉ង 11:48 pm ថ្ងៃ Monday 28th December 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សំដែងថាៈ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះជាធម្មជាតស្អាតផូរផង់ ប៉ុន្តែរមែងសៅហ្មងដោយ
ឧបក្កិលេសទាំងឡាយដែលចូលមកថ្មី។គួរនាដូចវត្ថុគ្រឿងប្រើប្រាស់ទាំងពួង មានសំពត់ជាដើមដែលនៅថ្មី សុទ្ធតែជារបស់
ស្អាតទាំងអស់, ប៉ុន្តែវត្ថុទាំងនោះរមែងសៅហ្មង ដោយគ្រឿងពុំស្អាតទាំងឡាយមានធូលីជាដើម ដែលចូលមកប៉ះពាល់
ខាងក្រោយ។ឯឧបក្កិលេសនោះសោត ក៏ជាអកុសលជាតដែលកើតមកអំពីចិត្ត ហើយត្រឡប់ប្រទូស្តចិត្តឲ្យសៅហ្មងវិញ
ដូចច្រែះដែលកើតអំពីដែក ហើយត្រឡប់ស៊ីដែកឲ្យខូចដូច្នោះឯង។

      ឧបក្កិលេសគ្រឿងសៅហ្មងចិត្តនោះ ព្រះមានព្រះភាគសំដែងថាមាន ១៦ យ៉ាង គឺៈ ១- អភិជ្ឈា-វិសមលោភៈ "ល្មោភរំ
ពៃចង់បានទ្រព្យគេ", ២- ទោសៈ "ប្រទូស្ត", ៣- កោធៈ "ក្រោធ", ៤- ឧបនាហៈ "ចងក្រោធទុក", ៥- មក្ខៈ "លុបគុណគេ",
៦- បលាស "វៃរឹកអែបអប", ៧- ឥស្សា "ច្រណែន", ៨- មច្ឆរិយៈ "កំណាញ់", ៩- មាយា "លាក់ពុត", ១០- សាឋេយ្យៈ
"អួតអាង", ១១- ឋម្ភៈ "រឹងត្អឹង", ១២- សារម្ភៈ "ប្រជែងវាសនា", ១៣- មានៈ "ប្រកាន់ខ្លួន", ១៤- អតិមានៈ "មើលងាយគេ"
, ១៥- មទៈ "ស្រវឹង" , ១៦- បមាទៈ "ធ្វេសប្រហែស" ។អកុសលធម៌ទាំង ១៦ ប្រការនេះ សូម្បីណាមួយ កាលបើបណ្ដោ
យឲ្យរុករានចូលមកក្នុងចិត្តហើយ សុទ្ធតែធ្វើចិត្តឲ្យសៅហ្មងពុំថ្លាស្អាតទាំងអស់, ព្រោះហេតុដូច្នោះ បានជាលោកហៅថា
ឧបក្កិលេស។ឧបក្កិលេសនោះ ទោះបីច្រើនដល់ទៅ ១៦ ក៏ពិតហើយ ប៉ុន្តែពុំកើតក្នុងវេលាមួយជាមួយគ្នាទេ រមែងផ្លាស់ប្ដូរ
គ្នាកើត។

       ម្យ៉ាងទៀត ព្រះបាឡាត់ឧត្ដមលិខិត សុង  ស៊ីវ បានបញ្ជាក់ថា ចិត្តនេះតែមួយទេ តែកាលបើមានកុសលធម៌ណាមួយ
មកសណ្ឋិតនៅដូចជាម្ចាស់ផ្ទះហើយ, ឧបក្កិលេសដែលជាអកុសលធម៌ ក៏ពុំអាចលុកលុយចូលមកបាន, កាលបើមានអកុ
សលធម៌ណាមួយចូលមកសណ្ឋិតនៅដូចជាម្ចាស់ផ្ទះហើយ, កុសលធម៌ ក៏រកឱកាសចូលមកពុំបាន ។ ព្រោះហេតុនោះ
សាធុជនដែលមានបំណងនឹងធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លាប្រាថ្នាសុខ, គួរតែខំញ៉ាំងកុសលធម៌ឲ្យកើតមានឡើងជាប់នៅក្នុង
ចិត្តជានិច្ចកាល ។

       ឯកុសលធម៌នោះ កាលបើលើកយកតែកុសលដែលគួរឲ្យកើតមានក្នុងចិត្តខានពុំបាន, ហើយមានឧបការៈច្រើនផង
មកសំដែង, ក៏គឺសតិសម្បជញ្ញៈ ព្រោះលោកសរសើរថា ធម៌ពីរប្រការគឺសតិនឹងសម្បជញ្ញៈជាធម៌មានឧបការៈច្រើន ។
សតិគឺសេចក្ដីរលឹក, សម្បជញ្ញៈគឺសេចក្ដីដឹងខ្លួន, គុណធម៌ទាំងពីរនេះប្រព្រឹត្តទៅក្នុងកិច្ចជាមួយគ្នា ផ្សេងតែអាការៈ គឺសតិ
ជាភ្នាក់ងារខាងការនឹកឃើញក្នុងវេលាដែលធ្វើហើយ និយាយហើយ, គិតហើយ, សូម្បីកន្លងទៅយូរហើយ ក៏នឹកឃើញបាន,
សម្បជញ្ញៈ ជាភ្នាក់ងារខាងការដឹងខ្លួនក្នុងវេលាដែលកំពុងធ្វើ, កំពុងនិយាយ, កំពុងគិត ។ ឯចិត្តបើឥតសម្បជញ្ញៈគ្រប់គ្រង
ហើយ តែស្ទុះបម្រះននៀលទៅរកវិសភាគារម្មណ៍ផ្សេង ៗ តាមតែប្រទះ, ស្រេចតែប្រាថ្នាមិនរើសថាដូចម្ដេចគួរ ពុំគួរ
ឡើយ ។

      ចំណែកចិត្តដែលមានសតិសម្បជញ្ញៈគ្រប់គ្រង រមែងចេះរើសរកតែចំណែកដែលល្អ ៗ ។ ធម្មតារថទឹមសេះដែលគ្មាន
សារថីបរ, សេះតែងនាំបោលទៅតាមទំនើងចិត្តរបស់វា រមែងស្ទុះទៅផ្ដេសផ្ដាស, ជល់នេះ ជល់នោះរៀងទៅតាមផ្លូវ ធ្វើឲ្យ
កើតសេចក្ដីអន្តរាយតាមតែប៉ះជលទង្គិចអ្វីក៏ដោយ ពុំបានស្រួលឡើយ។

     ចំណែករថដែលមាននាយសារថីអ្នកឈ្លាសវៃនៅគ្រប់គ្រងរក្សា រមែងលឿនទៅត្រង់តាមរបៀបនៃមាគ៌ា, ពុំធ្វើឲ្យកើត
សេចក្ដីអន្តរាយដល់នរណា ឬអ្វីមួយឡើយ, ញ៉ាំងប្រយោជន៍នៃការប្រើរថឲ្យសម្រេចដោយល្អ សេចក្ដីនេះមានឧបមាយ៉ាង
ណាមិញ, ឯការប្រព្រឹត្តទៅរបស់មនុស្សក៏យ៉ាងនោះដែរ, គឺបុគ្គលអ្នកមិនមានសតិសម្បជញ្ញៈ រមែងមានកាយវាចា ប្រព្រឹត្ត
ខុស ៗ ភ្លាត់ ៗ ធ្វើឲ្យកើតសេចក្ដីអន្តរាយដល់ខ្លួននឹងអ្នកដទៃ។ចំណែកបុគ្គលអ្នកមានសតិសម្បជញ្ញៈ រមែងមានកាយ,
វាចាប្រព្រឹត្តទៅត្រង់តាមផ្លូវ ដែលល្អ ៗ ជាហេតុឲ្យបានសេចក្ដីសុខដល់ខ្លួននឹងអ្នកដទៃ។ហេតុនេះសប្បុរសទាំងឡាយគួរ
ឲ្យមានសតិសម្បជញ្ញៈតាំងនៅក្នុងគ្រប់ៗកាល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com