វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តើ​ធ្វើ​យ៉ា​ង​ដូច​ម្តេ​ច​ដើ​ម្បី​បំ​បា​ត់អំ​​ពើ​ពុ​ក​រ​លួ​យ​បា​ន​?​​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:29 am ថ្ងៃ Saturday 20th February 2016អត្ថបទ​ដោយ: ឡាត សាឡាង

អ្នកស្រាវជ្រាវសង្គមលោក កែម ឡី បានឱ្យដឹងថា ថ្នាំដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺពុករលួយឲ្យជាសះស្បើយ
ពិតប្រាកដបាននោះ គឺការប្រកាសទ្រព្យសម្បត្តិដោយចំហរនិងទាំងគ្រួសារ និងធ្វើសាវនកម្មទ្រព្យសម្បត្តិប្រចាំឆ្នាំ លើថ្នាក់
ដឹកនាំកំពូលៗដូចជានាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
និង ក្រុង។

លោក កែម ឡី បានលើកឡើងថា ករណីដែលអ្នកធ្វើសេចក្តីសម្រេចចិត្តកំពូលៗមិនប្រព្រឹត្តអំពើពុករលួយ និងមានការប្តេជ្ញា
ចិត្តខ្ពស់ថា ខ្លួនមិនពុលរលួយសូម្បីតែមួយដុល្លារនោះ ស្ថានភាពពុករលួយអាចកាត់បន្ថយ និងឈានទៅរកការលុបបំបាត់
បានទាំងស្រុងក្នុងរយៈពេលត្រឹមតែ៥ឆ្នាំឬមួយអាណត្តិ។ លោកបន្តទៀតថា គោលការណ៍លម្អិតពីតម្លាភាពចំណូល ចំណាយ
ធនធានថវិកាជាតិមានជាទូទៅ ប្រទេសនីមួយៗតែងតែមានយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍ជាតិមានរយៈពេលវែង មធ្យម និងខ្លី
ដែលក្នុងចំណោមយុទ្ធសាស្រ្តនេះមានផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុជាតិ ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍជាតិ
ហើយយុទ្ធសាស្រ្តទាំងនោះត្រូវមានការតាមដាន ត្រួតពិនិត្យ និងមានវិធានការដោះស្រាយលើបញ្ហានានា។

លោកបញ្ជាក់ថា ដើម្បីឲ្យមានអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងតម្លាភាពក្នុងការគ្រប់គ្រងចំណូលចំណាយធនធាន
និងហិរញ្ញវត្ថុ រដ្ឋាភិបាលដែលជាអ្នកអនុវត្តតួនាទីនេះត្រូវមានយុទ្ធសាស្រ្ត គោលនយោបាយអភិវឌ្ឍ ស្តង់ដារការងារ ដូចជា
មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ទាន់ពេលវេលា មានរៀបចំផែនការថវិកាជាតិដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន
ពាក់ព័ន្ធ មានការគ្រប់គ្រង និងព្យាករណ៍ ចំណូល និងចំណាយរបស់ជាតិបានល្អ មានប្រព័ន្ធកត់ត្រាផ្នែកគណនេយ្យ និង
ហិញ្ញវត្ថុ មានរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុមានគុណភាពខ្ពស់ ទាន់ពេលវេលា និងមានស្ថាប័នឯករាជ្យដើម្បីត្រួតពិនិត្យ
និងធ្វើសវនកម្មដែលអាចជឿទុកចិត្តបាន។

លោក កែម ឡី បានអះអាងថា បើយោងតាមការពិនិត្យ និងអង្កេតលើផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ជាតិ
ត្រូវមានគោលការណ៍មួយចំនួនដូចជា៖  ១-នាយកដ្ឋានពន្ធដារត្រូវរៀបចំសវនកម្មសហគ្រាសប្រចាំឆ្នាំតាម ស្រុក/ខណ្ឌ
ដោយមានការសហការពីស្ថាប័នស្រាវជ្រាវស្តង់ដារនិងឯករាជ្យ ព្រមទាំងមានការចូលរួមពេញលេញពីសាធារណជន អង្គ
ការសង្គមស៊ីវិល និងពិគ្រោះយោបល់ទូលំទូលាយលើរបកគំហើញជាក់ស្តែង យ៉ាងណាលោក កែម ឡី ថា កន្លងមករដ្ឋា
ភិបាលបានធ្វើតែមិនមានការចូលរួមពេញលេញពីអ្នកពាក់ព័ន្ឋនៅឡើយ។
២-ការប្រមូលពន្ធដារត្រូវផ្អែកលើរបាយការណ៍សនវកម្មសហគ្រាសប្រចាំឆ្នាំ និងប្រាក់ចំណូលរដ្ឋយ៉ាងហោចណាស់ពីចន្លោះ
២០ភាគរយទៅ៤៥ភាគរយនៃតម្លៃផលិតផលសរុបក្នុងស្រុក ដែលបច្ចុប្បន្ននេះលោកថា បានត្រឹមតែពី៨ ទៅ ១២ភាគរយ
នៃតម្លៃផលិតផលសរុប។
៣-ប្រព័ន្ធទិន្នន័យចំណូល ចំណាយ ប្រាក់កម្ចី ជំនួយឥតសំណងគ្រប់ប្រភេទ និងបំណុលត្រូវបញ្ចូលក្នុងទិន្នន័យ (Database)
ហើយអាចឲ្យសាធារណៈជនចូលស្វែងរកឬពិនិត្យមើលបានដោយគ្រប់ប្រភព និងគ្រប់ពេលវេលា។
៤-រដ្ឋាភិបាលត្រូវរៀបចំសំណើរថវិកាប្រចាំឆ្នាំតាមបែបចូលរួមពីសាធារណជន អង្គការសង្គមស៊ីវិលតាមគ្រប់ដំណាក់កាល
នៃការរៀបចំគម្រោងសំណើថវិកាប្រចាំឆ្នាំ ហើយត្រូវផ្សព្វផ្សាយជាសាធារណៈមុនដាក់ចូលនិងក្រោយអនុម័តពីរដ្ឋសភាជាតិ។
៥-ការរៀបចំផែនការថវិកាប្រចាំឆ្នាំរបស់ស្ថាប័ននីតិបញ្ញត្តិ តុលាការ និងអង្គភាពមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
មិនត្រូវពិនិត្យ និងអនុម័តដោយរដ្ឋាភិបាលទេ គឺត្រូវផ្តល់ជូនស្ថាប័នឯករាជ្យទាំងនោះនូវថវិកាជាកញ្ចប់ ដោយទុកតួនាទីឲ្យ
សវនកម្មឯករាជ្យជាអ្នកត្រួតពិនិត្យប្រចាំឆ្នាំវិញ ប៉ុន្តែផែនការថវិកាត្រូវឆ្លើយតបទៅនឹងសេចក្កីត្រូវការពិតប្រាកដទៅនឹងតួនាទី
និងកាតព្វកិច្ចរបស់ស្ថាប័នទាំងនោះ។
៦-ការងារលទ្ធកម្មសាធារណៈ ត្រូវមានការចូលរួមជាសាធារណៈពីសាធារណជន សង្គមស៊ីវិលពេលបើកឯកសារដេញថ្លៃ
និងផ្សព្វផ្សាយឲ្យទូលំទូលាយពីលទ្ធផលសម្រេចទាំងស្ថាប័នដែលត្រូវបានជ្រើសរើស និងស្ថាប័នដែលមិនត្រូវបានជ្រើសរើស
ដោយបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងផ្សាយជាសាធារណៈ។
៧-រាល់ព័ត៌មានទាក់ទងនឹងកិច្ចសន្យាចំណាយ ចំណូល ពន្ធដារ ពន្ធគយ និងចំណូលចំណាយមិនមែនសារពើពន្ធតាមទី
តាំងរបស់ខ្លួននីមួយៗ ត្រូវផ្សព្វផ្សាយទូលំទូលាយ ទាន់ពេលវេលា ហើយសាធារណជន និងអង្គការសង្គមស៊ីវិលអាចចូល
មើល និងចោទសួរឆ្លើយបាន។

៨-របាយការណ៍ទូទាត់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវទូទាត់លម្អិតតាមខ្ទង់ថវិកា និងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមត្រីមាសទី១ឆ្នាំបន្ទាប់
ហើយផ្សព្វផ្សាយជាសាធារណៈ ដោយមានភ្ជាប់ឯកសារលំអិតជាមួយផង។

៩-ការធ្វើសវនកម្មប្រចាំឆ្នាំត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិល។ របាយការណ៍សវនកម្មប្រចាំឆ្នាំ
ត្រូវបញ្ចប់នៅត្រីមាសទី២ឆ្នាំបន្ទាប់ ហើយផ្សព្វផ្សាយជាសាធារណៈដោយមានភ្ជាប់ឯកសារលំអិតផង។

១០-គណៈកម្មាធិការជំនាញរដ្ឋសភាជាតិ ដែលមានសមាជិកគណបក្សចំរុះអាចរៀបចំសវនកម្មអង្គភាពណាមួយក៏បាន
ឬពិនិត្យដោយមិនចាំបាច់ជូនដំណឹងជាមុន (surprise check) បានដោយគ្មានការរារាំង ហើយស្ថាប័នពាក់ព័ន្ធទាំងនោះ
មានកាតព្វកិច្ចសម្របសម្រួល និងផ្តល់ឯកសារឲ្យគ្រប់គ្រាន់។

១១-ការប្រកាសទ្រព្យសម្បត្តិដោយចំហនិងទាំងគ្រួសារពីគ្រប់សមាជិកជាន់ខ្ពស់ នៃគណបក្សនយោបាយដែលប្រជាពល
រដ្ឋបោះឆ្នោតជូននិងមន្រ្តីជាន់ខ្ពស់សាធារណៈ ត្រូវធ្វើដោយចំហដល់អង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវមានការចូលរួម
ពីសាធារណជន សង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធដើម្បីធ្វើការអង្កេតជាប្រចាំឆ្នាំ ឬ ដោយចៃដន្យទៅលើមន្ត្រីណាមួយ។
លោកលើកឡើងថា ការអង្កេតលើទ្រព្យសម្បត្តិជាប្រចាំឆ្នាំត្រូវធ្វើជាចាំបាច់លើនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធាន
ព្រឹទ្ធសភា រដ្ឋមន្រ្តី និងប្រធាន អនុប្រធានគណបក្សនយោបាយដែលបានចុះបញ្ជីរក្រសួងមហាផ្ទៃ។

១២-សាធារណជន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល អាចទទូលព័ត៌មានសាធារណៈជាពិសេសព័ត៌មានដែលទាក់
ទងនឹងចំណូលចំណាយថវិកាជាតិជាប្រចាំនិងទាន់ពេលវេលា ។

១៣. រដ្ឋត្រូវផ្តល់ថវិកាប្រចាំឆ្នាំយ៉ាងហោចណាស់១លានដុល្លារទៅដល់ឃុំ សង្កាត់នីមួយៗ និងត្រូវធ្វើវិមជ្ឈការអំណាច
សេចក្តីសម្រេចចិត្តដល់ក្រុមប្រឹក្សាក្នុងការតាមដាននិងត្រួតពិនិត្យជាប្រចាំក្នុងចំណូលចំណាយ។ លោកអះអាងថា ការ
ធ្វើដូចនេះធនធានមនុស្សជាពិសេសយុវជនពេលរៀនចប់មានឱកាសក្នុងការត្រឡប់ទៅជួយស្រុករបស់ខ្លួនបាន។

១៤. គម្រោងសាកល្បងនានាដូចជាប្រគល់គោលដៅពន្ធដាខ័ណ្ឌ ស្រុក និងច្រកពន្ឋគយ មួយចំនួន ឲ្យក្រុមហ៊ុនឯកជន
ដែលមានជំនាញប្រមូលពន្ឋដារដើម្បីធ្វើការប្រៀបធៀបចំណូលបានមកពីពន្ធដារកន្លងមក និងចំណូលដែលក្រុមហ៊ុន
ប្រមូលបាន។ ការសាកល្បងអាចពង្រីកទូទាំងប្រទេសក្នុងករណីដែលទទួលបានលទ្ធផលជោគជ័យក្នុងគម្រោងសាកល្បង។
ធ្វើបែបនេះចំណូលពន្ធដារមិនទទួលរងនូវការបាត់បង់ ធ្លុះធ្លាយដូចសព្វថ្ងៃនេះទេ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com