វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តើ​​កា​រ​​​ប​ង្រៀ​ន​ប​ណ្តា​ញ​ទំ​នា​ក់​ទំ​ន​ង​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ដ​ល់​ប្រ​ជា​ពុ​ទ្ធ​ប​រិ​ស័​ទ​ខុ​ស​ឬយ៉ា​​ង​ណា​?​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:12 am ថ្ងៃ Monday 25th April 2016អត្ថបទ​ដោយ: VIM

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគឺជាប្រព័ន្ធទំនាក់ទំនងដ៏ទំនើបមួយដែលមនុស្សទូទាំងពិភពលោកគេប្រើប្រាស់វា
សម្រាប់ធ្វើការទំនាក់ទំនងជាលក្ខណៈបុគ្គល និងសម្រាប់ទំនាក់ទងការងារផងដែរ។ជាពិសេសមនុស្សជុំវិញពិភពលោក
បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះសម្រាប់តាមដាននិងចែករំលែកព័ត៌មានដែលកើតឡើងក្នុងតំបន់ដែល
ពួកគេរស់នៅមានដូចជា ការកាប់បំផ្លាញព្រៃឈើ ការទាមទារយកប្រាក់លើសពីរចំនួនដែលបានប្រកាសរបស់អន្តរក្រសួង
មានក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ ស្តីពីតារាងតម្លៃក្នុងការផ្តល់សេវាសាធារណៈ ហើយពេញនិយមជាងគេនេះទៀត
នោះព័ត៌មានដែលទាក់ទងទៅនឹងការបំភ័យនិងការរើសអើងផ្នែកនយោបាយចំពោះញាតិញោម ប្រជាពុទ្ធបរិស័ទ្យរូបណា
ដែលហ៊ានធ្វើការទាមទារនៅពេលជួបរឿងអយុត្តិធម៌ ចំពោះរូបពួកគាត់។

ជាក់ស្តែងណាស់ក្នុងប្រទេសកម្ពុជាបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយនេះត្រូវបានគេប្រើប្រាស់រាប់លានគណនី
ហើយលើសពីនេះទៅទៀតនោះ សូម្បីតែលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រើប្រាស់បណ្តាញមួយនេះដែរ ដើម្បីតាម
ដាននិងចែករំលែកព័ត៌មានដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះញោម ហ៊ុន សែនថែមទាំងបាន
បញ្ជារឲ្យមន្ត្រីនៅតាមក្រសួងនីមួយៗបង្កើតគណនីហ្វេសប៊ុកដើម្បីតាមដានព័ត៌មានឲ្យបានទាន់ពេលវាលាផងដែរ។
ញោមនាយរដ្ឋមន្ត្រីហ៊ុន សែន ថែមទាំងបានអួតទៀតថា លោកខ្លួនឯងគឺជាអធិរាជហ្វេសប៊ុកទៀតផង។

ប្រសិនបើញោម ហ៊ុន សែន ជាអធិរាជហ្វេសប៊ុកទៅហើយនោះ ចុះហេតុអ្វីបានជាអជ្ញាធរមូលដ្ឋាន ជាពិសេសគឺអាជ្ញាធរ
ឃុំអន្លងភេ តែងតែធ្វើសកម្មភាពគម្រាមកំហែងប្រជាពលរដ្ឋ មិនឲ្យចូលរួមទទួល វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីចូលរួមកសាងអភិបាលកិច្ចល្អកាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០១៦ ថ្មីៗនេះ
ដោយញោមស្រី ម៉ក់ ប៊ុនថា ដែលជាជំទប់ទីមួយនៃឃុំអន្លង់ភេ បានដើរបំភ័យញាតិញោម ប្រជាពុទ្ធបរិស័ទ ប្រសិនបើ
ចេះប្រើប្រាស់ហ្វេសប៊ុក ហើយពេលបង្ហោះ ព័ត៌មានប៉ះពាល់អស់លោកអ្នកធំ ប្រយ័ត្នចាប់ដាក់គុក។តើការលើកឡើង
របស់ញោម ម៉ក់ ប៊ុនថា ជាការណែនាំ ឬជាការបំភ័យ ញាតិញោមប្រជាពុទ្ធបរិស័ទមិនឲ្យចូលរួមកសាងអភិបាលកិច្ចល្អ
តាមរយៈការបង្ហោះព័ត៌មានលើហ្វេសប៊ុក។

យោងតាមការវិភាគនូវសកម្មភាពដែលញោម ម៉ក់ ប៊ុនថាបានធ្វើនិងលើកឡើងនោះ ទំនងជាមានការភ័យខ្លាច ពលរដ្ឋ
របស់ខ្លួនបកអាក្រាតនូវអំពើពុករលួយ ដែលបានកើតឡើងនៅក្នុងឃុំរបស់ខ្លួន មានដូចជាការបណ្តោយឲ្យក្រុមហ៊ុនមួយ
ដែលពលរដ្ឋមិនស្គាល់ឈ្មោះធ្វើសកម្មភាពដឹកឈើ ហើយធ្វើឲ្យបាក់ស្ពាន និងលូរបស់អ្នកភូមិ ជាបន្តបន្ទាប់ ស្រប់គ្នា
នោះដែរក៏មានរឿងអាស្រូវមួយផ្សេងទៀត គឺការជំរិតទារប្រាក់ ពីពលរដ្ឋ លើសពីតម្លៃនៅក្នុងតារាងសេវានៅពេលដែល
ខ្លួនចុះហត្ថលេខាទទួលស្គាល់អត្តសញ្ញាណក្បាល់ដីម្តងៗ។

ជាមួយគ្នានេះដែរ អាជ្ញាធរឃុំអន្លងភេក៏បានបើកដៃឲ្យបុរសម្នាក់ដែលជាអតីតយោធា និងជាក្រុមការងារគណៈបក្សប្រជា
ជនកម្ពុជាឃុំអន្លង់ភេ ធ្វើសកម្មភាព គម្រាមសម្លាប់ក្រុមការងារអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ដែលបាននិមន្តចុះ
ទៅផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការបង្កើតនិងរបៀបប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីកសាង
អភិបាលកិច្ចល្អ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ថ្មីៗនេះ  ដោយពុំបានឃើញវត្តមានមេ ឃុំឬនាយប៉ុស្ត៍ រូបណាមក
ធ្វើអន្តរាគមន៍នោះទេ បើទោះបីជាអំពើនោះត្រូវបានចែងយ៉ាងច្បាស់ក្នុងព្រហ្មទណ្ឌថា វាគឺជាបទល្មើស ដែលមានទោស
ទណ្ឌរហូតដល់មានជាប់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំក្តី។

ពាក់ព័ន្ធនឹងការបណ្តោយឲ្យមានការគម្រាមសម្លាប់នេះ យើងអាចធ្វើសេចក្តីសន្និដ្ឋានបានថា អាជ្ញាធរឃុំ ហាក់ដូចជាមាន
បំណងចង់រារាំងនូវវគ្គបណ្តុះបណ្តាលនេះ ព្រោះកាលណាប្រជាពុទ្ធបរិស័ទចេះប្រើប្រាស់បណ្តាញសង្គមពេលនោះខ្លួនមិន
អាចប្រព្រឹត្តអំពើពុករលួយបាន ទោះជាយ៉ាងណារឿងនេះអាជ្ញាធរឃុំថាខ្លួនមិនមានបំណងចង់រារាំង និងគំរាមគំហែងនោះ
ទេ។ដូច្នេះក្នុងការបង្រៀនប្រជាពុទ្ធបរិស័ទឲ្យចេះប្រើប្រាស់ហ្វេសប៊ុកមិនមែនជាការខុសឆ្គងអ្វីនោះទេ ប៉ុន្តែអ្វីដែលខុស
នោះគឺខុសត្រង់ថា ធ្វើឲ្យអាជ្ញាធរមូលដ្ឋានពិបាកក្នុងការប្រព្រឹត្តអំពើពុករលួយ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com