វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ឥ​ទ្ធិ​ព​ល​រ​ប​​ស់​គ​ណ​ប​ក្ស​​កា​ន់​អំ​ណា​​ច​ដឹ​ក​នាំ​ដោ​យ​គ​​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​​ម្ពុ​ជា​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 6:04 am ថ្ងៃ Saturday 21st May 2016អត្ថបទ​ដោយ: ឡាត សាឡាង

បើនិយាយពីដែនអំណាចរបស់គណបក្សប្រជាជនដែលបានដឹកនាំប្រទេស និងកាន់កាប់អំណាចអស់រយៈពេលជាង៣០
ឆ្នាំទៅហើយនោះ ប្រិយមិត្តប្រាកដជាបានដឹងទៅហើយថា តើគួរឱ្យស្ងើចសរសើរយ៉ាងណានោះ កុំថាឡើយតែថ្នាក់ដឹកនាំ
កំពូលរបស់គណបក្សមួយនេះ សូម្បីតែអាម៉ៃអាថោងតូចតាចក៏ដោយឱ្យតែមានបញ្ជា និងលើកហេតុផលតែបន្តិចបន្តួច
នោះ ប្រាកដណាស់ថា និងមានស្ថាប័នរដ្ឋជាច្រើន ដែលប្រជាពលរដ្ឋតែងតែចាត់ទុកថា ជាស្ថាប័នឯករាជ្យនោះ ចេញ
មុខអន្តរាគមន៍ភ្លាមៗមិនឱ្យខកបំណងឡើយ ។

គណបក្សកាន់អំណាចដែលកំពុងកាន់កាប់ដោយគណបក្សប្រជាជន ប្រជាពលរដ្ឋខ្មែរពេញផ្ទៃប្រទេស និងប្រជាពលរដ្ឋ
ខ្មែររស់នៅឯណាយសមុទ្រ ប្រទេសជិតខាង ក៏ដូចជាជនបរទេសជាច្រើនទៀតនោះគឺពិតជាដឹងណាស់ថា គណបក្ស
មួយនេះពិតជាមានឥទ្ធិពលស្ទើរគ្រប់បែបយ៉ាងទៅលើដែនអំណាចនៅលើទឹកដីរបស់ប្រទេសកម្ពុជា កុំថា ឡើយតែស្ថា
ប័ននោះជាស្ថាប័នដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាស្ថាប័នឯករាជ្យក៏ដោយ ឱ្យតែថ្នាក់ដឹកនាំរបស់គណបក្សកាន់
អំណាចស្រែកតែមួយវើស នោះគឺអ្នកឯករាជ្យទាំងនោះចាត់ការឱ្យភ្លាមៗយ៉ាងទាន់ចិត្តតែម្ដង គឺមិនឱ្យខកបំណងរបស់
ថ្នាក់ដឹកនាំឡើយ ។

ប៉ុន្តែបើសិនជាជាប្រជាពលរដ្ឋសាមញ់តូចតាចវិញនោះ កុំថាឡើយស្រែក ទោះជាយំអង្វរលន្ទោរនៅនឹងមុខ ហើយយក
កូនតូចៗមកជាមួយ យកទាំងឆ្នាំងបាយ យកទាំងខ្នើយកើយ និងយកទាំងកន្ទេសមកក្រាលដេកយំចាំសុំអង្វរនៅនឹងមុខ
ស្ថាប័នឯករាជ្យទាំងនោះយ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយ និងចេញបទបញ្ជាចាត់វិធានការណ៍បានភ្លាមៗដូចជា
ថ្នាក់ដឹកនាំគណបក្សកាន់អំណាចឡើយ ។ កុំថាឡើយតែប្រជាពលរដ្ឋ សូម្បីតែអំពើជាច្រើនដែលមនុស្សបាតសង្គមបាន
ប្រើប្រាស់ទៅលើតំណាងរាស្រ្តមកពីគណបក្សប្រឆាំង ទៅលើអ្នកសារព័ត៌មាន ទៅលើអ្នកការពារសិទ្ធិមនុស្ស និងអ្នក
ដែលចេញមុខការពារបរិស្ថានផងនោះ ដូចជាការប្រើប្រាស់ហិង្សារ វាយទាត់ធាក់ជាដើមនោះ ក៏ស្ថាប័នឯករាជ្យរបស់រដ្ឋ
ទាំងនោះមិនអាចអន្តរាគមន៍ដោះស្រាយបានឱ្យទាន់់ចិត្តដូចជាថ្នាក់ដឹកនាំគណបក្សកាន់អំណាចក្រោមការដឹកនាំដោយ
គណបក្សប្រជាជនកម្ពុជាបាននោះដែរ។

ទាំងនេះគឺសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់គណបក្សកាន់អំណាច និងជាពិសេសគឺឥទ្ធិពលរបស់មេដឹកនាំ
គណបក្សប្រជាជនតែម្ដង ហើយក៏ជាហេតុធ្វើឱ្យដៃគូរនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនកំពុងតែខ្លាច
គណបក្សប្រជាជនដែរ។

បើនិយាយពីកិច្ចការងារវិញ ជារឿយការងារអ្វីក៏ដោយ កុំថាឡើយតែជាការងាររបស់ថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិ
ឬថ្នាក់ជាតិ បើសិនជាគ្មានការស្រែកគម្រាម ឬក៏ព្រមានពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្ស
ប្រជាជនទេនោះ គឺមិនអាចដោះស្រាយ ហើយក៏មិនងាយដំណើរការទៅមុខបានដោយរលូននោះដែរ ។ មានន័យថា
អ្វីៗដែលគេធ្វើទាំងនោះ ទំនងជាមិនមែនធ្វើឡើងដើម្បីបានទៅជាប្រយោជន៍រួមរបស់ប្រទេសជាតិ ឬប្រជាពលរដ្ឋខ្មែរ
នោះទេ ប៉ុន្តែអ្វីៗដែលគេកំពុងតែប្រព្រឹត្តិធ្វើទាំងឡាយនោះ គឺធ្វើឡើងដើម្បីយកមុខយកមាត់ វ៉ៃអែបស៊ីអបពីថ្នាក់ដឹក
នាំ ឬពីនាយករដ្ឋមន្រ្តី ដើម្បីឆាប់បានឡើងបុណ្យ ឡើងយសថែមពីលើទៀតច្រើនជាង ។

ប៉ុន្តែទោះជាយ៉ាងណាប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកតែងតែអះអាងក្ដែងៗ
ដោយខ្លួនរបស់លោកផ្ទាល់តែម្ដងថា រូបលោកមិនដែលលូកដៃចូលទៅក្នុងស្ថាប័នឯករាជ្យនោះទេ ពិសេសដូចជាតុលា
ការជាដើមនោះទេ គឺលោកមិនលូកដៃចូលនោះឡើយ ។ លោកតែងតែអះអាងថា រឿងរ៉ាវរបស់តុលាការ គឺតុលារកា
ជាអ្នកដោះស្រាយ និងកាត់សេចក្ដីដោយខ្លួនឯង ហើយលោកមិនដែលូកដៃចូលពាក់ព័ន្ធនាំតែសៅហ្មងចំពោះខ្លួនលោក
នោះដែរ ។

ជាក់ស្ដែងដូចជារឿងរ៉ាវកន្លងទៅថ្មីៗនេះទៅលើការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្ស និងមន្រ្តី គជប ទាំង៥រូបជាដើម។
អ្នកទាំង៥រូបនេះត្រូវបានមហាជន និងសហគមន៍អន្តរជាតិ រហូតដល់មានអង្គការសិទ្ធិមនុស្សអន្តរជាតិផងនោះ បាត់
ចាត់ទុកថា កំពុងរងគ្រោះដោយសារល្បែងនយោបាយថ្មីរបស់អ្នកនយោបាយនៅកម្ពុជា ហើយអ្នកវិភាគខ្លះក៏បានចាត់
ទុកថា ជាល្បែងរបស់គណបក្សកាន់អំណាចដែលកំពុងមានឥទ្ធិពលខ្លាំងនេះដែរ ។ លើសពីនេះ សហគមន៍ និងអង្គការ
អន្តរជាតិជាច្រើនបាត់លើកឡើង ថា អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅកម្ពុជាគ្រប់ផ្នែកដែលជាអ្នកឯករាជ្យ
អាចជួយប្រជាពលរដ្ឋខ្មែរបាននោះ គឺកំពុងតែទទួលរងនូវការបៀតបៀន និងជ្រៀតជ្រែកពីអ្នកនយោបាយនៅកម្ពុជា
ពិសេសគឺរងសម្ពាធខ្លាំងពីគណបក្សកាន់អំណាច ដែលបានប្រើប្រាស់នូវអំណាចរបស់ពួកគេដាក់សម្ពាធទៅលើសង្គម
ស៊ីវិល ពិសេសអ្នកការពារសិទ្ធិមនុស្ស ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពសរបស់គណបក្សកាន់អំណាចថា
ខ្លួនមិនបានជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវឃុំខ្លួនរបស់អ្នកការពារសិទ្ធិមនុស្ស និងមន្រ្តី គជប ទាំង៥រូបខាងលើនេះឡើយ ។

ថ្វីបើបែបនេះក៏ដោយចុះ ប៉ុន្តែប្រិយមិត្តអ្នកស្ដាប់ទាំងអស់ប្រាកដជាបានដឹងរួចទៅហើយថា ពេលខ្លះរឿងរ៉ាវជាច្រើន
ទាក់ទងទៅនឹងទាហ៊ានដែលត្រូវគេប្លន់ដីហើយចាញ់ក្ដី ប្រជាពលរដ្ឋដែលត្រូវក្រុមហ៊ុនរំលោភយកនៅខេត្តកំពង់ស្ពឺ
ហើយត្រូវចាញ់ក្ដីក្រុមហ៊ុននៅតុលាការ  និងបញ្ហាជាច្រើនទៀតដែលអ្នកស្ដាប់ធ្លាប់ដឹងកន្លងមកនោះ បើសិនជាលោក
នាយករដ្ឋមន្រ្តីស្រែកតែមួយម៉ាត់ គឺនឹងចាប់ផ្ដើមមានមន្រ្តីទាំងថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ចាប់ផ្ដើមធ្វើសកម្មភាព
ជួយប្រជាពលរដ្ឋទាំងនោះឱ្យរួចខ្លួនវិញភ្លាមៗតែម្ដង ។ ហើយការប្រឹងរបស់អ្នកទាំងនោះ គឺនឹងញាប់ជើងញាប់ដៃដូច
ម៉ាស៊ីនជាក់ជាពុំខាននោះឡើយ ចំណែកឯតុលាការវិញនោះ កុំថាឡើយតែតាមខេត្ត ទោះជាតុលាការក្រុងភ្នំពេញក៏មិន
ហ៊ានប្រឆាំងនឹងប្រសាសន៍ររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ គឺអនុវត្តដីការ ឬចេញដីការចាត់ការភ្លាមៗ
ដើម្បីឱ្យលោកនាយករដ្ឋមន្រ្តីឃើញជាក់នឹងភ្នែកតែម្ដង ។ តើទាំងនេះអាចចាត់ទុកថា មេដឹកនាំគណបក្សប្រជាជន
ដែលកំពុងកាន់កាប់អំណាចដឹកនាំរដ្ឋាភិបាលមានឥទ្ធិពលខ្លាំងដែរឬទេ ?

ឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តីទៅលើស្ថាប័នឯករាជ្យធំៗរបស់រដ្ឋកន្លងមកទាំងប៉ុន្មាននេះ ហើយបូករួមទាំងការដឹក
នាំកាន់កាប់អំណាចអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋខ្មែរ
មួយភាគបានដាក់រហ័សនាមឱ្យលោកថ្មីមួយទៀតគឺបុរសខ្លាំង ។ ថ្វីបើយ៉ាងនេះក៏ដោយបុរសខ្លាំងដែលដឹកនាំប្រទេស
តែម្នាក់ឯងអស់រយៈពេលរហូតដល់ទៅជាង៣០ឆ្នាំមកនេះ លោកក៏ត្រូវរងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំង
ដែលជាដៃគូរនយោបាយថា គណបក្សប្រជាជនកំពុងតែដឹកនាំប្រទេសឈានទៅរករបបផ្ដាច់ការ ។

ឥទ្ធិពលរបស់គណបក្សកាន់អំណាចដឹកនាំដោយគណបក្សប្រជាជន និងថ្នាក់ដឹកនាំរបស់អ្នកទាំងនេះ កុំថាឡើយតែការ
ដាក់បទបញ្ជាអ្វីមួយ ឬក៏ប្រសាសន៍ថ្លែងរបស់លោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ សូម្បតែការ
ការធ្វើដំណើររបស់ពួកគាត់ទៅណាមកណាម្ដងៗ ទោះជាលោកនាយករដ្ឋមន្រ្តី ទោះជាលោកឧបនាយករដ្ឋមន្រ្តី ទោះជា
លោកទេសរដ្ឋមន្រ្តី ឬក៏លោករដ្ឋមន្រ្តីក៏ដោយ គឺនឹងមានការហែហមអមដំណើរពីថ្នាក់ក្រោមស្ទើរគ្រប់ជំហ៊ានតែម្ដង ។

រឿងមួយទៀតនោះ ប្រជាពលរដ្ឋខ្មែរខ្លះប្រាកដជាបានឃើញដោយផ្ទាល់ភ្នែកយ៉ាងច្បាស់ៗតែម្ដង ពេលខ្លះនៅពេល
ដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនទៅណាមកណា នៅតាមផ្លូវដែលធ្លាប់តែលក់ឥវ៉ាន់ ហើយអាជ្ញាធរ
មូលដ្ឋានមើលទៅថា ប៉ះពាល់ផ្លូវតែបន្តិច ពួកគេនឹងចេញបទបញ្ជាឱ្យប្រជាពលរដ្ឋទាំងនោះរើសចេញជាពុំខានឡើយ ។
ហេតុអ្វីបានចាំបាច់ធ្វើបែបនេះ នេះក៏ព្រោះតែអាជ្ញាធរថ្នាក់ក្រោមទាំងនោះខ្លាចថ្នាក់ដឹកនាំគណបក្សប្រជាជនឃើញ
ហើយដកតំណែងរបស់ពួកគេក្រវាត់ចោលដូចជាដកកូនស្ពៃអញ្ចឹងដែរ ។ សំនួរសួរថា មូលហេតុអ្វីបានជាថ្ងៃរាលដង
ថ្ងៃធម្មតា ដែលមិនមានថ្នាក់ដឹកនាំរដ្ឋាភិបាលធ្វើដំណើរទៅ អាជ្ញាធរមិនធ្វើបែបនេះអញ្ចឹង នេះក៏ព្រោះតែអាជ្ញាធរទាំង
នោះខ្លាចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្នក្រោមការដឹកនាំដោយផ្ទាលដោយលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ប្រធានគណបក្សប្រជាជននកម្ពុជា ៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com