វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ហេ​​តុ​​​អ្វីបា​​​ន​​​ជា​​​អ្នក​ដ​​ទៃ​​​មើ​​ល​​​ឃើ​​​ញ​​​សេ​​ច​​​​​ក្ដីអា​​​ក្រក់រ​​​ប​​ស់​​​យើ​​​ង​​​ច្រើន​​ជា​​​ង​​យើ​​​ង​​​ឃើ​​ញ​​​ខ្លួន​​ឯ​​​ង​នោះ​​​​?​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:11 am ថ្ងៃ Saturday 9th July 2016អត្ថបទ​ដោយ: វិមាន បរិបូរណ៍

 មនុស្សយើងច្រើនតែសំគាល់ឃើញថា ខ្លួនយើងល្អសព្វគ្រប់ទាំងអស់ ឥតខ្វះកន្លះត្រង់ណាសោះឡើយ ចុះហេតុអ្វីបាន
ជាអ្នកដទៃគេនៅតែយល់ឃើញថា យើងនៅមានសេចក្ដីអាក្រក់ខ្លះ រឿងនេះ ព្រោះហេតុផលដូចម្ដេច?ព្រោះយើងនៅជិត
ខ្លួនឯងពេកណាស់ បានជាត្រួតត្រាមើលខ្លួនមិនសព្វគ្រប់ សូម្បីគ្រាន់តែមើលមុខខ្លួនឯងក៏មិនឃើញផង  បើចង់ឃើញត្រូវ
យកកញ្ចក់មកឆ្លុះមើល បើចង់ឲ្យឃើញខាងក្រោយទៀតត្រូវថែមកញ្ចក់១ទៀត ។    ចំណែកអ្នកដទៃមើលឃើញខ្លួនយើង
បានច្បាស់ណាស់ ប្រើគេនូវឆ្ងាយឃ្លាតពីខ្លួនយើង មានឳកាសពិនិត្យមើលបានជាក់លាក់ ។ឯអ្នកដទៃនោះ ក៏មើលមិនឃើ
ញខ្លួនឯងច្បាស់ ដូចជាយើងមិនឃើញខ្លួនយើងដែរ ។យើងមិនសូវយកចិត្ដទុកដាក់ក្នុងសេចក្ដីប្រព្រឹត្ដិរបស់យើង ដោយកា
រឧស្សាហ៍ត្រួតត្រាមើល ដូចជាយើងគ្មានកញ្ចក់ឆ្លុះមុខ យើងត្រួតត្រាដោយការសមគំនិតនឹងខ្លួនយើងដែរ។

សេចក្តីនេះ ឃុនបណ្ណានុរ័ក្ស ប៊ូ-ប៉ូ សរសេររៀបរៀងអធិប្បាយចុះផ្សាយក្នុងកម្ពុជសុរិយាថា   មនុស្សយើងមិនសូវយក
ចិត្ដទុកដាក់ក្នុងសេចក្ដីប្រព្រឹត្ដរបស់យើង ដោយការឧស្សាហ៍ត្រួតត្រាមើល  ដូចជាយើងគ្មានកញ្ចក់ឆ្លុះមុខ យើងត្រួតត្រា
សោយការសមគំនិតនឹងខ្លួនឯងច្រើនពេក បានជាយើងមើលមិនឃើញសេចក្ដីអាក្រក់របស់យើង  ដូចជាយើងឆ្លុះកញ្ចក់
ហើយ ប៉ុន្តែយកកញ្ចក់មកដាក់ផ្ទាប់ជាប់នឹងសាច់មុខ តែម្ដងឬកញ្ចក់នោះនៅឆ្ងាយពីមុខយើងពេកក៏ឥតមើលខើញអ្វីសោះ
ហាក់ដូចជាមិនបានឆ្លុះកញ្ចក់ដែរ លុះតែដាក់កញ្ចក់ឲ្យឆ្ងាយល្មមប្រមាណ ទើបឆ្លុះឃើញមុខច្បាស់ ។ ការត្រួតត្រាមើល
សេចក្ដីប្រព្រឹត្ដិរបស់ខ្លួនក៏យ៉ាងនោះដែរ បើត្រួតត្រាមើលដោយសមគំនិតតែខាងខ្លួនឯងពេកទៅ   ក៏ដូចជាឆ្លុះកញ្ចក់យក
មកដាក់ខ្ទប់មុខតែម្ដងឬដាក់ឆ្ងាយពីខ្លួនពេកឥតឃើញអ្វីសោះ ។ ហេតុនេះត្រូវត្រួតត្រាមើលខ្លួនឯងដោយមិនចូលសៃនឹង
ស្លួនឯង ទើបបានឃើញសេចក្ដីល្អអាក្រក់ពិតប្រាកដ ដូចឆ្លុះកញ្ចក់ដាក់ពីមុខឲ្យឆ្ងាយល្មម ។សរុបសេចក្ដីថា ការដែលអ្នក
ដទៃមើលឃើញសេចក្ដីអាក្រក់របស់យើងច្រើនជាងយើងឃើញខ្លួនឯងនោះ ដោយមានហេតុ២ប្រការ គឺយើងនៅជិតខ្លួន
ឯងហួសពេក១ យើងច្រើនតែសមគំនិតនឹងខ្លួនឯងពេក១ ។

មានចំលើយម្យ៉ាងទៀតថា បានជាយ៉ាងនោះ ព្រោះមានហេតុផល៤ប្រការគឺ ព្រោះសេចក្ដិ និយមចូលចិត្ដផ្សេងគ្នា១
ព្រោះយើងមានសេចក្ដីឃើញសមគំនិតតែខាងខ្លួនឯង១ ព្រោះយើងធ្វើខុសដោយមិនដឹងខ្លួន១ ព្រោះសេចក្ដីល្អដែលយើង
មាននោះ មិនជាទីចូលចិត្ដរបស់អ្នកដទៃ១។

       ត្រង់ប្រការទី១ដែលថា    ព្រោះសេចក្ដីនិយមចូលចិត្ដផ្សេងគ្នានោះ គឺមានច្បាប់របស់ធម្មតាថា នានាចិត្ដំ    ចិត្ដរមែង
ផ្សេងៗគ្នា កាលបើចិត្ដផ្សេងគ្នាហើយ សេចក្ដីនិយមចូលចិត្ដក៏ផ្សេងគ្នាដែរ កាលបើសេចក្ដីនិយមចូលចិត្ដផ្សេងគ្នាហើយ 
សេចក្ដីយល់ឃើញរហូតដល់ការធ្វើក៏ផ្សេងគ្នាដែរ។បើមនុស្សមានច្រើនប៉ុន្មាន គំនិតសេចក្ដីនិយមចូលចិត្តសេចក្ដិយល់ឃើ
ញ, នឹងការធ្វើ ក៏ចេះតែបែកខ្ញែកបែ្លកៗ គ្នាទៅប៉ុណ្ណោះដែលនឹងឲ្យត្រូវត្រង់គ្នានោះតិចណាស់។រួមសេចក្ដីថា អ្នកណានិ
យមយ៉ាងណា ក៏ចូលចិត្តយ៉ាងនោះ។អ្នកណានិយមក្នុងខ្លួន ក៏ប្រកាន់យកខ្លួនជាធំ (អត្ថាធិបតេយ្យ) ។ អ្នកណានិយមក្នុង
លោកក៏ប្រកាន់យកធម៌ជាធំ (ធម្មាធិបតេយ្យ) ។

 សេចក្ដីនិយមផ្សេងគ្នានេះមានរឿងក្នុងព្រះសុត្ដន្ដបិដកជាឧទាហរណ៍ថា   គ្រាមួយ ព្រះរាជាច្រើនព្រះអង្គកើតជជែក
ទាស់ទែងគំនិតគ្នា អង្គមួយយល់ឃើញថារូបល្អ ។ អង្គមួយយល់ឃើញថារសល្អ ។ អង្គមួយយល់ឃើញថា ក្លិនល្អ ។ អង្គ
មួយយល់ឃើញថារសល្អ ។ អង្គយមួយយល់ឃើញថា ផោដ្ឋព្វៈល្អ ។អង្គមួយយល់ឃើញថាធម្មារម្មណ៍ល្អ ។ មានសេចក្ដី
យល់ឃើញមិនចុះសម្រុងគ្នាដូច្នេះ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា "មហាបពិត្រទាំងឡាយ! រឿងនេះប្រកាន់យកសេ
ចក្ដីចូលចិត្តជាប្រមាណ គឺថាបើអ្នកណាចូលចិត្តយ៉ាងណា យ៉ាងនោះហើយជាសេចក្ដីល្អរបស់អ្នកនោះ, យើងចូលចិត្ដ គេ
បែរជាមិនចូលចិត្ដវិញ របស់ដែលយើងចូលចិត្ត គេបែរជាមិនចូលចិត្តវិញ របស់ដែលយើងយល់ឃើញថា ល្អគេបែរថាជា
មិនល្អវិញ គឺថាយើងឬរបស់នៃយើងអាក្រក់នោះឯង ។

 ត្រង់ប្រការទី២ដែលថា ព្រោះយើងមានសេចក្ដីយល់ឃើញសមគំនិតតែខាងខ្លួនឯងនោះ គឺកាលគំនិត, សេចក្ដីនិយម, 
សេចក្ដីយល់ឃើញ, សេចក្ដីគាប់ចិត្ដនឹងការធ្វើផ្សេងៗគ្នា មានឡើងហើយ   សេចក្ដីយល់ឃើញថាខ្លួនត្រូវក៏មានឡើងដែរ 
ហើយនឹកជានិច្ចថា យើងល្អសព្វគ្រប់ទាំងអស់ អ្នកដទៃមិនអាចប្រៀបផ្ទឹមនឹងយើងបានឡើយ   សូម្បីយើងនឹងខុសសែន
ខុសក៏នៅតែនឹកថាខ្លួនត្រូវជាដរាប សូម្បីយើងខូចក្រៃលែងខូច  ក៏នៅតែនឹកថាខ្លួនល្អជានិច្ច ព្រោះទោសគឺមានៈនឹងទិដ្ឋិ
នោះមកបិទបាំង ទើបធ្វើឲ្យយើងមើលមិនឃើញសេចក្ដីខ្វះខាតរបស់ខ្លួន ។   សេចក្ដីល្អដែលយើងប្រកាន់យកនេះត្រូវតែ
អ្នកដទៃសំឡឹងមើល ទើបនឹងដឹងថាខូចបង់ត្រង់ណាបាន ។ យើងចេះតែនឹកថា យើងល្អពេញទី ប៉ុន្តែសេចក្ដីអាក្រក់ដែល
ជ្រៀតជ្រែកនៅក្នុងចន្លោះខ្លួនយើងនោះ នឹងកើតប្រាកដក្នុងភ្នែករបស់អ្នកដទៃមិនខាន។ ព្រះដ៏មានព្រះភាគបានត្រាស់
ព្រះគាថាទុកក្នុងធម្មបទ ដើម្បីនឹងចង្អុលប្រាប់រឿងនេះថា សុទស្សំ វជ្ជមញ្ញេសំ ទោសរបស់អ្នកដទៃឃើញបានងាយ អត្ដ
នោបន ទុទ្ទសំ ចំណែកទោសរបស់ខ្លួនឯងឃើញបានក្រ បរេសំ ហិ សោ វជ្ជានិ ឳបុនាតិ យថា ភុសំ ព្រោះថាគេរមែងបាច
សាចទោសទាំងឡាយដល់ជនពួកដទៃ ដូចមនុស្សបាចអង្កាមដូច្នោះ អត្ដនោ បន ឆាទេតិ  តែថារមែងបិទបាំងទោសរបស់
ខ្លួនទុក   កលឹវ កិតវា សឋោ ដូចជានាយញ្រនបិទបាំងកាយដោយគ្រឿងបិទបាំងដូច្នោះ ។

 ត្រង់ប្រការទី៣ ដែលថា ព្រោះគេធ្វើការខុសដោយមិនដឹងខ្លួននោះ គឺក្នុងកាលយើងមានសេចក្ដីល្អហើយ យើងស្រវឹង
ឬភ្លើតភ្លើនភ្លេចខ្លួនក្នុងសេចក្ដីល្អរបស់យើងជ្រុលពេកទៅ (ប្រមាទ)   ទាល់តែជាហេតុឲ្យធ្វើអំពើអាក្រក់ដោយមិនដឹងខ្លួន
ចេះតែប្រកាន់ថាយើងធ្វើល្អត្រឹមត្រូវជានិច្ច ដោយអំណាចមោហៈមកគ្របសង្កត់   ទើបធ្វើឲ្យយើងវង្វេងដូចស្រវឹងសុរា។
សេចក្ដីអាក្រក់ដូច្នោះយើងសំឡឹងមើលមិនឃើញប៉ុន្តែនឹងត្រូវកើតមានប្រាកដក្នុងភ្នែករបស់អ្នកដទៃ គឺអ្នកដទៃគេមើលកំ
ហុសរបស់យើងឃើញច្បាស់លាស់ ។
ត្រង់ប្រការទី៤ដែលថា ព្រោះសេចក្ដីល្អរបស់យើងមាន តែមិនជាទីចូលចិត្ដរបស់អ្នកដទៃនោះ គឺសេចក្ដីល្អរបស់យើង

មានមែនហើយ បើទុកជាត្រឹមត្រូវតាមសេចក្ដីនិយមរបស់គេក៏ដោយ គេក៏នៅតែត្រូវការចង់ឲ្យយើងវិសេសច្រើនឡើងជាង
មុននោះទៅទៀត។ចំណែកសេចក្ដីល្អដែលគេចូលចិត្ដនោះ យើងមិនទាន់មាននៅឡើយ បានជាគេឃើញថាយើងមិនទាន់
ល្អដល់កម្រិតទេ គឺថានៅតែមានអាក្រក់មិនខានឡើយ។

 មួយទៀត មនុស្សគ្រប់រូបនឹងឲ្យល្អព្រមសព្វគ្រប់ទាំងអស់ឥតខ្វះកន្លះនោះរកមិនបានទេ តែងមានល្អខ្លះអាក្រក់ខ្លះជា
ធម្មតា ប៉ុន្តែអ្នកដទៃទៅសំឡឹងយកតែត្រង់ចំណែកអាក្រក់ ត្រង់ចំណែកល្អមិនបានសំឡឹងមើលផងទេ បានជាឃើញថា
យើងនៅមានសេចក្ដីអាក្រក់ខ្លះមិនខាន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com