វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​​​លោ​​​ក​​ ​ហ៊ុ​​​ន​​​ ​​​សែ​​​ន​​​ ​​​វ៉ៃ​​​ដៃ​​គូ​​​រ​ប្រ​​កួ​​ត​​ឱ្យ​​​ដួ​​ល​​​មុ​​​​ន​​ឡើង​​ស​​​ង្វៀ​​ន​?​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:56 pm ថ្ងៃ Wednesday 27th July 2016អត្ថបទ​ដោយ: ឡាត សាឡាង

ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ហើយ ប៉ុន្តែបញ្ហានយោបាយនៅកម្ពុជាហាក់
នៅតែមានភាពជាប់គាំង និងមានភាពតានតឹងដដែល ទោះបីជាបញ្ហានេះត្រូវបានសម្របសម្រូល ដោយប្រទេសជា
មហាអំណាច និងអង្គការអន្តរជាតិក៏ដោយចុះ  ក៏នៅមិនទាន់ធូរស្រាលឡើយ។

ខណៈដែលការបោះឆ្នោតកាន់តែខិតចូលមកដល់ ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាគឺលោក សម រង្ស៊ី កំពុងតែ
និរទេសខ្លួននៅក្រៅប្រទេសនៅឡើយ ដោយសារនៅកម្ពុជាឯណេះលោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញ
ចេញដីការឱ្យនាំខ្លួនលោក សម រង្ស៊ី និងកំពុងរងពាក្យបណ្ដឹងជាច្រើនករណីទៀតពីមន្រ្តីរដ្ឋាភិបាល ។

ទន្ទឹមនឹងនេះដែរ ក្រោយពីបើកសវការប្រហែលជាជិត១ម៉ោង នៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក
រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោលលោក សម រង្ស៊ី
តម្រូវឲ្យសងជំងឺចិត្តសម្តេចប្រធានរដ្ឋភា ១៥០លានរៀល និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលជាថវិការរដ្ឋ
ក្រោមការចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈលើលោក  ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា
និងជាប្រធានរដ្ឋសភាជាតិ ប្រព្រឹត្តកាលពីម៉ោង៦ និង៥៧នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅលើ
ទំព័រហ្វេសប៊ុកឈ្មោះ  Sam Rainsy បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

ដើមចមនៃបណ្តឹងប្រឆាំងលោក សម រង្ស៊ី ពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋភាជាតិ ចុះថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០១៥ គឺដោយសារតែ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយវីដេអូមួយថា 
“យើងចងចាំថា របបកើតថ្ងៃ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម
សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ”។ លោក សម រង្ស៊ី បានបន្តថា “ដូច្នេះលោក ហេង សំរិន ពុំមានមូលដ្ឋាន
ណាមួយ ក្នុងការប្តឹងប្រឆាំងលោក ពីព្រោះលោកបង្ហោះវីដេអូក្លីប ដែលគេបង្ហោះនៅលើប្រព័ន្ធអ៊ិនធើណេតយូធ្យូប
(Youtube)ជាង៣០ឆ្នាំមកហើយ”។

ក្រៅពីលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្រ្គោះជាតិនេះដែរ ក្រឡេកមកមើលលោក កឹម សុខា ជាប្រធានស្ដីទី
គណបក្សសង្រ្គោះជាតិនោះ ក៏ត្រូវបានតុលាការធ្វើការតាមប្រម៉ាញ់ពីសុំណុំរឿង អាស្រូវផ្លូវភេទរបស់លោកមិនឈប់
ហើយថែមទាំងកោះហៅឱ្យចូលខ្លួនបំភ្លឺជាច្រើនលើកច្រើនសារ ប៉ុន្តែលោកនៅតែមិនព្រមចូលតាមដីការឡើយ សុខចិត្ត
សំងំនៅក្នុងទីស្នាក់ការគណបក្សដោយសំអាងថា លោកមានអភ័យឯកសិទ្ធិសភានៅឡើយ ។

ដោយឡែកសម្រាប់មន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្តមួយចំនួនមកពីគណបក្សសង្រ្គោះជាតិ រួមនឹងយុវជន និងសកម្មជន
អ្នកគាំទ្រលើគណបក្សនេះជាច្រើនរូប ក៏កំពុងតែត្រូវបានឃុំខ្លួនផងដែរ ក្នុងនោះមានដូចជាលោក អ៊ំ សំអាន លោក
ហុង សុខហួរ និងលោក មាជ សុវណ្ណរ៉ា ជាដើម ដែលអ្នកទាំងនេះសុទ្ធសឹងតែជាអ្នកដែលសកម្មនឹងកិច្ចការងាររបស់
សង្គមជាតិ និងគណបក្ស។

ខណៈពេលដែលគណបក្សប្រឆាំងកំពុងតែមានបញ្ហាកើតឡើងស្ទើរគរដូចភ្នំបែបនេះ គណបក្សប្រជាជនធ្លាប់បានអះអាង
ថា ខ្លួននឹងបន្តធ្វើឱ្យក្បាលម៉ាស៊ីនរបស់គណបក្សប្រឆាំងធ្លាក់ចុះខ្លាំងជាងនេះទៀត តាមរយៈការប្រើប្រាស់ប្រព័ន្ធ
តុលាការ ។ ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានចាប់ផ្ដើមចុះតាមមូលដ្ឋាននៅតាមភូមិឃុំនានានៅទូទាំងប្រទេសដើម្បី
ជួបជាមួយប្រជាពលរដ្ឋ និងស្ដាប់ពីទុក្ខកង្វល់របស់ពលរដ្ឋ ខណៈដែលសកម្មភាពបែបនេះ ថ្នាក់ដឹកនាំគណបក្សប្រឆាំង
តែងតែធ្វើជាអន្លើ កាលមិនទាន់មានបញ្ហា ។

ស្របពេលដែលជម្លោះនយោបាយ និងភាពតានតឹងទាំងនេះកើតឡើង ប្រទេសមហាអំណាច និងប្រទេសដែលជាម្ចាស់
ជំនួយជាច្រើន និងនឹងអង្គការសហប្រជាជាតិផងនោះ រួមនឹងសភាអឺរ៉ុប ធ្លាប់បានសេចក្ដីអំពាវនាវដល់រដ្ឋាភិបាល កម្ពុជា
ឱ្យបញ្ឈប់ការយាយីដល់គណបក្សប្រឆាំង និងស្នើដល់តុលាការកម្ពុជាឱ្យទម្លាក់បទចោទប្រកាន់ លើលោក សម រង្ស៊ី
និងលោក កឹម សុខា ដោយបានភ្ជាប់សារមកជាមួយថា អាចនឹងផ្ដាច់ជំនួយ បើរដ្ឋាភិបាលនៅតែបន្តធ្វើសកម្មភាពយាយី
និងរំខានដល់គណបក្សប្រឆាំង ។ ប៉ុន្តែបញ្ហាទាំងនេះត្រូវបានមន្រ្តីរដ្ឋាភិបាលច្រានចោលភ្លាមៗ និងថាកុំអោយបរទេស
លូកដៃចូលបើមិនទាន់ក្ដោបស្ថានការណ៍នៅកម្ពុជាបានទេនោះ ។

លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់ថា ថ្វីបើនៅកម្ពុជាមានការចេញដីការឱ្យនាំខ្លួនលោកក៏ដោយចុះ ប៉ុន្តែលោកនឹងត្រឡប់
មកកម្ពុជាវិញមុនការបោះឆ្នោតមកដល់ ។ ហើយលោកបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតមួយ បើសិនជាមិនមានវត្ត
មានរបស់មេបក្សប្រឆាំងទេ នោះការបោះឆ្នោតមិនមានយុត្តធម៌ និងតម្លាភាពពិតប្រាកដនោះទេ ហើយតំណាងរាស្រ្ត
គណបក្សប្រឆាំងទាំងអស់ក៏ធ្លាប់ប្រកាសថា បើសិនជាមេបក្សរបស់ខ្លួនមិនអាចវិលចូលស្រុកវិញបានទេ ការចុះឈ្មោះ
បោះឆ្នោតអាចនឹងមិនមានវត្តមានរបស់គណបក្សឆាំង ។  ប៉ុន្តែបញ្ហាទាំងនេះត្រូវបានលោក ហ៊ុន សែន ប្រកាសតបត
វិញថា ទោះជាគ្មាន គណបក្សប្រឆាំង គ៏គណបក្សកាន់អំណាចដែលកំពុងដឹកនាំដោយគណបក្សប្រជាជនចុះឈ្មោះ
បានដែរ ដើម្បីធានាការបោះឆ្នោតឱ្យដំណើរការទៅមុខ ។

លោក ហ៊ុន សែន មួយរយៈកាលចុងក្រោយមកនេះ ក្រោយពេលដែលគណបក្សប្រឆាំងមានបញ្ហាជាច្រើន ដោយសារ
តុលាការចាត់ការតាមផ្លូវផ្សេងៗនោះ លោក ហ៊ុន សែន បានចុះតាមមូលដ្ឋានយ៉ាងញឹកញាប់ដើម្បីជួបពលរដ្ឋ ។ កត្តា
ទាំងនេះក៏អាចសរឱ្យឃើញមួយផ្នែកផងដែរថា ខណៈដែលការបោះឆ្នោតកានតែខិតចូលមកដល់នោះគណបក្សប្រជា
ជនកំពុងតែធ្វើឱ្យបក្សប្រឆាំងស្រុតចុះ និងទទួលរងសម្ពាធផ្សេងៗ ។ បញ្ហាទាំងនេះ លោក ហ៊ុន សែន ហាក់ដូចជា
កំពុងវ៉ៃដៃគូរប្រគួតរបស់ខ្លួនឱ្យដួល មុននឹងឡើងសង្វៀន ហើយប្រាប់អាជ្ញាកណ្ដាលឱ្យកាត់ក្ដីយកតែម្ដងពេលឡើង
ដល់សង្វៀនប្រកួត ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com