វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តើ​ក​ម្ពុ​ជា​បា​នកា​​រពា​រ​និ​ង​គោ​រ​ព​​សិ​ទ្ធិ​សេ​ដ្ឋ​កិ​ច្ច ​ស​ង្គម​កិ​ច្ច​ ​និ​ង​វ​ប្ប​ធ​ម៌​​​ហើ​យ​ឬនៅ​​​ ​​?​​​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 5:29 am ថ្ងៃ Friday 29th July 2016អត្ថបទ​ដោយ: ឡុញ សុខជា

កតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័ត
កាលពីថ្ងៃទី១៦ ធ្នូរ ១៩៦៦ និងបានចូលជាធរមាននៅថ្ងៃទី៣មករា ១៩៧៦ គឺជាផ្នែកមួយនៃ ច្បាប់កម្ពុជាដើម្បីបញ្ជាក់
ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាថា ពលរដ្ឋកម្ពុជាទាំងអស់ អាច ទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌ ក្នុងវិសាលភាពដ៏ពេញលេញបំផុតតាមដែលអាចធ្វើបាន ស្របតាមមាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជា ។

កតិការសញ្ញាអន្តរជាតិមួយនេះ មាន៥ផ្នែកនិង៣១មាត្រា ហើយពីរផ្នែកដំបូងនៃកតិកាសញ្ញានេះ ចែងពីគោលការទូទៅ
ក្នុងការការពារសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មាន៤ ចំណុច ។ ១ សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនទាំងអស់ និង
សិទ្ធិប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនដោយសេរី ។ ២ គោលការនៃការមិនរើសអើងក្នុងការអនុវត្តសិទ្ធិ ទាំងឡាយតាម
កតិការសញ្ញា ។ ៣ គោលការស្មើភាពគ្នារវាងបុរសនិងស្រ្តីក្នុងការទទួលបានសិទ្ធិទាំងនេះ ។ និងទី៤ គោលការនៃរីក
ចម្រើនជាលំដាប់ ។ ដោយនៅក្នុងកតិការសញ្ញានេះ បានបញ្ជាក់ថា ការរីកចម្រើនជាលំដាប់គឺជាកត្តាដ៏សំខាន់មួយនៃ
សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ បានសេចក្ដីថា រដ្ឋភាគីត្រូវតែអនុវត្តចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួន ។ គឺត្រូវធានា
ថា សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានការពារ គោរព និងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងជាបន្តបន្ទាប់ ។

ក្នុងកតិការសញ្ញានេះក៏បាននិយាយអំពីសិទ្ធិមួយចំនួនទៀតដូចជា សិទ្ធិធ្វើការងារ សិទ្ធិទទួលបាននូវលក្ខ ខណ្ឌការងារ
ត្រឹម្រូវ និងអំណោយផល និងសិទ្ធិទទួលបានការសម្រាកលំហែ ។ សិទ្ធិសហជីព សិទ្ធិទទួលបានសន្តិសុខសង្គម សិទ្ធិ
គ្រួសារ រួមទាំងអាពាហ៍ពិពាហ៍ និងការគាំពារស្រ្តីនិងកុមារ ។ សិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ រួមមានចំណី
អាហារ សំលៀកបំពាក់ លំនៅដ្ឋាន និងការកែលម្អកំរិតជីភាពជាបន្ត បន្ទាប់ ។ សិទ្ធិទទួលបានសុខភាពផ្លូវកាយ និង
ផ្លូវចិត្ត ។ សិទ្ធិទទួលបានការអប់រំ និងសិទ្ធិវប្បធម៌ជាដើម ។

សំនួរសួរថា តើរដ្ឋាភិបាលកម្ពុជាបានការពារ គោរព និងដោះស្រាយចំពោះសិទ្ធិទាំងនោះដែរឬទេ ? ចំឡើយគឺ ការប្ដេជ្ញា
ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាននិយាយរិះគន់ថា ត្រឹមតែជាការសន្យាប៉ុណ្ណោះ ។ ពីព្រោះ
ការសន្យាទាំងអស់នោះមានតែនៅលើក្រដាសដែលរៀបរាប់ពីគោលនយោបាយ តែការអនុវត្តជាក់ស្ដែងមិនមាន ។
ពីព្រោះប្រសិនបើគិតរាប់ចាប់តាំងពីការចូលជាភាគីនៃកតិការសញ្ញានេះ គឺមានរយៈពេល២៤ឆ្នាំហើយ ។ ចំណែក
ឯគោលការណ៍នៃការរីកចម្រើនជាបន្តបន្ទាប់នោះ ហាក់មានសភាពរាំងស្ទៈ ហើយពេលខ្លះដូចជាទៅមុខបន្តិចទៅក្រោយ
បន្តិច ។ ក្រៅពីនេះទៀតសិទ្ធិមួយចំនួនដូចជាសិទ្ធិទទួលបានកម្រិតជិវភាពគ្រប់គ្រន់ រួមមានចំណីអាហារ សំលៀកបំពាក់
លំនៅដ្ឋាន និងការកែលម្អកំរិតជីភាពជាបន្តបន្ទាប់ និងសិទ្ធិទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្តជាដើម កំពុងត្រូវបាន
រងការរំលោភបំពានជាហូរហែរដែលធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិបានអំពាវនាវម្ដងហើយម្ដងទៀតសុំឲ្យមានការ
ដោះស្រាយឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ ។ ជាក់ស្ដែងនោះគឺមានអ្នកសហគមន៍បុរីកីឡា អ្នកសហគមន៍បឹងកក់ និងអ្នករង
គ្រោះដីធ្លីនៅតាមបណ្ដាខេត្តនានាជាច្រើនទៀត បានទទួលការរំលោភបំពានពីសំណាក់ពួកមន្រ្តីមានអំណាច នៅក្នុងជួរ
រដ្ឋាភិបាលដែលកាន់អំណាចសព្វថ្ងៃនេះ ដោយមិនមានការខ្លាចរអានិងសំណាញ់ច្បាប់នោះទេ ។

មិនត្រឹមតែអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយឲ្យបានត្រឹមត្រូវយុត្តិធម៌ប៉ុណ្ណោះទេ ។ រឿងដែលគួរឲ្យហួសចិត្ត
ទៅទៀតនោះ នៅពេលមានការតវ៉ាឲ្យមានការដោះស្រាយម្ដងៗ អាជ្ញាធរបែរជាធ្វើការបង្រ្កាបទៅលើអ្នកតវ៉ាទាំងនោះ
រហូតបណ្ដាលឲ្យមានរបួសទៀតផង ។ កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលមិនបានការពារ គោរព
និងដោះស្រាយ ដូចអ្វីដែលខ្លួនបានសន្យានោះទេ ។ សូមរំលឹកជាថ្មីថា កតិការសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង
វប្បធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានចូលជាភាគីនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ១៩៩២ ហើយរដ្ឋធម្មនុញ្ញព្រះរាជាណា
ចក្រកម្ពុជាមាត្រា៣១ ក៏បានទទួលស្គាល់ថាកតិការសញ្ញានេះជាផ្នែកមួយនៃច្បាប់កម្ពុជាផងដែរ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com