បណ្ដាញព្រះសង្ឃឯករាជ្យចុះចែកអំណោយនៅខេត្តតាកែវ រូបភាពIMNSJ
បង្ហោះនៅវេលាមោ៉ង 4:32 am
ថ្ងៃ Tuesday 15th October 2013
អត្ថបទដោយ: ហេង ស្រស់
កាលពីថ្ងៃទី០៩ ខែវិច្ឆកាឆ្នាំ ២០១៣ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានចុះចែកអំណោយដល់ប្រជាព
លរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកកោះអណ្ដែត ខេត្តតាកែវ មានចំនួន៥ឃុំ គឺឃុំព្រឹកសារ ឃុំព្រៃខ្លា ឃុំក្រ
ពុំឈូក ឃុំឃ្លាប្រជុំ និងឃុំរមិញ។
ពេលនោះដែរបណ្ដាញព្រះសង្ឃឯករាជ្យ បានចែកអំណោយរួមមាន អង្ករ ១៥០ ការ៉ុង មី ៣១ កេស សាប៊ូ ៨ កេស អំបិល
ទឹកត្រី ២៦យួរ ទឹកស៊ីអ៊ីវ ២៦យួរ ប្រេងកូឡា ១៥០ដប អស់ទឹកប្រាក់ចំនួន ១១,៨៤១,៥៣០៛ គិតជាដុល្លា ២,៩៥៣$។ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម នៅតែបន្តសកម្មភាពចុះចែក
អំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមិនថារងគ្រោះដោយសារទឹកជំនន់នោះទេ។
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានបង្កើតឡើងនៅថ្ងៃទី២៨ខែសីហា២០១៣ បណ្ដាញព្រះសង្ឃឯករាជ្យ
បានចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះ ទូរទាំងខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។