វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នា​យ​ក​ប្រតិ​ប​ត្តិអ​ង្គកា​រ​ព្រះពុ​ទ្ធសា​ស​នា​ដើ​ម្បី​​ស​ន្តិភា​ព​បា​ន​លើ​ក​ទឹ​ក​ចិ​ត្តឲ្យប្រជា​ព​ល​រ​ដ្ឋចូ​ល​រួ​ម​ប្រើប្រាស់​សិ​ទ្ធិរ​ប​ស់​ខ្លួន​ឲ្យបា​ន​ពេ​ញ​លេ​ញ​តា​ម​ច្បាប់​កំ​ពូ​ល​រ​ប​ស់​ជា​តិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:39 am ថ្ងៃ Tuesday 26th April 2016អត្ថបទ​ដោយ: បូរ បេត

នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ព្រះតេជគុណ ប៊ុត ប៊ុនតិញបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួម
ប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញតាមច្បាប់កំពូលរបស់ជាតិ ដោយបានលើកយកអំពីសិទ្ធិមនុស្សមកពន្យល់ប្រាប់
ថាមនុស្សម្នាក់ៗកើតមកមានសិទ្ធិមិនមានបុគ្គលណាម្នាក់គ្មានសិទ្ធិនោះទេ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ
ស្របតាមច្បាប់កំពូលរបស់ជាតិ គឺច្បាប់រដ្ឋធម្មនុញ្ញជាដើម ចាប់ពីមាត្រា៣៥ឡើងទៅគឺបានអនុគ្រោះ និងអនុញ្ញតការពារ
ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន មានសិទ្ធិដើរហើរ បញ្ចេញមតិ ក្នុងការជជេកអំពីបញ្ហាផ្សេងៗជា
ដើម។

ថេរដីកាខាងលើនេះ ព្រះអង្គបានលើកឡើងក្នុងថ្ងៃបង្រៀនដល់ប្រជាពលរដ្ឋអំពីការសរសេរព័ត៌មានខ្លីខ្លឹមតាមបណ្ដាញ
សង្គមហ្វេសប៊ុក(Face book) និងគោលការណ៍អភិបាលកិច្ចល្អកាលពីថ្ងៃទី២២ ខែ មេសាឆ្នាំ២០១៦។លើសពីនេះទៀត
នោះការផ្តល់វគ្គបណ្តុះបណ្តាលគឺជាវគ្គប្រើប្រាស់បណ្ដាញទំនាក់ទំនង់សង្គមដើម្បីចែករំលែកព័ត៌មានស្ដីអំពីអភិបាលកិច្ច
ល្អនិងវិធីសាស្ត្រសរសេរព័ត៌មាន។ព្រះអង្គបានលើកឡើងថាយើងនឹងសរសេរព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក
នេះ ដើម្បីបានឱកាសចូលរួមឲ្យបានសកម្មជាមួយនឹងការពង្រឹងអភិបាលកិច្ចល្អ ហើយគោលការណ៍អភិបាលកិច្ចល្អនេះ
នឹងកាន់តែមានប្រសិទ្ធិភាព
ខ្ពស់ បើប្រជាពុទ្ធបរិស័ទទាំងអស់គ្នាប្ដេជ្ញាចូលរួម។

មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងស្នើឲ្យញាតិញោមប្រជាពុទ្ធបរិស័ទបញ្ចេញមតិដោយមិនទាស់ខុសទេ ពីព្រោះមានច្បាប់
អនុញ្ញតមិនអាចមន្ត្រីណា ឬក៏មេដឹកនាំណាដកសិទ្ធិប្រជាពលរដ្ឋមិនឲ្យបញ្ចេញមតិនោះទេ ហើយមានច្បាប់គាំទ្រឬគាំពារ
ដល់ប្រជាពលរដ្ឋគ្រប់រូបសម្រាប់បញ្ចេញមតិ ហើយញាតិញោមអាចចូលរួមប្រសិនបើមានបញ្ហាផ្សេងៗដូចជាមានការគំរាម
គំហែងក៏ដោយ បញ្ហាការបំបិទសិទ្ធិក្នុងការនិយាយស្ដី និងការតស៊ូមតិ។លើសពីនេះទៀតនោះព្រះអង្គបានផ្ដល់ឱវាទដល់
ប្រជាពុទ្ធបរិស័ទថា សូមឲ្យញាតិញោមទាក់ទងទៅទូរស័ព្ទវិទ្យុសម្លេងព្រះសង្ឃឯករាជ និងបើមានករណីអំពើពុករលួយ
នោះសូមឲ្យចូលទៅកាន់ទំព័រហ្វេសប៊ុក  និងគេហទំព័រអង្គភាពប្រឆាំអំពើពុករលួយ ដើម្បីផ្ញើព័ត៌មានទៅអង្គភាពប្រឆាំង
អំពើពុករលួយ។ទាំងនេះគឺជាកិច្ចការដ៏សមស្របសម្រាប់ប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍភូមិឃុំស្រុក និងប្រទេសជាតិ
របស់ខ្លួនឲ្យកាន់តែរីកចម្រើន និងអាចបំបាត់អំពើស្មោកគ្រោករបស់ពួកអាជ្ញាធរខិលខូច ប្រព្រឹត្តិអំពើពុករលួយតាមភូមិ
ឃុំស្រុកខេត្តក្រុង។

ទន្ទឹមនឹងនោះនាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពក៏បានរិះគន់អាជ្ញាធរឃុំមួយចំនួនដែលតែងតែធ្វើរឿង
មិនល្អដោយមានការប្រព្រឹត្តិអំពើពុករលួយហើយដើរគំរាមប្រជាពលរដ្ឋរបស់ខ្លួន ថាប្រសិនបើមេឃុំហ៊ានធ្វើដាក់ប្រជាពក
លរដ្ឋយ៉ាងនេះពិតជារំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងូរដល់ប្រជាពលរដ្ឋហើយប្រសិនបើមានបញ្ហាកើតឡើងដូចនេះ យើងត្រូវតែនាំ
គ្នាបញ្ចេញមតិតវ៉ារកខុសត្រូវចំពោះមុខច្បាប់ ព្រោះច្បាប់បានការពារ និងបានផ្តល់សិទ្ធិ ដើម្បីការពារផលប្រយោជន៍ជាតិ
របស់ខ្លួន ហើយប្រសិនបើមានប្រជាពលរដ្ឋណាម្នាក់មិនចេះច្បាប់មិនយល់ពីបញ្ហាច្បាប់ និងទិដ្ឋភាពច្បាប់ច្បាស់លាស់
នោះទេ ច្បាប់អាចឲ្យជនរងគ្រោះនោះស្វែងរកមេធាវីការពារខ្លួនបានទៀតផង។ច្បាប់មានចែងច្បាស់ទៀតថាប្រជាពលរដ្ឋ
ណាម្នាក់មានធនធានចំណេះដឹង បទពិសោធនិងជំនាញគ្រប់គ្រាន់ហើយមិនត្រូវការមេធាវីអាចបញ្ចេញមតិការពារសិទ្ធិ
ការពារផលប្រយោជន៍របស់ខ្លួនឯងបាន ហើយមិនអាចអ្នកមានអំណាច មានតួនាទីមករំលោភសិទ្ធិប្រជាពលរដ្ឋបាននោះ
ទេ។

ជាមួយគ្នានោះដែរ ព្រះអង្គបានប្រាប់ដល់យុវជន និងប្រជាពុទ្ធបរិស័ទថា គ្មាននរណាមានសិទ្ធិជាងនរណាទេ ស្ដេចក៏មាន
សិទ្ធិស្មើគ្នា នាយករដ្ឋមន្ត្រីក៏មានសិទ្ធិស្មើគ្នា ប្អូនប្រុសស្រីក៏មានសិទ្ធិស្មើគ្នា និងព្រះសង្ឃក៏មានសិទ្ធិស្នើគ្នា ហើយវាខុសគ្នា
គ្រាន់តែមុខងារ និងឋានៈតែប៉ុណ្ណោះ ផ្ទុយទៅវិញមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអស់។  មនុស្សប្រុសស្រីកើតមកមាន
សិទ្ធិស្មើគ្នាទាំងអស់សិទ្ធិមនុស្សគឺកើតពីធម្មជាតិដោយស្វ័យប្រវត្តិទាំងអស់ ឧទារហណ៍ថា មនុស្សអាយុ៤០ និងក្មេងទើប
កើតមកបានមួយថ្ងៃ អ្នកទាំងពីរនាក់នោះក៏មានសិទ្ធិស្មើគ្នាដែរ មានន័យថាមានសិទ្ធិរស់នៅ មានមាតាបិតាមានទីជម្រក
សិទ្ធិដើរហើរ សិទ្ធិជ្រកកោនបាន និងបញ្ចេញមតិ និងមានសិទ្ធិសើចយំ និងសិទ្ធិសម្រេចចិត្ត នេះគោលការណ៍សំខាន់របស់
អភិបាលកិច្ចល្អ នេះជាជំហ៊ានទី២ដោយចាប់ផ្ដើមពីការចូលរួមការគោរពច្បាប់ ដែលភាសាអ្នកច្បាប់ហៅថានីតិរដ្ឋ ហើយ
ត្រូវតែមានការគោរព ដែលការគោរពនេះហើយ ទើបមានតម្លាភាព និងទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងប្រើប្រាស់
របស់ខ្លួនបានដោយសេរី។

រដ្ឋធម្មនុញ្ញបានចែងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ហើយក្នុងមាត្រា៣៥ចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំង
ពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ ទោះជាយ៉ាង
នេះក្តីគេមើលឃើញថា នៅពេលដែលប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដូចបានចែងខាងលើនេះ អ្នកមានអំណាចមួយ
ចំនួនតែងតែព្យាយាមធ្វើការរារាំង និងបំភ័យ បំបិទសិទ្ធិប្រជាពលរដ្ឋទៅវិញ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com