វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​​​យ​​​​ក​​ប្រ​​​តិ​​ប​​ត្តិ​​​អ​​ង្គ​​​កា​​​រ​ព្រះ​ពុ​ទ្ធ​សា​ស​នា​ដើ​ម្បី​ស​ន្តិ​ភា​ព​លើក​ទឹ​​ក​ចិ​ត្ត​ឲ្យ​ព​ល​រ​ដ្ឋ​ចូ​ល​រួ​​ម​ប្រើ​ប្រា​ស់​សិ​ទ្ធិ​រ​បស់​​ខ្លួ​ន​ឲ្យ​បា​ន​ពេ​ញ​លេ​ញ​តា​ម​​ច្បា​ប់​កំ​​ពូ​លរ​​បស់​ជា​តិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:24 am ថ្ងៃ Tuesday 26th April 2016អត្ថបទ​ដោយ: Bor Bet

នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ព្រះតេជគុណ ប៊ុត ប៊ុនតិញបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូល
រួមប្រើប្រា ស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញតាមច្បាប់កំពូលរបស់ជាតិ ដោយបានលើកយកអំពីសិទ្ធិមនុស្សមកពន្យល់
ប្រាប់ថា មនុស្ស ម្នាក់ៗកើតមកមានសិទ្ធិមិនមានបុគ្គលណាម្នាក់គ្មានសិទ្ធិនោះទេ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ
ពេញលេញស្របតាមច្បាប់ កំពូលរបស់ជាតិ គឺច្បាប់រដ្ឋធម្មនុញ្ញជាដើម ចាប់ពីមាត្រា៣៥ឡើងទៅគឺបានអនុគ្រោះ និង
អនុញ្ញតការពារដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន មានសិទ្ធិដើរហើរ បញ្ចេញមតិ ក្នុងការជជែកអំពី
បញ្ហាផ្សេងៗជាដើម។ « សំឡេង »។

ថេរដីកាខាងលើនេះ ព្រះអង្គបានលើកឡើងក្នុងថ្ងៃបង្រៀនដល់ប្រជាពលរដ្ឋអំពីការសរសេរព័ត៌មានខ្លីខ្លឹមតាមបណ្ដាញ
សង្គមហ្វេស ប៊ុក (Facebook) និងគោលការណ៍អភិបាលកិច្ចល្អកាលពីថ្ងៃទី២២ ខែ មេសាឆ្នាំ២០១៦។ លើសពីនេះ
ទៀតនោះ ការផ្តល់វគ្គ បណ្តុះបណ្តាលគឺជាវគ្គប្រើប្រាស់បណ្ដាញទំនាក់ទំនង់សង្គមដើម្បីចែករំលែកព័ត៌មានស្ដីអំពីអភិ
បាលកិច្ចល្អ និងវិធីសាស្ត្រសរសេរ ព័ត៌មាន ។ ព្រះអង្គបានលើកឡើងថា នឹងសរសេរព័ត៌មានបង្ហោះតាមបណ្ដាញសង្គម
ហ្វេសប៊ុកនេះ ដើម្បីបានឱកាសចូលរួមឲ្យបានសកម្មជាមួយនឹងការពង្រឹងអភិបាលកិច្ចល្អ ហើយគោលការណ៍អភិបាល
កិច្ចល្អនេះ នឹងកាន់តែមានប្រសិទ្ធិភាពខ្ពស់ បើប្រជាពុទ្ធបរិស័ទទាំងអស់គ្នាប្ដេជ្ញាចូលរួម។

មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងស្នើឲ្យញាតិញោមប្រជាពុទ្ធបរិស័ទបញ្ចេញមតិដោយមិនទាស់ខុសទេ ពីព្រោះមានច្បាប់
អនុញ្ញត មិនអាចមន្ត្រីណា ឬក៏មេដឹកនាំណាដកសិទ្ធិប្រជាពលរដ្ឋមិនឲ្យបញ្ចេញមតិនោះទេ ហើយមានច្បាប់គាំទ្រឬគាំពារ
ដល់ប្រជាពល រដ្ឋគ្រប់រូបសម្រាប់បញ្ចេញមតិ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមប្រសិនបើមានបញ្ហាផ្សេងៗដូចជាមាន
ការគំរាមគំហែង បញ្ហាការបំបិទសិទ្ធិក្នុងការនិយាយស្ដី និងការតស៊ូមតិ ។ លើសពីនេះទៀតនោះព្រះអង្គបានផ្ដល់ឱវាទ
ដល់ប្រជាពុទ្ធបរិស័ទថា សូមឲ្យ ទាក់ទងទៅទូរស័ព្ទវិទ្យុសម្លេងព្រះសង្ឃឯករាជ និងបើមានករណីអំពើពុករលួយនោះសូម
ឲ្យចូលទៅកាន់ទំព័រហ្វេសប៊ុក  និងគេហទំព័រអង្គភាពប្រឆាំអំពើពុករលួយ ដើម្បីផ្ញើព័ត៌មានទៅអង្គភាពប្រឆាំងអំពើពុក
រលួយ។ ទាំងនេះគឺជាកិច្ចការដ៏សមស្រប សម្រាប់ប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍភូមិឃុំស្រុក និងប្រទេសជាតិរបស់
ខ្លួនឲ្យកាន់តែរីកចម្រើន និងអាចបំបាត់អំពើស្មោគគ្រោករបស់ពួកអាជ្ញាធរខិលខូច ប្រព្រឹត្តិអំពើពុករលួយតាមភូមិឃុំស្រុក
ខេត្តក្រុង។

ទន្ទឹមនឹងនោះនាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពក៏បានរិះគន់អាជ្ញាធរឃុំមួយចំនួនដែលតែងតែធ្វើរឿង
មិនល្អដោយមានការប្រព្រឹត្តិអំពើពុករលួយហើយដើរគំរាមប្រជាពលរដ្ឋរបស់ខ្លួនថា ប្រសិនបើមេឃុំហ៊ានធ្វើដាក់ប្រជាពល
រដ្ឋយ៉ាងនេះពិត ជារំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងូរដល់ប្រជាពលរដ្ឋ ហើយប្រសិនបើមានបញ្ហាកើតឡើងដូចនេះ យើងត្រូវតែនាំ
គ្នាបញ្ចេញមតិតវ៉ារកខុស ត្រូវចំពោះមុខច្បាប់ ព្រោះច្បាប់បានការពារ និងបានផ្តល់សិទ្ធិ ដើម្បីការពារផលប្រយោជន៍ជាតិ
របស់ខ្លួន។ ម្យ៉ាងទៀតប្រសិន បើមានប្រជាពលរដ្ឋណាម្នាក់មិនចេះច្បាប់មិនយល់ពីបញ្ហាច្បាប់ និងទិដ្ឋភាពច្បាប់ច្បាស់
លាស់នោះទេ ច្បាប់អាចឲ្យជនរងគ្រោះ នោះ ស្វែងរកមេធាវីការពារខ្លួនបានទៀតផង ។ ច្បាប់មានចែងច្បាស់ទៀតថា
ប្រជាពលរដ្ឋណាម្នាក់មានធនធានចំណេះដឹង បទពិសោធនិងជំនាញគ្រប់គ្រាន់ហើយមិនត្រូវការមេធាវីអាចបញ្ចេញមតិ
ការពារសិទ្ធិការពារផលប្រយោជន៍របស់ខ្លួនឯងបាន ហើយ មិនអាចអ្នកមានអំណាច មានតួនាទីមករំលោភសិទ្ធិប្រជា
ពលរដ្ឋបាននោះទេ។

ជាមួយគ្នានោះដែរ ព្រះអង្គបានប្រាប់ដល់យុវជន និងប្រជាពុទ្ធបរិស័ទថា គ្មាននរណាមានសិទ្ធិជាងនរណាទេ ស្ដេចក៏មាន
សិទ្ធិស្មើគ្នា នាយករដ្ឋមន្ត្រីក៏មានសិទ្ធិស្មើគ្នា ប្អូនប្រុសស្រីក៏មានសិទ្ធិស្មើគ្នា និងព្រះសង្ឃក៏មានសិទ្ធិស្នើគ្នា ហើយវាខុស
គ្នាគ្រាន់តែមុខងារ និងឋានៈតែប៉ុណ្ណោះ ផ្ទុយទៅវិញមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអស់។  មនុស្សប្រុសស្រីកើតមក
មានសិទ្ធិស្មើគ្នាទាំងអស់ សិទ្ធិមនុស្សគឺកើតពីធម្មជាតិដោយស្វ័យប្រវត្តិទាំងអស់ ឧទារហណ៍ថា មនុស្សអាយុ៤០ និងក្មេង
ទើបកើតមកបានមួយថ្ងៃ អ្នកទាំង ពីរនាក់នោះក៏មានសិទ្ធិស្មើគ្នាដែរ មានន័យថា មានសិទ្ធិរស់នៅមានមាតាបិតាមានទី
ជម្រក សិទ្ធិដើរហើរ សិទ្ធិជ្រកកោនបាន និង បញ្ចេញមតិ និងមានសិទ្ធិសើចយំ និងសិទ្ធិសម្រេចចិត្ត នេះគោលការណ៍
សំខាន់របស់អភិបាលកិច្ចល្អ នេះជាជំហ៊ានទី២ ដោយ ចាប់ផ្ដើមពីការចូលរួមការគោរពច្បាប់ ដែលភាសាអ្នកច្បាប់ហៅ
ថានីតិរដ្ឋ ហើយត្រូវតែមានការគោរព ដែលការគោរពនេះហើយ ទើបមានតម្លាភាព និងទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមាន
សិទ្ធិ និងប្រើប្រាស់របស់ខ្លួនបានដោយសេរី។

រដ្ឋធម្មនុញ្ញបានចែងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ហើយក្នុងមាត្រា៣៥ចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរ
ទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ ទោះ
ជាយ៉ាងនេះក្តី គេមើល ឃើញថា នៅពេលដែលប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដូចបានចែងខាងលើនេះ អ្នកមាន
អំណាចមួយចំនួន តែងតែព្យាយាម ធ្វើការរារាំង និងបំភ័យបំបិទសិទ្ធិប្រជាពលរដ្ឋទៅវិញ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com