វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​យុ​វ​ជ​ន​​នៅ​ឃុំ​ចំ​កា​រ​លើ​ស្រុ​ក​ថា​ឡាប​រិ​វ៉ា​ត់​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​អំពា​វ​នា​​វ​ឱ្យ​រ​ដ្ឋា​ភិ​បា​ល​រៀប​ចំ​ដា​ក់​វិ​​ទ្យា​ល័​យ​មួ​យ​ក្នុ​ង​ឃុំ​រ​ប​ស់​​ពួ​ក​គេ​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 3:17 am ថ្ងៃ Wednesday 27th April 2016អត្ថបទ​ដោយ: ឡាត សាឡាង

ក្រុមយុវជននៅឃុំចំការលើ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានត្អូញត្អែពីការលំបាកក្នុងការសិក្សារៀនសូត្រប្រចាំថ្ងៃ
យ៉ាងខ្លាំង ដោយសារត្រូវធ្វើដំណើរឆ្ងាយ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ក្រុមយុវជន និងប្រជាពលរដ្ឋទាំងនោះបានផ្ដល់បទសម្ភាសន៍ប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងកាលពីពេលថ្មីៗ
នេះថា បញ្ហាសាសារៀននៅឆ្ងាយនេះ បានធ្វើឱ្យយុវជនជាច្រើនក្នុងឃុំនេះបាត់បង់ការសិក្សា និងនៅសល់តិចតួចបំផុត
ដោយសារប៉ះពាល់ដល់ជីវភាពនៃការរស់នៅប្រចាំថ្ងៃផង និងពិបាកក្នុងការធ្វើដំណើរទៅសិក្សាជារៀងរាល់ថ្ងៃផង ។

ទន្ទឹមជាមួយគ្នានេះដែរយុវជនទាំងនេះបានសុំណមពរ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋាភិបាលរៀប
ចំផ្ដល់វិទ្យាល័យដល់ពួកគេដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់យុវជននៅក្នុងឃុំរបស់ពួកគេនេះ។ ជាងនេះ
ទៅទៀតនោះ ក្រុមយុវជនទាំងនេះក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំខាងលើរបស់ក្រសួងអប់រំពិនិត្យមើលឱ្យបានហ្មត់ចត់
ទាក់ទងនឹងការទៅបង្ហាត់បង្រៀនរបស់គ្រូបង្រៀន ដោយសារគ្រូបង្រៀននៅសាលារបស់ពួកគេនេះ ហាក់មិនបានយក
ចិត្តទុកដាក់បង្រៀនសិស្សប៉ុន្មាននោះទេ គឺគិតតែធ្វើអ្វីដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់ជាជាងការបង្រៀន
សិស្សទៅវិញ។

អ្វីដែលធ្វើឱ្យក្រុមយុវជនស្ថិតក្នុងឃុំចំការលើនេះសម្ដែងពីការហួសចិត្តខ្លាំងនោះ ត្រង់ថា ពេលខ្លះគ្រូបង្រៀនស្ថិតក្នុងឃុំ
របស់ពួកគេនេះ មិនបានបង្រៀនសិស្សដោយសារឆ្លៀតលួចទៅដឹកឈើសម្រាប់លក់ផ្ទាល់ខ្លួនក៏មានដែរ ពួកគេទាំងនេះ
បានស្នើម្ដងហើយម្ដងទៀតដល់ថ្នាក់លើធ្វើការពិនិត្យ និងតាមដានលើសកម្មភាពរបស់គ្រូបង្រៀន និងរៀបចំប្រាក់ខែ
សមរម្យដល់គ្រូបង្រៀនដើម្បីងាយស្រួលកុំមានអំពើពុករលួយណាមួយកើតឡើង  ។  « សម្លេង » ។


ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com