វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​នា​យ​ក​​​​អ​ង្គ​កា​រ​ព្រះ​ពុ​ទ្ធ​សា​ស​នា​ដើ​ម្បី​ស​ន្តិ​ភា​ព​ ​មា​ន​ថេ​រដី​កា​រ​ថា​ ​អ​ភិ​បា​ល​កិ​ច្ច​ល្អ​ជា​ស​រ​ស​រ​ទ្រូ​ង​ដ៏​សំ​ខា​ន់​ក្នុ​ង​កា​រ​អ​​ភិ​វ​ឌ្ឍ​ប្រ​ទេ​សជា​តិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:31 pm ថ្ងៃ Tuesday 19th April 2016អត្ថបទ​ដោយ: Bor Bet

អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបានផ្តល់វគ្គបណ្តុះបណ្តាលអំពីអភិបាលកិច្ចល្អដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ
សហគមន៍ព្រៃឡង់ ដែលស្ថិតនៅភូមិឫស្សីស្រុក ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦
ហើយអភិបាល កិច្ចល្អនេះជាសរសរទ្រូងដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

វគ្គបណ្តុះបណ្តាលអំពីអភិបាលកិច្ចល្អខាងលើនេះនាយកប្រតិបត្តិអង្គការរព្រះពុទ្ធសាសនាដើម្បីសន្តិភាព ព្រះតេជគុណ
ប៊ុត ប៊ុនតិញមានថេរដីកាថា អភិបាលកិច្ចល្អ ជាសរសរទ្រូងដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍភូមិឃុំនិងប្រទេសជាតិឱ្យ
ទទួលការរីកចំរើន ពលរដ្ឋរស់នៅដោយសុខុដុមរមនា ហើយអភិបាលកិច្ចល្អនេះជួយជំរុញមិន ឲ្យមានអំពើពុករលួយ
កើតឡើងក្នុងសង្គម ពីព្រោះអភិបាលកិច្ចល្អ ជាកិច្ចការ ដ៏ប្រសើរក្នុងការអភិវឌ្ឍឲ្យមានការរីកចម្រើនលូតលាស់ថ្កុំថ្កើន
រុងរឿងក្នុងភូមិឃុំផងដែរ។

ព្រះអង្គបានលើកយកសរសរទ្រូងរបស់អភិបាលកិច្ចល្អចំនួនបីក្នុងចំណោមអភិបាលកិច្ចល្អទាំង០៨នោះមកពន្យល់
ប្រាប់ដល់ប្រជាសហគមន៍់ព្រៃឡង់ខេត្តព្រះវិហារ។ក្នុងអភិបាលកិច្ចល្អចំនួន៣នោះគឺការចូលរួមដឹកនាំឲ្យមានការគោ
រពច្បាប់(RULE OF LAW) និងមានភាពសាមគ្គីគ្នាស្រុះស្រួលគ្នា ចេះជួយប្រឹក្សាយោបល់គ្នាដោយឲ្យតម្លៃគ្នា ទៅ
វិញទៅមក។ការចូលរួមនេះស្មើទៅនឹងពាក្យថាសាមគ្គីដែលស្របទៅនឹងពាក្យទូន្មានរបស់ព្រះពុទ្ធថា
សាមគ្គី
សាមគ្គានំ តបោ សុខោ
ការរួបរួមសាមគ្គីគ្នា ជាតបធម៌ នាំមកនៅសេចក្ដីសុខ។អភិបាលកិច្ចល្អបានលើកមកនិយាយ
សម្រាប់ឲ្យអ្នកគ្រប់គ្រងបានយល់ដឹង និងប្រជាពលរដ្ឋបានយកទៅអនុវត្តតាមក្នុងការចូលរួមយ៉ាងសំខាន់ សម្រាប់
ឲ្យសង្គមរីកចម្រើន បើមិនមានការចូលរួមនេះទេ ក៏គ្មានការផ្លាស់ប្តូរសង្គមបានដែរ។

ជាងនេះទៅទៀតនោះ ព្រះអង្គបានលើកយកសាមគ្គី សីលធម៍ និង សុចរិត តែបើនិយាយអំពីអភិបាលកិច្ចល្អទាំង០៨
វិញ ហើយនាំយកតែបីនោះមានការចូលរួម ការឆ្លើយតប និង តម្លាភាព។ ពាក្យថាតម្លាភាព មានន័យថា សុចរិត ទៀង
ត្រង់ ត្រឹមត្រូវដោយឥតមានការលោភលន់។បច្ចុប្បន្ននេះឃើញថាមានរឿងមិនប្រក្រតីច្រើនណាស់នៅតាមភូមិឃុំ តែ
យើងត្រូវតែជំនះ បើមិនជំនះទេ រឿងអាក្រក់វានៅតែកើត ឡើងរហូតក្នុងសង្គម ធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការ
អភិវឌ្ឍប្រទេសជាតិ។ ដោយឡែកមេឃុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍភូមិឃុំឲ្យមានការរីកចម្រើន គេហៅថា
ប្រតិភូកម្មអំណាចចុះមកក្រោម ដើម្បីឲ្យមានតម្លាភាព មានធនធានមនុស្ស បំរើការងារនៅថ្នាក់មូលដ្ឋាន។ប៉ុន្តែក៏ទាម
ទារឲ្យមានការចូលរួមចំណែកពីប្រជាពលរដ្ឋនៅតាមភូមិ ឃុំផងដែរ ជាពិសេសយុវជននេះហើយ ដែលជាអ្នកបន្តវេន
តទៅទៀត ដើម្បីចូលរួមកសាងអភិបាលកិច្ចល្អ។

ទាក់ទងនឹងរឿងនេះគេឃើញថារាជរដ្ឋាភិបាលក៏បានជម្រុញមានអភិបាលកិច្ចល្អនេះដែរដើម្បីឱ្យការគ្រប់គ្រងកិច្ចការ
ងារប្រទេសជាតិ ភូមិ ឃុំ សង្កាត់ទទួលបានផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដោយអនុវត្តតាមគោលការណ៍អភិបាល
កិច្ចល្អទាំង០៨ចំណុចរួមមាន៖១.ការចូលរួម ២.សមធម៌ ៣.នីតិរដ្ឋ ៤.តម្លាភាព ៥.ការព្រមព្រៀង ឯកភាពគ្នា ៦.ការ
ឆ្លើយតប ៧.គណនេយ្យភាព និង៨.ប្រសិទ្ធភាព៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com