វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​យុ​វ​​ជ​ន​ដែ​ល​ទ​ទួ​ល​បា​ន​កា​រ​ប​ណ្ដុះ​ប​​ណ្ដា​ល​អំ​​ពី​អ​ភិ​បាល​​កិ​ច្ច​ល្អ​តា​ម​រ​យៈ​កា​រ​ប្រើ​ប​ណ្ដា​ញ​ស​ង្គ​ម​ពី​អ​​ង្គ​កា​រ​ព្រះ​ពុ​ទ្ធ​ស​ស​នា​ដើ​​ម្បី​ស​ន្តិ​ភា​ព​ថា​អា​ច​​ជួ​យ​ស​ហ​គម​​ន៍​រ​ប​ស់​ពួ​ក​គេ​បា​ន​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:05 am ថ្ងៃ Wednesday 20th April 2016អត្ថបទ​ដោយ: ឡាត សាឡាង

ក្រុមយុវជនដែលបានទទួលវគ្គបណ្ដុះបណ្ដាលពីអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពអំពីអភិបាលកិច្ចល្អតាមរយៈការ
ប្រើប្រាស់បណ្ដាញសង្គមដូចជា ហ្វេសប៊ុក ឡាញ និង តេឡេក្រាម ជាដើមនោះ បានឱ្យដឹងថា ពួកគេពិតជាសប្បាយចិត្ត
ជាមួយនឹងវគ្គបណ្ដុះបណ្ដាលនេះ ពីព្រោះនេះគឺជាវីធីមួយដែលអាចជួយដល់សហគមន៍របស់ពួកគេឱ្យយល់ដឹង និងមាន
ភាពរីកចម្រើនដែរ ។

យុវជនម្នាក់មានឈ្មោះថា សុភ័ក្រ រស់នៅក្នុងភូមិផ្អាវ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានថ្លែងប្រាប់វិទ្យុ
សម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅក្នុងឃុំខាងលើកាលពីម្សិលមិញនេះថា ក្រោយការ
ទទួលបានវគ្គបណ្ដុះបណ្ដាលនេះហើយ បានធ្វើឱ្យរូបគេអាចយល់ដឹងបានច្រើនមែនទែនទាក់ទងទៅនឹងសង្គម និងការ
ផ្សព្វផ្សាយព័ត៌មានក្នុងសហគមន៍របស់ពួកគេទៅកាន់ពិភពលោក ។

លោក សុភ័ក្រ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គមគឺអាចជួយផ្សព្វផ្សាយព័ត៌មាននៅក្នុងសហគមន៍ទៅកាន់
មនុស្សជុំវិញខ្លួន និងនៅតំបន់ឆ្ងាយ ហើយក៏អាចទទួលបានព័ត៌មានពីតំបន់ដទៃទៀតដើម្បីផ្សព្វផ្សាយក្នុងសហគមន៍ដែរ ។
លោកបន្តថា ថ្វីបើចំពោះរូបលោកមិនមានសមត្ថភាពប្រើរបស់ទំនើបដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់បណ្ដាញ
សង្គមក៏ដោយចុះ ប៉ុន្តែក៏អាចមានទូរស័ព្ទល្មមដែលអាចប្រើប្រាស់បាន និងផ្សព្វផ្សាយបាន ទើបសម្រេចចូលទទួលវគ្គ
បណ្ដុះបណ្ដាលនេះជាមួយនឹងប្រជាពលរដ្ឋដទៃទៀតដែលបង្រៀនដោយអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព « ព្រោះ
វាមានអត្ថប្រយោជន៍ច្រើន បើយើងមានរឿងអ្វី ហេតុការណ៍អ្វីជាប្រញ៉ាប់ យើងអាចផ្ញើសារទៅបានឆាប់រហ័ស
» ។

ក្រៅពីនេះទៀតក៏មានក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើនដែលបានចូលរួមរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីអភិបាលកិច្ចល្អ
តាមរយៈការប្រើប្រាស់បណ្ដាញសង្គមពីអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបានសម្ដែងពីការពេញចិត្ត និងបានលើក
ឡើងដូចៗគ្នាដែរថា វគ្គបណ្ដុះបណ្ដាលនេះអាចជួយឱ្យពួកគេបានយល់ដឹងអំពីសង្គម និងការផ្សព្វផ្សាយព័ត៌មានក្នុង
សហគមន៍ និងការទទួលបានព័ត៌មានពីតំបន់ផ្សេងៗទៅក្នុសងហគមន៍របស់ពួកគេដូចគ្នា ។ ទោះជាបែបណាក៏ដោយ
ប្រជាពលរដ្ឋទាំងនោះនៅតែសម្ដែងពីក្ដីបារម្ភជាខ្លាំងចំពោះការកាប់ទន្រ្ទានព្រៃឈើពីសំណាក់ឈ្មួញតូចៗ និងឈ្មួញធំៗ
ដោយឥតឈប់ឈរ និងមិនខ្លាចញញើតនឹងច្បាប់នោះឡើយ ដែលជាហេតុបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុ
ខុសពីប្រក្រតីពីមួយឆ្នាំទៅមួយឆ្នាំ ។ « សម្លេង » ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ កាលពីថ្ងៃមុននេះប្រមុខ
ដឹកនាំរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចដាក់ព្រៃឡង់ ដែលប្រជាពលរដ្ឋ និង
អង្គការសង្គមស៊ីវិលមួយចំនួនតែងមានការព្រួយបារម្ភខ្លាចបាត់បង់នោះ សម្រេចដាក់បញ្ចូលជាព្រៃការពារ ក្រោមការ
គ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com