វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ក​​ម្ម​ភា​ព​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​ពី​តំ​ប​ន់​​ព្រៃ​ឡង់​ទៅ​ល​ក់​​ឱ្យ​ឈ្មួ​ញ​ទុ​ច្ច​រិ​ត​នៅ​តែ​ប​ន្ត​មា​ន​ ​ទោះ​ជា​លោ​ក​ ​ ​ហ៊ុ​ន​​ សែ​ន​ ​បា​​ន​ប្រ​កា​ស​ដា​ក់​តំ​បន់​​ព្រៃ​មួ​យ​នេះ​ជា​​ព្រៃ​កា​រ​ពា​រក៏​ដោ​យ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:20 am ថ្ងៃ Tuesday 5th April 2016អត្ថបទ​ដោយ: ឡាត សាឡាង

តាមការរាយការណ៍របស់ក្រុមការងារវិទ្យុសម្លេងព្រះសង្ឃឯករាជ្យនៅរសៀលថ្ងៃទី ៥ មេសា នេះ បានឱ្យដឹងថា ក្រុម
ឈ្មួញឈើ តូចៗជាច្រើនម៉ូតូ បានដឹកចេញពីតំបន់ព្រៃឡង់ជាបន្តបន្ទាប់ដោយឥតឈប់ឈរឡើយ ដើម្បីយកទៅលក់
ឱ្យក្រុមឈ្មួញទុច្ចរិត។ តាមការរាយការណ៍របស់ប្រជាពលរដ្ឋបានឱ្យដឹងថា ម៉ូតូដឹកឈើប្រណិតៗចេញពីតំបន់ព្រៃឡង់
នេះ គឺយកទៅលក់ឱ្យឈ្មួញជន ជាតិវៀតណាម ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ កាលពីប៉ុន្មានថ្ងៃមុននេះ
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចដាក់ព្រៃឡង់ និងព្រៃនៅតំបន់
ភ្នំក្រវ៉ាញដែលប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួនតែងមានការព្រួយបារម្ភខ្លាចបាត់បង់នោះ សម្រេចដាក់
បញ្ចូលជាព្រៃការពារ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា ។  ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដកហូតយកព្រៃសម្បទានទាំងអស់យកមកគ្រប់គ្រងវិញ
ដោយយកព្រៃដែលនៅសំបូរព្រៃឈើល្អដាក់បញ្ចូលជាព្រៃការពារដើម្បីថែរក្សាព្រៃឈើដែលនៅសេសសល់។

ទោះជាបែបណាក៏ដោយក្រុមការងារវិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលចុះទៅតំបន់ព្រៃឡង់ជាមួយនឹងអង្គការព្រះពុទ្ធ
សាសនាដើម្បីសន្តិភាពដើម្បីពិនិត្យពីស្ថានភាពជាក់ស្ដែង និងបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងពីរបៀបនៃការប្រើប្រាស់
បណ្ដាញសង្គម ដើម្បីបានផ្សព្វផ្សាយបញ្ហាសហគមន៍ទៅកាន់ពិភពលោករយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី
១០ នោះបានឱ្យដឹងនៅថ្ងៃនេះថា សកម្មភាពដឹកឈើប្រណិតៗតាមម៉ូតូធ្វើឡើងដោយមិនមានការខ្លាចញញើតនោះ
ឡើយ ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់ភិភ្ខុ ច័ន្ទ សេរី ដូចតទៅនេះ ! 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com