ស្ថានទូតប្រទេសមហាអំណាចចំនួនប្រាំហើយដែលព្រះតេជេព្រះគុណលួន សុវ៉ាត និងព្រះសង្ឃប្រជា ពលរដ្ឋជាច្រើន
រយអង្គនាក់ នៅព្រឹកថ្ងៃអង្គារ៍ទី១៨ ខែវិច្ឆិកា បានប្រមូលផ្តុំគ្នាដាក់ញត្តិ និងលិខិតអញ្ជើញ ឱ្យជួយឃ្លាំមើល ជួយធ្វើអន្ត
រាគមន៍លើកករណី សាលាដំបូងរាជធានីភ្នំពេញ គ្រោង បើកសវនាការលើសំណុំរឿងរបស់សកម្មជនការពារសិទ្ធិមនុស្ស
ព្រះតេជព្រះគុណលួន សុវ៉ាត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខវិច្ឆិកា ឆ្នាំ២០១៤ខាងមុននេះ។
ស្ថានទូតដែលព្រះតេជព្រះគុណ និងព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋរងគ្រោះដីធ្លីដាក់ញត្តិទៅតាមការគ្រោងទុកនោះរួម
មាន ស្ថានទូតសហរដ្ឋអាមេរិច បារាំង អង់គ្លេស សាធារណៈរដ្ឋកូរ៉េខាងត្បូង និងអាល្លឺម៉ង់ រួមទាំងស្ថានទូត អង្គការ
អន្តរជាតិធំៗមួយចំនួនទៀតសរុបទាំងអស់១៥ស្ថាប័ន។ «សំឡេង»
បើតាមព្រះតេជព្រះគុណលួន សុវ៉ាត បានមានថេរដីការប្រាប់បញ្ជាក់ពីដាក់ញត្តិលិខិតអញ្ជើញកាលពី ព្រឹកមិញឱ្យ
ដឹងថា ព្រះអង្គបានត្រៀមនូវឯកសារសម្រាប់ដាក់លិខិតអញ្ជើញតំណាងស្ថានទូតចំនួន១៥ នៅរាជធានីភ្នំពេញដើម្បី
ឱ្យជួយឃ្លាំមើលក្នុងរឿងនេះ។ ព្រះតេជព្រះគុណលួន សុវ៉ាត មានថេរដីការឱ្យ ដឹងបន្ថែមទៀតថា ការដាក់ញត្តិលិខិត
អញ្ជើញខាងលើនេះ ស្នើឱ្យស្ថានទូតទាំងនោះជួយធ្វើកិច្ចអន្តរា គមន៍ទៅកាន់រដ្ឋាភិបាល ដើម្បីទាមទារឱ្យមានការដោះ
លែងសកម្មជនការពារដីធ្លី សកម្មជនការពារសិទ្ធិ មនុស្ស រួមទាំងព្រះសង្ឃខ្មែរស្នេហាជាតិបីអង្គផងដែរ។ «សំឡេង»
ការដាក់ញត្តិលិខិតអញ្ជើញរបស់ព្រះតេជព្រះគុណលួន សុវ៉ាត ធ្វើឡើងស្របពេលដែលសាលាដំបូង រាជធានីភ្នំពេញ
បានចេញដីការកោះនិមន្តសកម្មជនការពារសិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត ឱ្យឆ្លើបំភ្លឺករណីតុលាការបាន
ចោទប្រកាន់មកលើព្រះអង្គពីបទក្បត់ជាតិ រារាំងពលរដ្ឋ មិនឱ្យបោះឆ្នោតឬអុកឡុកការិយាល័យបោះឆ្នោតនិងញុះញង់
ឱ្យប្រព្រឹត្តនូវបទឧក្រឹដ្ឋរយៈកាលកន្លងមក។ «សំឡេង»
ទាក់ទងទៅនឹងករណីបទចោទប្រកាន់ពីតុលាការក្រុងភ្នំពេញថាព្រះអង្គក្បត់ជាតិនេះ ព្រះតេជព្រះគុណ លួន សុវ៉ាត
បានមានថេរដីការលើកឡើងឱ្យដឹងថា ការយកច្បាប់តុលការចោទប្រកាន់មកលើព្រះសង្ឃ គឺជាការខុសទៅនឹងវិន័យ
របស់ព្រះពុទ្ធសាសនា ព្រះតេជព្រះគុណលួន សុវ៉ាត មានថេរដីការលើកឡើង ទៀតថា ព្រះអង្គមិនបានធ្វើខុសទៅ
នឹងច្បាប់ទម្លាប់ព្រះពុទ្ធសាសនា ក៏ដូចជាច្បាប់ទម្លាប់របស់អាណាច ក្រនោះដែរ។ «សំឡេង»
ព្រះតេជព្រះគុណលួន សុវ៉ាត ព្រះអង្គបានលើកឡើងទាក់ទិនទៅនឹងការឡើងបំភ្លឺនៅតុលាការសម្រាប់ ថ្ងៃទី២៥
ខែវិច្ឆិកា ខាងមុខនេះថា តុលាការគ្មានសិទ្ធមកកាត់ទោសអាត្មានោះទេ គឺអាត្មាមានសិទ្ធិនិមន្ត ទៅទេសនានៅ
តុលាការ។ «សំឡេង»
យ៉ាងណាព្រះតេព្រះគុណលួន សុវ៉ាត នឹងនិមន្តឡើងតុលាការតាមដីការកោះហៅ បើទោះជាតុលាការបានចោទ
ព្រះអង្គថា ព្រះសង្ឃក្បត់ជាតិ ព្រះសង្ឃញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដោយ ការចោទ
ទាំងនេះរបស់តុលាការជាការខុសនឹងធម៌វិន័យរបស់ព្រះសង្ឃ មិនមានការគោរពចំ ពោះស្ថាប័នព្រះពុទ្ធសាសនា។
«សំឡេង»
ជាមួយគ្នាផងដែរអ្នកស្រីពៅ សោភា តំណាងសហគមន៍បឹងកក់ ដែលបានចូលរួមដាក់ញត្តិកាលពីព្រឹក មិញនេះបាន
យល់ឃើញថា តុលាការពុំមានសិទ្ធិណាមួយក្នុងការចាប់ព្រះសង្ឃ ក៏ដូចជាចេញដីការកោះ និមន្តព្រះសង្ឃឱ្យឡើងតុលា
ការបានទេ ពីព្រោះស្ថាប័នព្រះពុទ្ធសាសនា មានតុលាការរបស់ព្រះសង្ឃ ដូច្នេះតុលាការមិនអាចធ្វើបែបនេះចំពោះព្រះ
សង្ឃលួន សុវ៉ាតបាននោះទេ។ «សំឡេង»
អ្នកស្រីបានបន្ថែមថា បច្ចុប្បន្ននេះ តុលាការក៏ដូចជារដ្ឋាភិបាលកម្ពុជា កំពុងតែម៉ាក់ងាយ និងកំពុងតែធ្វើ ឱ្យស្ថាប័នព្រះ
ពុទ្ធសាសនាធ្លាក់អ័ព្ទឱន និងធ្វើការគៀបសង្កត់មកលើព្រះសង្ឃព្រះពុទ្ធសាសនាដែល លះបង់ជួយដល់សង្គមរងនូវអំពើ
អយុត្តិធម៌ អ្នកស្រីថា តួយ៉ាងដូចជាប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរបានបក ស្បង់ចីពរព្រះសង្ឃទាំងកម្រោលបង្ខំចាប់ផ្សឹកព្រះ
សង្ឃ ទាំងមិនត្រឹមត្រូវទៅតាមច្បាប់ទម្លាប់របស់ព្រះ ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា
ណាចក្រកម្ពុជា។ «សំឡេង»
អ្នកស្រីសូមស្នើទៅអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា ជួយធ្វើអន្តរាគមន៍បញ្ហាការរំ លោភសិទ្ធិមនុស្ស
មកលើព្រះសង្ឃ ប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែនផង។ «សំឡេង»ព្រះសង្ឃ
ប្រជាពុទ្ធបរិស័ទដែលបានិមន្ត និងអញ្ជើញចូលរួមដាក់ញត្តិជាមួយព្រះតេជព្រះគុណលួន សុ វ៉ាតកាលពីព្រឹកមិញនេះ
ប្រមាណជាង២០០អង្គនាក់ ហើយថ្ងៃស្អែកនេះ ព្រះតេជព្រះគុណ លួន សុវ៉ាត រួមទាំងពលរដ្ឋគ្រោងនឹងដាក់ញត្តិទៅ
ស្ថាប័នមួយចំនួនទៀតដើម្បីដឹងឮឃ្លាំមើល ជួយធ្វើអន្តរាគមន៍ ដោះស្រាយពីករណីនេះផងដែរ៕