ប្រជាពលរដ្ឋរស់នៅក្នុងឃុំអូខ្សាច់ស្រុកស្ទឹងហាវខេត្តព្រះសីហនុបានអះអាងថា មន្រ្តីមានអំណាចម្នាក់បានប្រើ
អំណាចដើម្បីរំលោភយកដីធ្លីរបស់ពួកគាត់ទាំងអស់គ្នា ដែលបានរស់នៅក្នុងសហគមន៍នោះពលរដ្ឋក្នុងតំបន់
នោះបានអះអាងថា ទោះបីជាមានមន្រ្តីមានអំណាចរំលោភយកដីធ្លីរបស់ពួកគាត់យ៉ាងនេះក៏ដោយក៏អាជ្ញាធរមូ
លដ្ឋានទាំងនោះមិនបានជួយអន្តរាគមន៍នៅបញ្ហាដីធ្លីរបស់ពួកគាត់នោះទេមិនតែប៉ុណ្ណោះពលរដ្ឋអ្នកមានជម្លោះ
ដីធ្លីទាំងនោះបានអះអាងថា មន្រ្តីមានអំណាចទាំងនោះបានប្រើប្រាស់អំណាចតុលាការដើម្បីធ្វើការរំលោភបំពា
នទៅលើដីធ្លីរបស់ពួកគាត់ទៀតផង។
តំណាងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីម្នាក់រស់នៅក្នុងសហគមន៍អូខ្សាច់គឺលោកកៅហូរបានប្រាប់វិទ្យុសម្លេង
ព្រះសង្ឃឯករាជ្យ នៅល្ងាចថ្ងៃព្រះហស្បតិ៍ទី ២០ខែ វិច្ឆិកានេះថា ប្រជាពលរដ្ឋពួកលោកដែលទទួលរងគ្រោះ
ដោយសារតែការរំលោភយកពីមន្រ្តីមានអំណាចទាំងនោះមានចំនួន១៦គ្រួសារ ដោយពួកគាត់បានលើកឡើង
ថា ពួកគាត់ទាំងអស់គ្នាធ្លាប់បានតវ៉ាស្ទើគ្រប់កន្លែងអស់ទៅហើយដើម្បីឱ្យមានការអន្តរាគមន៍ចំពោះការរំលោភ
យកដីធ្លីរបស់ពួកគាត់ពីសំណាក់មន្រ្តីមានអំណាច ប៉ុន្តែនៅតែមិនមានដំណោះស្រាយសម្រាប់សហគមន៍របស់
លោកឡើយ ។
តំណាងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីរូបនេះបានឱ្យដឹងថា ដីរបស់ពួកគាត់ដែលកំពុងតែរស់នៅនេះគាត់បានរ
ស់នៅនឹងកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៩២ មកម្លេះ ដោយលោកបានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នាបានរស់
នៅទីនោះយ៉ាងសុខស្រួលតាំងពីថ្ងៃដែលពួកគាត់ទាំងអស់គ្នាបានកាន់កាប់ដីនោះមកមិនត្រឹមតែប៉ុណ្ណោះចំពោះ
ផ្ទះសម្បែងផ្សេងទៀតនោះក៏មានចប់សព្វគ្រប់ទៅហើយ។ ចំណែកឯកសារផ្សេងៗជាច្រើនទៀត ដែលទទួល
បានពីអាជ្ញាធរភូមិឃុំនោះវិញលោកថាមានសព្វគ្រប់ទៅហើយដែរ ចំពោះដំណាំបន្លែផ្សេងៗជាច្រើនទៀតនោះ
វិញក៏លោកថា លោកបានដាំដុះយ៉ាងល្អទៀតផង។បុរសជាអ្នកមានជម្លោះដីធ្លីរូបនេះបានបន្តថា មិនដឹងជាមូល
ហេតុអ្វីនោះទេ លោកកំពុងតែរស់នៅសុខៗ ក៏មាន ប្តីប្រព័ន្ឋមួយគូរ មានឈ្មោះលោកសុខងួនជាទីប្រឹក្សាផ្ទាល់រ
បស់រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទាបាញ់ និងមានភរិយាឈ្មោះវងសុភាព កាលពីឆ្នាំ២០០៧បានមកស្រែក
ទាមទាររកដីរបស់ពួកគេ ប៉ុន្តែលោកថា ការមករកដីនោះបែរជាមកជាន់លើដីរបស់សហគមន៍លោកទៅវិញ លោ
កបានបញ្ជាក់ថា ក្នុងកាលនោះលោកអស់ដីចំនួន ៥ហិកតាម្តងរួចទៅហើយ«ខ្ញុំកូណាបានរស់នៅលើដីសហគ
មន៍អូខ្សាច់នឹងព្រះអង្គអើយ ក្រុមកូណានឹងបានកាន់កាប់តាំង និយាយរួមតាំងពី ៩២ រហូតដល់សព្វថ្ងៃនេះពួកខ្ញុំ
កូណាបានរស់នៅមានផ្ទះមា នសម្បែងមានឯកសារ លិខិតដែលថាអើរលិខិតកាន់កាប់ពីអាជ្ញាធរភូមិឃុំ ហើយខ្ញុំ
កូណាបានដាំដំណាំដាំដុះពេ ចម្ការអស់ ដល់មកឆ្នាំ ២០០៧ មានឈ្មោះសុខងួន ពីនាក់ប្តីប្រព័ន្ឋគេ គេមករកដី
ជាន់លើដីខ្ញុំកូណាអស់ ៥ហិក តាទៅព្រះអង្គ»។
ទន្ទឹមនិងនោះដែរលោកបានប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីការជាន់លើដីរបស់លោកអស់ចំនួន៥ហិកតាកាលពីឆ្នាំ
២០០៧រួចមកនោះ នៅឆ្នាំបន្ទាប់គឺឆ្នាំ២០០៨ ស្រាប់តែបានលេចមុខជនមានអំណាចម្នាក់ទៀត គឺលោកប៉ុនសា
រឿនបានមករឹបអូសយកដីផ្ទះរបស់គាត់ ដែលកំពុងតែស្នាក់នៅនោះជាបន្តទៀត។ អ្នកមានជម្លោះដីធ្លីរូបនេះបាន
ឱ្យដឹងទៀតថា ខណៈពេលដែលលោកប៉ុនសារឿនជាចៅសង្កាត់រងខ័ណ្ឌសង្កាត់១មិត្តភាពបានមកទាមទារដើម្បី
រំលោភយកដីផ្ទះរបស់គាត់បែបនេះនោះ លោកបានធ្វើការតវ៉ាទាមទារដោយមិនព្រមឱ្យដីផ្ទះនិងដីចំការនោះទេ ប៉ុន្តែលោកប៉ុនសារឿងបានឆ្លើយបកទៅគាត់វិញថា គេបានទិញដីនោះរួចជាស្រេចទៅហើយ ពីលោកកឹមចាន្នីដែ
លគាត់បានអះអាងថា ជាប៉ូលីសផ្កាយពីរ និងជាប៉ូលីសអន្តរជាតិផងដែរ។
នៅពេលជាមួយគ្នានោះដែរលោកបានឱ្យដឹងទៀតថា លោកក៏ធ្លាប់ត្រូវបានគេដាក់ពាក្យប្តឹងទៅកាន់តុលាការផង
ដែរកាលពីរយៈកាលមុននេះ លោកបានឱ្យដឹងថា លោកប៉ុនសារឿននោះបានដាក់ពាក្យបណ្តឹងលោក ដោយចោ
ទថា លោកទៅរស់នៅលើដីរបស់គេដែលបានទិញរួច និងបានបញ្ជាក់ថា ពួកលោកទាំងអស់គ្នាទៅរស់នៅលើដី
នោះក្រោយការទិញដីរបស់គេនោះទេ។មិនតែប៉ុណ្ណោះអ្នកមានជម្លោះដីធ្លីដែលមានទីលំនៅលើដីសហគមន៍អូខ្សា
ច់រូបនេះបានឱ្យដឹងថា ក្រោយពេលដែលគេបានចោទលោកថារស់នៅលើដីគេហើយ ថែមទាំងចោទរូបលោកថា
ជាជនអាណាធិបតេយ្យទៀតផងនោះ។
ទោះយ៉ាងណាពាក់ព័ន្ឋនិងបញ្ហានៃការឡើងតុលាការនេះ តំណាងប្រជាពលរដ្ឋសហគមន៍អូខ្សាច់នេះបានបញ្ជាក់
ប្រាប់ថា មិនត្រូវបានតុលាការសាលាដំបូងបើកសវនាការនោះទេ ដោយលោកបានបញ្ជាក់បន្តថា តុលាការសាលា
ដំបូងបានរកលេសដើម្បីកាត់ក្តីឱ្យរូបលោកចាញ់ក្តីពីការដាក់ពាក្យបណ្តឹងដោយដើមចោទ។
ទោះយ៉ាងណាពាក់ព័ន្ឋនិងបញ្ហាឡើងតុលាការសាលាដំបូងនេះលោកថា មិនត្រូវបានតុលាការបើកសវនាការដើម្បី
ធ្វើកាត់ក្តីនោះទេដោយតុលាការសាលាដំបូងបានរកលេសដើម្បីធ្វើការកាត់ក្តីដោយអាថ៌កំបាំងលោកថា មិនបានកា
ត់ក្តីរូបលោកហើយក៏ត្រូវបានបញ្ជូនសំណុំរឿងរបស់លោកដើម្បីទៅតុលាការសាលាឧទ្ឋរណ៍ចំណែកតុលាកាសាលា
ឧទ្ឋរណ៍នោះវិញ រូបលោកក៏បានបញ្ជាក់ថា មិនបានធ្វើការកាត់ក្តីដោយស៊ើបអង្គេតឱ្យបានច្បាស់លាស់ថែមទៀតផង
ដោយធ្វើការកាត់ក្តីទាំងអយុត្តិធម៌ «ហើយគេដាក់បំណាំបំភ្លើសការពិតនឹងទៅតុលាការថា កាណាជាជនអាណាធិប
តេយ្យជាអីចឹង ទៅ ដល់ពេលចឹងតុលាការមិនបានសវនាការនៅតុលាការដំបូងទេគឺរកលេសកាត់ក្តីកំបាំងមុខ ហើយ
បញ្ជូនសំណុំរឿងទៅឧទ្ឋរណ៍ នៅសាលាឧទ្ឋណ៍នោះក៏មិនបានចុះមកស៊ើបអង្គេតទំនាស់ខាងកាណានិងដែរហើយ
ក៏យកតាមដើមបណ្តឹងគេកុហកនឹង និងសាក្សីបីនាក់និង ដែលប៉ាក់ពួកគេហ្នឹងឱ្យកាណាចាញ់ដោយមិនបាន មានកា
រពិនិត្យនោះទេ»។
ទោះយ៉ាងណាពាក់ព័ន្ឋជាមួយនិងបញ្ហាចំពោះមន្រ្តីមានអំណាចទាំងនោះប្រើប្រាស់ប្រព័ន្ឋតុលាការដើម្បីធ្វើការរឹប
អូសយកដីធ្លីរបស់ប្រជាពលរដ្ឋនេះ រូបលោកថា មិនមានភាពឯករាជ្យនោះទេ ដោយលោកបានបញ្ជាក់ប្រាប់ជាថ្មី
ម្តងទៀតថា តុលាការទាំងដំបូងនិងតុលាការសាលាឧទ្ឋរណ៍ធ្វើការកាត់ក្តីទាំងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ
ពួកគាត់។ អ្នកមានជម្លោះដីធ្លីរូបនេះបានបញ្ជាក់ប្រាប់ថា រយៈកាលកន្លងមកនេះរូបលោកក៏ដូចជាភាគីម្ខាងទៀតក៏
ធ្លាប់បានស្នើដល់តុលាការដើម្បីចុះទៅពិនិត្យមើលនិងស៊ើបសួរឱ្យបានល្អិតល្អន់ជាងនឹងបន្តិចដើម្បីធ្វើការកាត់ក្តី ប៉ុ
ន្តែតុលាការមិនព្រមធ្វើនោះទេ ដោយធ្វើការកាត់ក្តីឱ្យប្រជាពលរដ្ឋក្រីក្រចាញ់រហូត៕