អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភាលោកកឹម សុខា បានថ្លែងលើកឡើងនៅក្នុងវេទិការជួប
ជាមួយក្រុមប្រឹក្សាជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ ការខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិអូរស្តៅ
សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាវេលាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ លោកបានលើកឡើងថា គណបក្សសង្គ្រោះ
ជាតិមុននឹងចូលទៅក្នុងរដ្ឋសភា យើងបានធ្វើសន្និបាតក្រុមប្រឹក្សាជាតិដើម្បីសុំយោបល់ថ្នាក់មូលដ្ឋាន។ លោកបន្ថែមទៀត
ថា យើង ចូលសភាដើម្បីដូរ គ.ជ.ប. តែបើការចូលតាមរយៈរដ្ឋសភានៅតែប្តូរមិនបានទៀតនោះ យើងនឹងវិលត្រឡប់ទៅ
ធ្វើសន្និបាតក្រុមប្រឹក្សាជាតិឡើងវិញ ដើម្បីសុំការសម្រេចពីអង្គសន្និបាត ថាតើយើងគួរនៅក្នុងសភាទៀតដែរឬទេ ឬមួយ
ក៏ត្រូវចាកចេញពីរដ្ឋសភា? «សំឡេង»
លោកអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលើកឡើងបន្ថែមទៀតថា ប្រសិនណា ប្តូគជបមិនបាននា
ពេលនេះទេ យ៉ាងយូរបំផុតឆ្នាំ២០១៥ខាងមុខនេះគណបក្សសង្គ្រោះជាតិ និងរៀប ចំធ្វើមហាសន្និបាត ក្រុមប្រឹក្សាជាតិ
ឡើងវិញម្តងទៀតជាក់ជាមិនខានឡើយ។ លោកកឹម សុខា ថា បើ បងប្អូនប្រជាពលរដ្ឋអ្នក គាំទ្រស្រឡាញ់ទាំងអស់ ឱ្យ
គណបក្សសង្គ្រោះជាតិធ្វើការងារបន្តទៀតតាមរយៈសភានោះ គណបក្សសង្គ្រោះ ជាតិនឹងបម្រើបងប្អូនប្រជាពលរដ្ឋខ្មែរ
ទៅតាមការចង់បាននិងឆន្ទៈ។ «សំឡេង»
លោកកឹម សុខាមានប្រសាសន៍ឱ្យដឹងថា យើងចូលសភាក៏សួររាស្ត្រ យើងចេញពីសភាក៏សួរប្រជា រាស្ត្រនោះដែរ។ «សំ
ឡេង» កាលពីថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ លោកកឹម សុខា ក៏បានលើកឡើងប្រាប់ ដល់ សកម្ម
ជនអ្នកគាំទ្រនៅក្នុងវេទិការរាស្ត្រ និងអ្នកតំណាងរាស្ត្រ នៅផ្សារពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមឱ្យ
ដឹងដែរថា គណបក្សសង្គ្រោះជាតិចូលសភា គឹមមិនមែនចូលក្នុងរដ្ឋា ភិបាលនោះ ហើយគណបក្ស សង្គ្រោះជាតិក៏ ពុំមាន
អំណាចគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់បញ្ហាផ្ទាល់ ជូនលដល់ប្រជាពលរដ្ឋរងគ្រោះ ដែលមានទុក្ខកង្វល់ដូចជាបញ្ហាទំ
នាស់ដីធ្លីនោះទេ ក៏ប៉ុន្តែគណបក្ស សង្គ្រោះជាតិគឺជាអ្នកជួយជម្រុញឱ្យដំណោះស្រាយជូនប្រជាពលរដ្ឋ។
លោកកឹម សុខា បានបន្ថែមទៀតថា ប្រសិនណាយើងជម្រុញទៅហើយគណបក្សកាន់អំណាច ក៏ដូចជារដ្ឋាភិបាល លោក
ហ៊ុន សែនមិនដោះស្រាយបញ្ហាទាំងអស់នោះទេ លោកថាគឺប្រជាពលរដ្ឋខ្មែរទាំងមូលនឹងធ្វើសេច ក្តីសម្រេចឱ្យគណបក្ស
សង្គ្រោះជាតិ ទៅដឹកនាំប្រទេសវិញម្តង ដើម្បីដោះស្រាយបញ្ហាវិញម្តង។
អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា ពន្យល់ថា គណបក្សសង្គ្រោះជាតិអាចដឹកនាំប្រទេស ទៅបានលុះត្រា
ណាតែ ការបោះឆ្នោតឱ្យបានត្រឹមត្រូវប្តូរគជបថ្មី និងមានឯករាជ្យភាពពិតប្រាកដ ដែលអាចទទួលយកបានដោយមានការ
ទទួលស្កាល់ពីបណ្តាអន្តរជាតិផងដែរ។ លោកកឹម សុខា បានលើកឡើងបន្ថែមថា បើប្រៀបធៀបចំពោះកម្លាំងជម្រុញនា
ពេលនេះ វាមិនដូចពេលមុននោះទេ។
ទោះបីជាយ៉ាងណាលោកកឹម សុខា ហាក់ដូចជាមានជំនឿយ៉ាងមុតមាំចំពោះការគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកសម្រេច
ជោគវាស្នាឱ្យគណបក្សសង្គ្រោះជាតិចូលទៅសភា និងចេញពីរដ្ឋសភាវិញតាមរយៈនៃការធ្វើសន្និបាតក្រុមប្រឹក្សាជាតិឡើង
វិញ បើល្គឹកណាគណបក្សប្រឆាំងដ៏ធំមួយនេះសន្យាជា មួយប្រជាពលរដ្ឋ ព្រះសង្ឃថានឹងប្តូរ គ.ជ.ប.ចាស់ដាក់ថ្មីឱ្យខាងតែ
បាន បើមិនបានលោកថា និងដើរ ចេញពីកៅអីរដ្ឋសភាពីតំណែងអនុប្រធានទី១នៃរដ្ឋសភានេះតែម្តង៕