យោងទៅលើសេចក្តីប្រកាសព័ត៌មានរបស់គណកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្ប ធម៌ និងទេស
ចរណ៍ ដែលជាគណកម្មការទី៧នៃរដ្ឋសភា ចេញប្រកាសជាសាធារណៈ កាលពីថ្ងៃពុធទី៨ ខែតុលា ឆ្នាំ២០១៤ម្សិលមិញ
នេះបានឱ្យដឹងថា តំណាងក្រសួងធម្មការ និងសាសនា ដឹកនាំដោយ លោកមិន ឃិន រួមទាំងសហការី នឹងទៅឆ្លើយបំភ្លឺចំ
ពោះគណកម្មការទី៧ នៃរដ្ឋសភា និងតំណាងគណកម្មការនានានៃរដ្ឋសភាដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រ
ធានគណកម្មការទី៧នៃរដ្ឋសភា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះបានឱ្យដឹងបន្ថែមទៀតថាតំណាងក្រសូងធម្មការនិងសាសនា នឹងចូលខ្លួន
ឆ្លើយបំភ្លឺទៅគណកម្មការទី៧ ស្តីពីជុំវិញរឿងរ៉ាវវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ រួមទាំង ការរៀបចំវិស័យធម្មការ និងសាស
នានៅថ្ងៃទីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ នាវេលាម៉ោង២:០០រសៀលនៅបន្ទប់ប្រជុំទំនាក់ទំនងអន្តរជាតិនៃវិមានរដ្ឋសភា។
គួររំលឹកផងដែរថា ទាក់ទងទៅនឹងរឿងរ៉ាវនៃការលក់ ឬដូរ ជួលទីតាំងពុទ្ធសាសនបណ្ឌិត្យ ស្ថិតនៅជាប់ របងអាគាររប
ស់ក្រុមហ៊ុនណាហ្គាវើល ដែលត្រូវបានគេដឹងថា ជាតំបន់រកស៊ីបនល្បែងធំជាងគេក្នុងរាជ ធានីភ្នំពេញទៅឱ្យក្រុមហ៊ុនមួយ
នេះ ត្រូវបានមជ្ឈដ្ឋាន ក៏ដូចជាបណ្តាអ្នកសារព័ត៌មានជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លំាងពីករណីខាងលើនេះ។
ជាមួយគ្នានោះ បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងព្រះសង្ឃខ្មែរស្នេហាជាតិ ប្រជាពុទ្ធ បរិស័ទអង្គការ
សង្គមស៊ីវិលជាច្រើនស្ថាប័នច្រើនទៀត បានធ្វើការថ្កោលទោស និងស្នើឱ្យក្រសួងធម្មការ និងសាសនារួមទាំងក្រសួងពាក់
ព័ន្ធក្នុងរឿងនេះមួយចំនួនទៀត សុំឱ្យមានការបកស្រាយបំភ្លឺពី បញ្ហាការលក់ឬជួលដូរពុទ្ធសាសនបណ្ឌិត្យទៅឱ្យក្រុមហ៊ុន
បនល្បែង ឱ្យបានច្បាស់លាស់ និងយកនូវ ភស្តុតាងបញ្ជាក់ផ្សេងទៀតជូនដល់ព្រះសង្ឃប្រជាពុទ្ធបរិស័ទដើម្បីឱ្យអស់ចម្ង
ល់សង្ស័យ។
ទន្ទឹមនិងនោះ បណ្តាញព្រះសង្ឃឯករាជ្យ និងព្រះសង្ឃខ្មែរស្នេហាជាតិ រួមទាំងញាតិញោមប្រជាពុទ្ធបរិ ស័ទ ជិតឆ្ងាយ
ទាំងអស់ធ្លាប់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាទាមទារដាក់ញត្តិឱ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយលោក មិន
ឃិន ក្រុមគ្រួសារសាច់ញាតិនោះ ធ្វើការបកស្រាយឱ្យបានច្បាស់ លាស់ពីបញ្ហាមន្ទិលសង្ស័យពីការលក់ពុទ្ធសាសនបណ្ឌិ
ត្យបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ ការចូលបំភ្លឺពីសំណាក់ក្រសួងធម្មការ និងសាសនា ធ្វើឡើងស្របពេលដែលគណ កម្មការទី៧នៃ
រដ្ឋសភា បានកោះហៅតំណាងក្រសួងឱ្យចូលបំភ្លឺកាលពីប៉ុន្មានថ្ងៃមុន ខណៈមានព្រះ សង្ឃឯករាជ្យ ព្រះសង្ឃខ្មែរស្នេហា
ជាតិ ប្រជាពុទ្ធបរិស័ទ និងអង្គការសង្គមស៊ីវិល ធ្វើធម្មយាត្រាដាក់ញត្តិ ទូលថ្វាយព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងគណកម្មការទី៧នៃរដ្ឋសភាដើម្បីជួយធ្វើអន្តរាគមន៍ករណីខាងលើកឱ្យបានច្បាស់លាស់ណាមួយជូនដល់ព្រះសង្ឃប្រ
ជាពុទ្ធបរិស័ទ អ្នកដែលមានជំ នឿជឿជាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕
_________________________________________________________________________________
ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ
ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ
បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ
ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
សមណនិស្សិតនិងសមណសិស្សដង្ហើយរកប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជួយធ្វើការតាមដាននិងសាកសួរដល់រដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនាស្ដីពីការធ្លាក់ចុះវិស័យពុទ្ធិកសិក្សា
ភិភ្ខុពេជ្រដេវីតត្រូវបានតុលាការក្រុងសៀមរាបដោះលែងនៅថ្ងៃពុធនេះ
ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង