គណបក្សសង្គ្រោះជាតិបានដាក់លិខិតមួយស្នើទៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៤ ដើម្បី
សុំការអនុញ្ញាតច្បាប់សាងសង់រោងពីរប្រឡោះនៅគល់ស្ពានកោះពេជ្រសម្រាប់រៀបចំ ធ្វើពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធ
ឧទ្ទិសកុសល ជូនដល់អ្នកស្លាប់បាត់បង់ជីវិតនៅលើស្ពានពេជ្រកាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅថ្មីៗនេះ។
លិខិតស្នើសុំអនុញ្ញាតច្បាប់របស់គណបក្សសង្គ្រោះជាតិត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការបដិសេធន៍ មិនឱ្យធ្វើរោង
រៀបចំពិធីបង្សុកូលនៅអតីតគល់ស្ពានពេជ្រកោះពេជ្រនោះទេ។ តែទោះជាសាលារាជធានីភ្នំពេញមិនយល់ព្រមនូសំណើ
របស់គណបក្សសង្គ្រោះជាតិក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែរៀប ចំប្រារព្ធពិធីបង្សុកូលនេះទៅតាមការគ្រោងទុក
កាលពីសប្តាហ៍មុន នាវេលាម៉ោងពីររសៀលនៅចំណុចអតីតគល់ស្ពានពេជ្រឆ្លងទៅកាន់កោះពេជ្រថ្ងៃទី២១មុខស្តូបគោរព
វិញ្ញាណក្ខន្ធអ្នកស្លាប់តែម្តង។
គួររឭកផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែបណ្តែតប្រទីបកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០
កន្លងទៅ មានហេតុការណ៍បានកើតឡើងមួយដោយនឹកស្ថានមិនដល់ គឺមនុស្សទាំង ប្រុសស្រីកុមារជាច្រើនរយនាក់ដើរកំ
សាន្តទៅកាន់កោះពេជ្រ ដោយដើរឆ្លងស្ពានពេជ្រ ហើយបានរត់ជាន់ គ្នាបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន
៣៥៣នាក់ស្លាប់ និង៣៩៣នាក់ផ្សេងទៀតរងរបួស។
ហេតុការណ៍ដ៏អាក្រក់ខាងលើនេះ មិនមានអាជ្ញាធរមានសមត្ថកិច្ច ឬរដ្ឋាភិបាលចេញមកទទួលខុសត្រូវ ក្នុងរឿងអាក្រក់នេះ
នោះទេ រហូតមកដល់ពេលនេះ ស្ពានពេជ្រ ឬស្ពានមរណៈដែលមនស្សភាគច្រើន បានដាក់រហ័សនាមឱ្យត្រូវបានអាជ្ញាធរ
រុះរើស្ពានមួយនេះចោលអស់ហើយ ដោយសាសង់ស្ពានថ្មីជំនួស វិញ។
យ៉ាងនេះក្តីរឿងរ៉ាវរត់ជាន់គ្នា មានអ្នកស្រាវជ្រាវអង្កេតការណ៍រកភស្តុតាងឯករាជ្យជាច្រើនបានអះអាងថាការស្លាប់របស់
ពលរដ្ឋនៅលើស្ពានពេជ្រមិនមែនជាការរត់ជាន់គ្នានោះទេ។
ដោយឡែកអាជ្ញាធរ រដ្ឋាភិបាលបានអះអាងភ្លាមៗថា គឺជាការរត់ជាន់គ្នារវាងពលរដ្ឋ និងពលរដ្ឋដែលបានដើរទស្សនាកំ
សាន្តនៅលើស្ពានពេជ្រ ឆ្ពោះទៅមើលកោះពេជ្រ គឺជាហេតុការណ៍រត់ជាន់គ្នាបណ្តាល ឱ្យមានអ្នកស្លាប់ជាយថាហេតុទៅ
វិញ៕