របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ
ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក (យប់២លើ
ក) បណ្តាលឲ្យស្លាប់ ៣នាក់ របួសធ្ងន់ស្រាល៥នាក់(ស្រី០នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៤នាក់(យប់
២នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមាន
ម៉ូតូ ៦គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ០គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពីល្បឿន១លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់១នាក់), ប្រជែង ០លើក (ស្លាប់០នាក់) មិនប្រកាន់
ស្តាំ ២លើក (ស្លាប់០នាក់),បត់គ្រោះថ្នាក់ ២លើក (ស្លាប់១នាក់) ស្រវឹង០លើក (ស្លាប់១នាក់) ងងុយដេក ០លើក
(ស្លាប់០នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត២លើក ផ្លូវលំ ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ
រួមមាន ម៉ូតូ ៧លើក រថយន្តតូច ០លើក រថយន្តធំ៣លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់ ខេត្តព្រះសី
ហនុ ១លើក ស្លាប់១នាក់ របួស០នាក់ , ក្រចេះ ១លើក ស្លាប់ ១នាក់ , និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១
នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៦ថ្ងៃ គឺថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើង
ចំនួន ៥៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៦នាក់ របួសសរុប ៨០នាក់ របួសធ្ងន់ ៥២នាក់ របួសស្រាល ២៨
នាក់ ។
លទ្ធផលត្រួតពិនិត្យរយៈពេល៦ថ្ងៃរួមមាន ៖
មធ្យោបាយចូលគោលដៅ ៦៩៣៤គ្រឿង (ម៉ូតូ៧០%)
មធ្យោបាយល្មើស ១៥៤៥គ្រឿង (ម៉ូតូ៨១%) , អប់រំ២២១គ្រឿង (ម៉ូតូ៣១%) , មធ្យោបាយពិន័យ ១៣២៤គ្រឿង
(ម៉ូតូ៩៩%) ៕