តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណបានដាក់លិខិតជាច្រើនដងទៅ លោកនាយ
ករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងតាមរយៈអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៤
កន្លងទៅនេះ និងបានចារបញ្ជូនដោយលោកហេង សំរិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ហើយលិខិត ខាងលើបានធ្លាក់មកដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនី វណ្ណវិញនៅថ្ងៃទី ២១ ខែវិច្ឆិកា
ឆ្នាំ ២០១៤ ម្សិលមិញនេះ ដែលលិខិតនេះលោក ម៉ៅ មុនីវណ្ណ បានដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
តាមរយៈរដ្ឋសភា អស់រយៈពេលជាច្រើនខែទើបតែដល់។
លិខិតដែលបានឆ្លើយបំភ្លឺពីគណកម្មាធិការចម្រុះព្រំដែនលេខ០៣៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ស្តីអំពី
បញ្ហាព្រំដែន កម្ពុជា-យួន ស្ថិតនៅច្រកដាក់ដាំ ខេត្តមណ្ឌលគីរីនោះ លោកវ៉ា គឹមហុង គណកម្មការការពារព្រំ
ដែនបានបំភ្លឺថា «ការធ្វើផ្លូវក្រាលកៅស៊ូរំលោភ ចូលទឹកដីប្រទេសកម្ពុជា ដោយភាគីប្រទេសវៀតណាត មិន ប៉ះពាលអ្វីទេដោយលោកបានបញ្ជាក់ថា ត្រង់តំបន់នោះ និងត្រូវប្រគល់ឲ្យប្រទេសកម្ពុជាវិញនៅថ្ងៃខាងមុខ»។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ បានលើកឡើងថា លោកមានការ សោក
ស្តាយ យ៉ាងខ្លាំងដែលលោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង គណកម្មការ ការពារព្រំដែនបានឆ្លើយបំភ្លឺ យ៉ាងដូច្នេះ ហើយនេះជាភាពមិនទទួលខុសត្រូវមួយរបស់លោក។
យ៉ាងណាក៏ដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបានកត់សម្គាល់ឃើញថា ការបំភ្លឹរបស់គណក
ម្មាធិការព្រំដែន លោកទេសរដ្ឋមន្រ្ដី វ៉ា គឹមហុង នេះមិនមានទស្សនៈវិស័យ និងការទទួលខុស ត្រូវចំពោះបូរ
ណភាពទឹកដីរបស់ប្រទេសកម្ពុជានោះទេ ។ លោក ម៉ៅ មុនីវណ្ណ បានសង្កត់ធ្ងន់ថា នេះជាគំរូអាក្រក់ ដែល
មា ននៅក្នុងប្រវត្តិសាស្រ្ដផងដែរ ដែលគណកម្មាធិការជាតិការពារព្រំដែនខ្លួនឯងបានបណ្ដោយឲ្យបញ្ហាទាំង
នេះកើតឡើង ទើបចាត់វិធានការណ៍ដោះស្រាយ មិនខុសអ្វីទៅនិងគោស៊ី សន្ទួង ហើយ ទើបធ្វើរបង វាជា
ប្រ ការដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិខ្មែរនាពេលបច្ចុប្បន្ន។
បើនិយាយពីបញ្ហាព្រំដែនយើងឃើញថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនសូវយកចិត្តទុកដាក់ប៉ុន្មាននោះទេ។
ថ្មីៗនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានអះអាងថា រាល់ការបោះបង្គោលព្រំដែន ភាគច្រើន ចូលក្នុងទឹកដីខ្មែរ
ពីតំបន់មួយទៅតំបន់មួយ ហើយក្រុមប្រឹក្សាឃ្លាំមើល កម្ពុជាបានកត់សម្គាល់ឃើញថា ភាគីយួនតែងតែគម្រា
មកំហែង រំលោភយកដីស្រែចំការរបស់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ក្នុងនោះដីស្រែរបស់ប្រជាពលរដ្ឋនៅតា
មបណ្តាខេត្តជាប់ព្រំដែនខ្មែរយួន ត្រូវបានប្រទេស យួនចូលកាន់កាប់មិនត្រូវបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែល
ម្ចាស់ដីស្រែ អាចប្រកបរបធ្វើស្រែចំការ បាននោះទេ។
ដោយឡែកនៅក្នុងខេត្តមណ្ឌលគីរីត្រង់ចំណុចច្រដាក់ដាំ ប្រទេសយួនបានលួចចូលមកធ្វើផ្លូវស្ងាត់ៗ មិនបាន
សហការជាមួយអាជ្ញាធរកម្ពុជានោះឡើយ ដែលនេះបានបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាគិតគូរតែបញ្ហាព្រំ
ដែនខាងលិច តែបានភ្លេចនូវបញ្ហាព្រំដែនខាងកើតទៅវិញ៕