លោកស្រី សម មុន្នី ដែលត្រូវបានគេស្គាល់ថា ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ត្រូវបានព្រះមហាក្សត្រ
ត្រាស់បង្គាប់បញ្ចប់ដំណែងលោកស្រីកាលពីថ្ងៃ១៩ខែវិច្ឆិកា ឆ្នាំ២០១៤ប៉ុន្មានថ្ងៃមុននេះដោយលោកស្រីផ្ទាល់
លាលែងខ្លួនឯង។
កាលពីកន្លងទៅថ្មីៗនេះ លោកស្រីសម មុន្នីកាអតីតជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្តឹងអ្នករត់តាក់ស៊ី
ម្នាក់ដោយលោកស្រី និងមិត្តភ័ក្ត្របានទាមទារសំណងពីអ្នករត់តាក់ស៊ីចំនួន បួនពាន់ដុល្លារសហរដ្ឋអាមេរិច។ ការប្តឹងផ្តល់ទាមសំណងខាងលើនេះ ដោយសារតែរថយន្តតាក់ស៊ីមួយគ្រឿង កាលពីថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ
២០១៤ វេលាម៉ោង៨ព្រឹក បានចេញដំណើរ ពីចំណតរថយន្តមុនស្ថានីយ៍ថតភ្លើងភ្នំពេញឆ្ពោះទៅកាន់ខេត្តរត
នគីរី ដោយបានដឹកអ្នកដំណើរ១៥នាក់។ ក្រោយមកនៅម៉ោងប្រមាណជាង៤កន្លះថ្ងៃដដែល ខណៈកំពុងតែ
បើកបរស្រាប់តែរថយន្តបានខូចដាច់រ៉ូទីលធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល៤,៥ម៉ែត្រនៅចំណុចភូមិ៣ឃុំត្រពាំង
ក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរ មានរងរបួសគ្រោះថ្នាក់
អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។
ក្រោយកើតហេតុខាងលើ អ្នកដំណើរចំនួន១០នាក់ បាននាំគ្នាជិះរថយន្ត ផ្សេងបន្តដំណើរទៅមុខទៀតលើក
លែងតែ លោកស្រី សម មុន្នីកា និងមិត្តិភក្តិ៣នាក់ផ្សេងទៀតកើតទុក្ខមិនសុខចិត្ត និងប្ដឹងឲ្យនគរបាល ឃាត់
រថយន្តតាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាច របស់ពួកគាត់ក្នុងម្នាក់ៗ ១.០០០ដុល្លារ ៤នា
ក់ស្មើនឹង៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្ត គ្មានលុយឲ្យរថយន្តត្រូវ បាននគរបាលឃាត់ទុករហូតមកដល់
ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនមានដំណោះស្រាយ។ ក្រោយពីទទួលបានលុយចំនួន ៤០០០ដុល្លាអាមេរិករួច
ហើយលោកស្រី សម មុន្និកា ក៏បានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួន និងបានឱ្យសមត្ថិច្ច យករថយន្តតាក់ស៊ី
នោះទៅប្រគល់ជូនម្ចាស់ដើមវិញ។
ទឹកប្រាក់ចំនួនបូនពាន់ដុល្លារសហរដ្ឋអាមរិចដែលលោកស្រី និងមិត្តភ័ក្ត្របានប្តឹងទាមទារពីម្ចាស់រថ យន្តតាក់
ស៊ីនោះ ត្រូវបានលោកស្រីគ្រោងនឹងយកទៅឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ប៉ុន្តែមិនទាន់បានយកទឹកប្រា
ក់នោះទៅជូនដល់កាកបាទក្រហមផងស្រាប់តែកាកបាទក្រហមបានចេញលិខិតជាសាធារណៈមួយឆ្លើយបដិ
សេធន៍ជាមួយនឹងការទទួលយកទឹកប្រាក់ចំនួនបួនពាន់ដុល្លារ ពីលោកស្រី សម មុន្នីកា កាលពីថ្ងៃព្រហស្បតិ៍
ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ៕