ប្រជាពលរដ្ឋរងគ្រោះ៥នាក់ដែលត្រូវបានតុលាការកោះហៅឱ្យចូលសវនាការនៅព្រឹកថ្ងៃទី១៧ ខែតុលានេះត្រូវបានក្រលា
បញ្ជីនៃតុលាការសាលាដំបូងខេត្តប៉ៃលិន លោក រូរ៉ា ដូ សុំពន្យាពេលករណីហៅជនជាប់ចោទទាំង៥រូបនោះចូលទៅបំភ្លឺ
ដោយសារតែម្តាយរបស់លោកស្លាប់ ក៏ប៉ុន្តែការសុំពន្យាពេលនេះត្រូវបានប្រជាពលរដ្ឋជាច្រើនចោទប្រកាន់ថានេះគឺជាល្បិ
ច របស់តុលាការតែប៉ុណ្ណោះដោយសារតែមានប្រជាពលរដ្ឋអ្នកទៅចូលរួមស្តាប់ការជុំនំជុំរះក្តីច្រើនពេក។
ការបើកសវនាការជុំជុំរះក្តីជាលើកទីពីរនេះមានប្រជាពលរដ្ឋប្រមាជាជាង២រយនាក់ដែលបានទៅចូលរួម ម្នាក់ៗមានការខឹ
ងយ៉ាងខ្លាំងទៅហ្នឹងការផ្អាក់និងពន្យាពេលកាត់ក្តីរឿងប្រជាពលរដ្ឋរងគ្រោះរបស់ពួកគាត់ចំនួនប្រាំរូបដែលត្រូវបានតុលាកា
រចោទប្រកាន់ពីបទរស់នៅលើដីសាធារណៈរបស់រដ្ឋ តែទោះជាយ៉ាងនេះក៏ដោយក៏នារីរងគ្រោះម្នាក់គឺអ្នកស្រី អោម សំ
អាត គាត់បានបញ្ជាក់ថា នេះគឺជារឿងស្លាប់របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះការស្លាប់វាមើលមិនឃើញនោះទេ ដូចនេះហើ
យ គាត់គិតថា វាជារឿងមានភារកិច្ចម្តងម្នាក់តែប៉ុណ្ណោះគាត់យល់អំពីតុលាការតែតុលាការក៏ត្រូវយល់អំពីគាត់ដូចគ្នា អ្នក
ស្រីបានបញ្ជាក់ប្រាប់មកវិទ្យុសម្លេងព្រះសង្ឃឯករាជ្យថា ក្រោយពេលដែលតុលាការសុំពន្យាពេលហើយនោះ តុលាការ
គេមិនបាននិយាយអ្វីច្រើនលើសពីនេះនោះទេគឺគាត់បាននិយាយត្រឹមតែថាគាត់សុំពន្យាពេលនៅការកាត់ក្តីនៃជនរងគ្រោះ
ទាំង៥រូបនេះសិន ក៏ប៉ុន្តែតុលាការមិនដឹងថាតើថ្ងៃណាទើបបានកោះហៅឱ្យចូលសវនាការដើម្បីបំភ្លឺករណីរស់នៅលើដីសា
ធារណៈរបស់រដ្ឋវិញនោះទេ។
ទោះជានារីរងគ្រោះដែលត្រូវតុលាការកោះឱ្យចូលសវនាការនៅថ្ងៃទី ១៧ តុលានេះដើម្បីបំភ្លឺរឿងក្តីរស់នៅលើដី សាធារ
ណរបស់រដ្ឋ អ្នកស្រី អោម សំអាត គាត់គិតថា «រឿងក្រលាបញ្ជីលោកសុំពន្យាពេលព្រោះតែម្តាយគាត់ស្លាប់នេះ វាគឺជា
រឿងហេតុមួយដែលកើតឡើងម្តងម្នាក់ដោយមិនដឹងខ្លួនមុនយ៉ាងនេះក៏ពិតមែន ក៏ប្រជាពលរដ្ឋ ដែលមានគម្រោងចង់ស្តា
ប់ការជុំនំជំរះក្តីប្រមាណជាជាងពីររយនាក់នោះ ពួកគាត់គិតថា នេះគឺជាការបោកប្រាស់ របស់តុលាការទៅលើពួកគាត់តែ
ប៉ុណ្ណោះ ព្រោះថាបើស្លាប់មែននោះម្តេចមិនប្រាប់ពួកគាត់ពីរល្ងាចឱ្យបានដឹងជាមុនសិន តែទាល់តែប្រជាពលរដ្ឋបានមក
ដល់តុលាការអស់ហើយបានសុំពន្យាពេលទៅវិញ »គាត់បានបញ្ជាក់ថា«នេះគឺជាល្បិចកលរបស់តុលាការមួយរឿងដែរ
ព្រោះតែឃើញប្រជាពលរដ្ឋអ្នកចូលរួមស្តាប់នៅការចូលសវនាការរបស់ជនរងគ្រោះគាត់ទាំង៥រូបបូករួមទាំងរឿងគ្រោះ
ថ្នាក់ម្តាយគាត់ស្លាប់ផង»។
មុនពេលដែលអ្នកទាំង៥រូបនេះត្រូវបានតុលាការកោះហៅឱ្យចូលសវនាការជាលើកទីពីរ គឺព្រោះតែតុលាការបានឃើញ
នៅសកម្មភាពរបស់ពួកគាត់ទាំងអស់គ្នាក្រោយពេលដែលចេញពីពន្ឋនាគារហើយ អ្នកទាំងនោះបាន បន្តការតវ៉ាជាថ្មីម្តង
ទៀត ដោយបានឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីមុនរដូវបុណ្យភ្ជុំបិណ្ឌ សហគមន៍និងប្រជាពុទ្ឋបរិស័ទ្ឋរងគ្រោះរប
ស់អ្នកស្រីមានការអត់ឃ្លាននិងមានការខ្វះខាតយ៉ាងខ្លាំងហើយពេលនោះតំណាងគណបក្សសង្គ្រោះជាតិបានយកអំណោ
យបន្តិចបន្តួចទៅចែកបងប្អូនប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលស្នាក់នៅវត្តចាស់ជាបណ្តោះអាសន្ន ពួកគាត់ទាំងអស់គ្នាក៏
ព្រមទទួលយកក៏ប៉ុន្តែការទទួលយកនៅអំណោយពីតំណាងគណបក្សសង្រ្គោះជាតិនោះត្រូវបានតុលាការគេចោទប្រកាន់
អ្នកស្រីក៏ដូចជាជនរងគ្រោះដ៏ទៃផ្សេងទៀតថាមានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយក៏ប៉ុន្តែអ្នកស្រីបានប
ញ្ជាក់ថាមូលហេតុដែលអ្នកស្រីទទួលយកគឺព្រោះតែក្រពះកាលនោះវាអត់ឃ្លានពេកហើយក៏មិនមែនប្រកាន់ខាងនិន្នាការ
នយោបាយបក្សណាមួយនោះទេ គឺព្រោះតែមិនមានរបស់របរគ្រប់គ្រាន់សម្រាប់ទទួលទានប្រចាំថ្ងៃទើបព្រមទទួលយក
ក្រោយមកខាងតុលាការគេបានថតរូបថតផ្តិតទុកគ្រាដែលអ្នកស្រីព្រមទទួលយកអំណោយទាំងនោះហើយចោទថាមាន
ការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយ។
គួរបញ្ជាក់ថា ជនរងគ្រោះទាំង៥រូបនេះមានទីលំនៅស្ថិតនៅភូមិ ភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិ នអ្នក
ទាំងប្រាំរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើដីសាធារណៈ អ្នកស្រីក៏ដូចជាជនរងគ្រោះដីធ្លីទាំង៥រូបដែ
លត្រូវបានតុលាការចោទប្រកាន់នោះគឺធ្លាប់សម្តែងការភ័យខ្លាចយ៉ាងខ្លាំង។
ទាក់ទងទៅហ្នឹងការហៅឡើងសវនាការជាលើកទី២នេះ ពីព្រោះតែកន្លងមកគាត់មិនបានធ្វើអ្វីខុសផងគ្រាន់តែតស៊ូរឿង
ដីធ្លីបន្តិចបន្តួចក៏ត្រូវបានតុលាការចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែទាំងអយុត្តិធម៌ ទើបបានតុលាការគេបានដោះ
លែងឱ្យនៅក្រោឃុំមកវិញ ហើយឥឡូវនេះតុលាការគេបានកោះហៅសាជាថ្មីម្តងទៀតបណ្តាលឱ្យអ្នកស្រីក៏ដូចជាជនរង
គ្រោះទាំងអស់៥រូបមានការព្រួយបារម្មណ៍ទៅហ្នឹងបញ្ហានេះ។ជនរងគ្រោះដីធ្លីទាំង៥រូបនោះ គឺមានអ្នកស្រី អោមសំអាត
លោក អោមសំអុល លោក ពេជ្រសុធា អ្នកស្រីទួតម៉ាក់ និងអ្នកស្រី ឆាយឆាត ដោយអ្នកទាំង៥រូបនេះត្រូវបានតុលាការ
ចោទប្រកាន់ពីបទរំលោភលើដីសាធារណៈ។