បុគ្គលិក True Time Asia ប្រមណជា ៥០ នាក់នៅល្ងាចថ្ងៃទ ១៤ ខែ តុលា នេះ បានប្រមូ លផ្តុំគ្នានៅមុខក្រុមហ៊ុនជាថ្មី
ម្តងទៀត ខណៈការតវ៉ាឱ្យក្រុមហ៊ុនមួយនេះបញ្ឈប់បុគ្គលិក ៣ នាក់ ផ្សេងទៀតក្នុងក្រុមហ៊ុននោះដែលបានប្រើប្រាស់ទៅ
លើបុគ្គលិកដូចគ្នានិងបានប្រើពាក្យសម្តីគំរុះគំរើយជាភាសាមិនល្អដាក់បុគ្គលិកដូចគ្នាកាលពីដើមខែកញ្ញាកន្លងទៅនេះ។
បុគ្គលិក True Time Asia ទាំងនេះបានធ្លាប់បានធ្វើការតវ៉ាជាមួយនិងអ្នកកាន់ការងារក្រុម ហ៊ុន កាលពីថ្ងៃទី១១ ខែតុលា
កន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុនព្រមទទួលយក បុគ្គលិកចាស់ទាំង បីរូបដែលបានប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកដូច
គ្នាកាលពីដើមខែកញ្ញាឆ្នាំ ២០១៤។
ក្រុមហ៊ុននេះស្ថិតនៅ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ បុគ្គលិកដែលបានធ្វើកូដកម្មឱ្យក្រុមហ៊ុនប
ញ្ឈប់ នៅបុគ្គលិក៣នាក់នោះ គឺមានឈ្មោះលោក ញ៉ែម សុភា ញ៉ែម សុភ័ក្រ និងលោក ទឹម ណារិន ព្រោះបុគ្គលិកបីនា
ក់នេះបានប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកក្រុមហ៊ុនដូចគ្នា។
យោងតាមសម្តីរបស់បងប្រុសម្នាក់មានឈ្នោះថា នួនសុភាពមានស្រុកកំណើតនៅ ស្រុកគៀនស្វាយ ខេត្តកណ្តាល
បច្ចុប្បន្នបងប្រុសបំរើការងារ នៅក្រុមហ៊ុន True Time Asia បានឱ្យដឹងថា «ពីមុនក្រុមហ៊ុននេះមានកិច្ចសន្យាត្រឹមត្រូវ
ជាមួយនិងបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន ដោយឱ្យបុគ្គលិក៣នាក់ដែលប្រើប្រាស់ អំពើហិង្សាទៅលើបុគ្គលិកក្រុម
ហ៊ុនដូចគ្នា ត្រូវតែបញ្ឈប់គាត់កុំឱ្យចូលបំរើការងារនៅក្រុមហ៊ុន មួយនេះជាបន្តទៀត ក្រុមហ៊ុននេះបានបញ្ឈប់អ្នកទាំង
បីរូបនោះអស់រយៈពេល១ខែកន្លងទៅ ហើយដោយអ្នកគ្រប់គ្រងម្នាក់មកពីប្រទេសអាល្លឺម៉ង់ ក៏ប៉ុន្តែមិនដឹងជាមូលហតុ
អ្វីសោះបែរជាមួយខែកន្លងផុតទៅភ្លាម ក្រុមហ៊ុនមួយនេះបានយក អ្នកទាំងបីរូបនេះឱ្យបំ រើការងារដូចដើមវិញ »លោក
សុភាពបានស្តីបន្ទោសទៅកាន់ក្រុមហ៊ុនមួយនេះថា«និយាយបាតដៃខ្នងដៃជាមួយនិ ងបុគ្គលិកដោយមិនគោរពនៅកិច្ច
សន្យារបស់គាត់ពីមុនមកដែលបានសន្យាថានិងបញ្ឈប់អ្នកទាំង៣រូបនេះហើយ និងមិនឱ្យគាត់ចូលធ្វើការដូចដើមវិញ
នោះទេ»។
ទន្ទឹមនិងនោះលោកសុភាពបានបញ្ជាក់ប្រាប់ជាថ្មីម្តងទៀតថា « រូបលោកក៏ដូចជាបុគ្គលិកទាំងអស់ដែលទាមទារ
នៅក្នុងថ្ងៃនេះ គឺមិនព្រមចូលធ្វើការដូចដើមវិញជាដាច់ខាត ប្រសិនណាបើក្រុមហ៊ុនមួយនេះនៅតែ បន្តឱ្យ បុគ្គលទាំង
៣រូបនេះធើ្វការដូចដើមវិញនោះ» លោកក៏សង្ឃឹមថា« អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ឋដ៏ទៃផ្សេងទៀតក៏គួរតែ ជួយដោះស្រា
យនៅក្នុងរឿងនេះផងដែរ ពីព្រោះថា បុគ្គលទាំង៣រូបនេះ យ៉ាងណាក៏ដោយក៏មិនអាចឱ្យគេចូល ធ្វើការដូចដើមវិញ
នោះបាននោះទេ ហើយប្រសិនបើក្រុមហ៊ុនមួយនេះ មិនព្រមទទួលយកជនទាំង៣រូបនេះឱ្យចូលធ្វើការដូចដើមវិញនោះ
ពួកគាត់ក៏ដូចជាបុគ្គលិកដ៏ទៃផ្សេងទៀតក្នុងក្រុមហ៊ុនមួយនេះនិងចូលធ្វើការដូចដើមវិញជាធម្មតា»។