ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៥នាក់ស្ថិតនៅក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដែលនិងត្រូវឡើ
ងតុលាការនៅថ្ងៃទី១៧ខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺករណីជាប់ពាក់ព័ន្ឋនឹងការរស់នៅលើដីសាធារណរបស់របស់រដ្ឋ។ អ្នក
ស្រីក៏ដូចជាជនរងគ្រោះដីធ្លីទាំង៥រូបដែលត្រូវបានតុលាការចោទប្រកាន់នោះគឺមានការភ័យខ្លាចយ៉ាងខ្លាំងទាក់ទងទៅហ្នឹ
ងការហៅឡើងសវនាការជាលើកទី២នេះ ពីព្រោះតែកន្លងមកគាត់មិនបានធ្វើអ្វីខុសផងគ្រាន់តែតស៊ូរឿងដីធ្លីបន្តិចបន្តួចក៏
ត្រូវបានតុលាការចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែទាំងអយុត្តិធម៌ ទើបបានតុលាការគេបានដោះលែងឱ្យនៅក្រោឃុំ
មកវិញ ហើយឥឡូវនេះ តុលាការគេបានកោះហៅសាជាថ្មីម្តងទៀត បណ្តាលឱ្យអ្នកស្រី ក៏ដូចជាជនរងគ្រោះទាំងអស់៥
រូប មានការព្រួយបារម្មណ៍ទៅហ្នឹងបញ្ហានេះ។ ជនរងគ្រោះដីធ្លីទាំង៥រូបនោះ គឺមានអ្នកស្រី អោមសំអាត លោក អោមសំ
អុល លោក ពេជ្រសុធា អ្នកស្រីទួតម៉ាក់ និងអ្នកស្រី ឆាយឆាត ដោយអ្នកទាំង៥រូបនេះត្រូវបានតុលាការចោទប្រកាន់ពីប
ទរំលោភលើដីសាធារណៈ។
អ្នកស្រីអោមសំអាត បានលើកឡើងថា កន្លងមកអ្នកស្រីត្រូវបានគេចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែហើយក៏ត្រូវ
បានគេដោះលែងឱ្យនៅក្រៅឃុំវិញសិន ហើយឱ្យអ្នកស្រីនៅស្ងាមស្ងាត់សិនដើម្បីរងចាំការស៊ើបអង្កេតពីប្រព័ន្ឋតុលាការ
ក៏ប៉ុន្តែ តុលាការគេកោះហៅអ្នកស្រី និង ជនរងគ្រោះ៤ រូបផ្សេងទៀត ឱ្យចូលសវនាការសាជាថ្មីម្តងទៀត ខណៈដែល តុ
លាការគេបានឃើញសកម្មភាពរបស់អ្នកស្រីក៏ដូចជាជនរងគ្រោះទាំងអស់ គាត់បានឡើងមកតវ៉ារឿងដីធ្លីរបស់ពួកគាត់
នៅរាជធានីភ្នំពេញ តាមរយៈការដាក់ញត្តិនៅតាមបណ្តាស្ថាប័នពាក់ព័ន្ឋក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមានការព្រួយបារម្មណ៍នោះ គឺព្រោះតែតុលាការបានចោទប្រកាន់អ្នកស្រីដែលឡើងមក
តវ៉ានៅរាជធានីភ្នំពេញនោះថាជាការញុះញុងដល់ប្រជាពលរដ្ឋឬក៏ដើរបំផុស បំផុលដល់ប្រជាពលរដ្ឋដ៏ទៃផ្សេងទៀតដែ
លមានទំនាស់បញ្ហាដីធ្លីនៅត្រង់ចំណុចដែលគេចាត់ទុក ថាជាដីសាធារណៈឱ្យឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីរ
មុនរដូវភ្ជំុបិណ្ឌ អ្នកស្រីបានបន្ថែមថាការព្រួយបារម្មណ៍សម្រាប់ប្រជាពលរដ្ឋក្រីក្រនេះគឺជារឿងមួយធម្មតាសម្រាប់ប្រជា
ពលរដ្ឋក្រីក្រ ព្រោះតែកាលពីលើកមុន រូបគាត់មិនបានមានកំហុសណាមួយដែលធ្ងនធ្ងរនិងត្រូវតុលាការចាប់ផង បែរជា
តុលាការចាប់ឃុំខ្លួនគាត់អស់រយៈពេលដល់ទៅជាង៣ខែ។
ក្រៅពីរឿងរ៉ាវដែលអ្នកស្រីបានសម្តែងការព្រួយបារម្មណ៍នោះមក អ្នកស្រីបានលើកឡើងផងដែរថា«កាលពីប្រជាពល
រដ្ឋរបស់អ្នកស្រីបានឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីមុនរដូវបុណ្យភ្ជុំបិណ្ឌនោះ សហគមន៍និងប្រជាពុទ្ឋបរិស័ទ្ឋរ
ងគ្រោះរបស់អ្នកស្រីមានការអត់ឃ្លាននិងមានការខ្វះខាតយ៉ាងខ្លាំង ហើយពេលនោះ តំណាងគណបក្សសង្គ្រោះជាតិ
បានយកអំណោយបន្តិចបន្តួចទៅចែកបងប្អូនប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលស្នាក់នៅវត្តចាស់ជាបណ្តោះអាសន្ន ពួក
គាត់ទាំងអស់គ្នាក៏ព្រមទទួលយក ក៏ប៉ុន្តែការទទួលយកនៅអំណោយពីតំណាងគណបក្សសង្រ្គោះជាតិនោះត្រូវបានតុ
លាការគេចោទប្រកាន់អ្នកស្រីក៏ដូចជាជនរងគ្រោះដ៏ទៃផ្សេងទៀតថា មានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោ
បាយ ក៏ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថាមូលហេតុដែលអ្នកស្រីទទួលយក គឺព្រោះតែក្រពះកាលនោះវាអត់ឃ្លានពេកហើយ
ក៏មិនមែនប្រកាន់ខាងនិន្នាការនយោបាយបក្សណាមួយនោះទេ គឺព្រោះតែមិនមានរបស់របរគ្រប់គ្រាន់សម្រាប់ទទួល
ទានប្រចាំថ្ងៃ ទើបព្រមទទួលយក»។ ក្រោយមកខាងតុលាការគេបានថតរូបថតផ្តិតទុកគ្រាដែលអ្នកស្រីព្រមទទួលយ
កអំណោយទាំងនោះ ហើយចោទថាមានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយតែម្តងទៅ។
ជាចុងក្រោយអ្នកស្រី អោមសំអាតជាស្រ្តីរងគ្រោះម្នាក់ក្នុងចំណោមស្រ្តីរងគ្រោះទាំង៥រូបនោះបានធ្វើការសំណុំពរទៅ
ដល់មន្រ្តីនៃអង្គការក្នុងនិងក្រៅប្រទេសនិងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសនោះគឺស្ថាប័នពាក់ព័ន្ឋទាំងអស់ឱ្យជួយអ្ន
កស្រីក្នុងការដែលអ្នកស្រីមិនបានធ្វើខុសអ្វីសោះ ហើយត្រូវតុលាការគេកោះហៅឱ្យចូលសវនាការ ដើម្បីបំភ្លឺករណីអ្នក
ស្រីទៅរស់នៅលើដីសាធារណៈ ជួយរកយុត្តិធម៌ជូនដល់អ្នកស្រី និងសហគមន៍របស់អ្នកស្រី ដែលកំពុងតែរងនៅកា
ររំលោភបំពានពីសំណាក់មន្រ្តីមានអំណាចនៅកម្ពុជា ចំណែកគ្រួសាររបស់អ្នកស្រីក៏កំពុងតែទទួលរងនៅការបៀតបៀ
នជម្ងឺប្រចាំកាយជាខ្លាំង។